- សន្តិសុខសង្គម ២២ កញ្ញា ២០២០
ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនករណីបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១៤៖៣២នាទីរសៀល ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ដែលបង្កហិង្សាដោយចេតនាវាយកម្ទេចទ្រព្យសម្បត្តិអ្នកដទៃ បណ្តាលឲ្យសំភារៈ ខូចខាត រួម មាន ៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ ១២៥ ជារបស់ជនរងគ្រោះឈ្មោះ ម៉េង គីម ហួយ៕ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
- សន្តិសុខសង្គម ២១ កញ្ញា ២០២០
ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ពន្ធ័ករណីឆក់ទូរស័ព្ទដៃ
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៥ម៉៣០នាទី ទៀបភ្លឺ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីឆក់ទូរស័ព្ទដៃ បង្កដោយជនសង្ស័យចំនួន២នាក់។ ចំណែកជនរងគ្រោះមានឈ្មោះ សេង បុត្តា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ក្រាំងធ្នង់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា។ ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ជនសង្ស័យឈ្មោះ អ៉ឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និង មុខរបរ មិនពិតប្រាកដ ២-ជនសង្ស័យឈ្មោះ សំ រ៉ា ហៅ ម៉ៅ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ និង […]
- សន្តិសុខសង្គម ២១ កញ្ញា ២០២០
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ពន្ធ័ករណីលួចយកទ្រព្យសម្បត្តិ
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០០ម៉៣០នាទីរំលងអាធ្រាត្យ នៅចំណុចក្នុងផ្ទះលេខ១១៥៥ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីលួចយកទ្រព្យសម្បត្តិ បង្កដោយជនសង្ស័យឈ្មោះ នឹម វិបុល ហៅ ពេជ្រ ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១១៥៥ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ក្រោយពីឃាត់ខ្លួន និងធ្វើតេស្តរកសារធាតុ ញៀនលើជនសង្ស័យមានផ្ទុកសារធាតុ ញៀន។ ជនរងគ្រោះឈ្មោះ ស្រាំង ប៊ុនធឿន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ ១១៥៥ ផ្លូវលំ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរលក់ដូរ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
- សន្តិសុខសង្គម ១៩ កញ្ញា ២០២០
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនករណីលួចម៉ូតូ
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៥ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចគោលដៅយាមប្រចាំការ ២៤ម៉ោង ប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់ រត់គេចខ្លួនចំនួន០២នាក់ ឈ្មោះ ញ៉ា និងឈ្មោះ ពៅ ដោយប្រើមធ្យោបាយម៉ូតូ០១គ្រឿង ។ ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ពៅ សៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ក្រោយពីឃាត់ខ្លួន និងធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ម៉ន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ស្នាក់នៅផ្ទះលេខ៤៣A ផ្លូវ៣៧១ ភូមិត្រពាំងឈូក […]
- សន្តិសុខសង្គម ១៦ កញ្ញា ២០២០
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកងទី៣ ឃាត់ខ្លួនលើករណីឆក់ទូរស័ព្ទ
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦ និង៥០ នាទី កម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកងទី៣ បានធ្វើការឃាត់ជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទ នៅចំណុចផ្លូវ១០៥ កែង៣៥០ ក្រុម២០ ភូមិ០៩ សង្កាត់ បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ លីវ គឹមហួត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សំភារៈបន្សល់ទុក មានម៉ូតូ ០១គ្រឿង ម៉ាក់ សេ១២៥ ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HW 0691 លេខតួ+លេខម៉ាស៊ីន 5600190 និងទូរស័ព្ទ ០១ គ្រឿង ម៉ាកសាំសុង (ចាស់) ពណ៌ ស។ បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង […]
- សន្តិសុខសង្គម ១៥ កញ្ញា ២០២០
គាស់សោរទ្វារផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវឈានដល់ឃាត់ខ្លួន
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី នៅចំណុចផ្ទះលេខ៤៨E1 ផ្លូវ១៧២ ភូមិ៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ក្រោយពីទទួលបាននូវ ពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានបើកការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នំា២០២០ វេលាម៉ោង១២និង៣០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទួន ឌីដារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ នៅចំណុចផ្ទះលេខ៨ ផ្លូវលេខ៥៦២ ភូមិ៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ជនរងគ្រោះឈ្មោះ ទិត្យ វណ្ណសារ៉ា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៤៨E1 ផ្លូវ១៧២ ភូមិ៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជំនៈ និងប្រើប្រាស់នូវវិធានការជំនាញ យកចម្លើយពីជនសង្ស័យ បានសារភាពថាខ្លួន ពិតជាបានលួចយកនូវម៉ាស៊ីនថតរូប ចំនួន០២គ្រឿង, កុំព្យូទ័រយួរដៃចំនួន០២គ្រឿង, លុយដុល្លាចំនួន៧៥ដុល្លា, ទូរស័ព្ទដៃម៉ាក Iphone 7 […]
- សន្តិសុខសង្គម ១៥ កញ្ញា ២០២០
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន លើករណីលួចយកផ្លាកលេខរថយន្ត
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១៨ម៉០០នាទី ជនរងគ្រោះឈ្មោះ ម៉ម លីណា ភេទស្រី អាយុ២៨ឆ្នាំ បានបើករថយន្តម៉ាក ព្រូស ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២AA ៨៧៤៦ មកផ្ទះជួលមិត្តភក្តិខ្លួនឈ្មោះ ស្រី នូ ភេទ ស្រី អាយុប្រហែល ២៨ ឆ្នាំ ចំណុចផ្លូវលំ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីយកឥវ៉ាន់។ ពេលត្រឡប់ទៅផ្ទះវិញ ស្រាប់តែរថយន្តជនរងគ្រោះបញ្ឆេះមិនឆេះ ក៏ទុកចោលនៅមុខផ្ទះជួលរបស់ឈ្មោះ ស្រី នូ ហើយក៏ត្រឡប់ទៅផ្ទះបាត់ទៅ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១ម៉៣០នាទីរំលងអាធ្រាត្រ ជនសង្ស័យឈ្មោះ ចាប សារ៉ាយ ហៅ កាយ ភេទប្រុស អាយុ៣៥ឆ្នាំ បានធ្វើសកម្មភាពលួចដោះ យកផ្លាកលេខរថយន្ត ជនរងគ្រោះឈ្មោះ […]
- សន្តិសុខសង្គម ១៥ កញ្ញា ២០២០
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន លើករណីឆក់កាបូប
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១ និង២០នាទី កម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកងទី៣ បានធ្វើការឃាត់ជនសង្ស័យម្នាក់ ពីបទលួចឆក់កាបូប នៅចំណុចមុខផ្ទះលេខ៤៦២ ផ្លូវ១៦៣ ក្រុម៤៩ ភូមិ០១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ នួន ថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ៣៤៤ ក្រុម១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។ សំភារៈបន្សល់ទុក ម៉ូតូ ០១គ្រឿង ម៉ាកស្កុបពី ពណ៌ ទឹកក្រូច លាយខ្មៅ សេរី២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1DB 3934។ បច្ចុប្បន្ន ជនសង្ស័យរួមវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ១៥ កញ្ញា ២០២០
ក្រុមប្លន់យកម៉ូតូ នៅខណ្ឌកំបូល ត្រូវកម្លាំងនគរបាល បើកប្រតិបត្តិការបង្ក្រាបបានចំនួន៤នាក់
នៅថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៩ និង ០០ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល បានសហការណ៍ជាមួយការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ពីបទលួចហើយនិយាយគម្រាមយកម៉ូតូ ប្រព្រឹត្តនៅចំណុចតាមផ្លូវបេតុង ភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន៖ ១.ឈ្មោះ អុល សំអាត ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ២.ឈ្មោះ ហម ដារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ភូមិតាក្តុល […]
- សន្តិសុខសង្គម ១២ កញ្ញា ២០២០
ជនសង្ស័យចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទជិះម៉ូតូលួចឆក់ យកទូរស័ព្ទដៃ
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២និង១០នាទី នៅចំណុចផ្លូវ៨៨ កែងផ្លូវ៦១ ភូមិ១០ សង្កាត់វត្តភ្នំ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល វត្តភ្នំ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជិះម៉ូតូលួចឆក់ យកទូរស័ព្ទដៃ បង្កដោយជនសង្ស័យចំនួន ២នាក់។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន៖ -ជនសង្ស័យឈ្មោះ ឡាយ សំអាត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ទល់មុខផ្ទះសំណាក់៦១៦ ផ្លូវ៧០ សង្កាត់ស្រះចក ហើយជនសង្ស័យធ្វើតេស្ត មានសារធាតុញៀនក្នុងទឹកនោម។ -ជនសង្ស័យឈ្មោះ មៀច ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ៩០ ភូមិ១២ សង្កាត់ស្រះចក ហើយជនសង្ស័យធ្វើតេស្ត មានសារធាតុញៀនក្នុងទឹកនោម។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានដើរពីតូបកាត់សក់ មកដេកលេងនៅលើម៉ូតូកង់បី ដោយកាន់ទូរសព្ទ័ ០១គ្រឿង ម៉ាកHITពណ៌សខ្មៅ បានដាក់កាសស្តាប់បទចំរៀង លុះដល់វេលាម៉ោង២២ម៉១០នាទី ស្រាប់តែមានជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ០១គ្រឿង […]