ព័ត៌មានថ្មីបំផុត

សន្តិសុខ និង សង្គម

សមត្ថកិច្ចអធិការដ្ឋាននរគបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ាស៊ីនអាឈើ និងដែកឡាបរថយន្ត

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចអធិការដ្ឋាននរគបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ាស៊ីនអាឈើ និងដែកឡាបរថយន្ត នៅចំណុចនៅផ្ទះ៩២ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះឈឹម រស់ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ាស៊ីន ស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យឈ្មោះអ៊ុន ភិរម្យរិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះជួល ភូមិកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះទុកម៉ាស៊ីនអាឈើ ០១គ្រឿង និងដែកឡាបរថយន្ត៣ដើម នៅក្រោមផ្ទះ រួចឡើងដេកលើផ្ទះ ស្រាប់តែជនសង្ស័យដើរមកលួចយកម៉ាស៊ីនអាឈើ និងដែកខាងលើគេចខ្លួនបាត់។ លុះដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យយកដែក០៣ដើមខាងលើ ទៅរកលក់ឲ្យគេ ក៏ត្រូវបានជនរងគ្រោះឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតម៉ាស៊ីនអាឈើ០១គ្រឿង របស់ជនរងគ្រោះ រួមនិងកូនសោ, កន្រ្តៃ, ដង្កាប់, ទួណឺវ៉ីសមួយចំនួនទៀត […]


ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០២១ សរុបចំនួន ០៣ករណី

បណ្តាលឲ្យ ៖ -ស្លាប់ : គ្មាន -របួស : ០៤ នាក់ (ធ្ងន់ ) គ្រោះថ្នាក់រវាង ៖ -ម៉ូតូ និង ម៉ូតូ : ០១ ករណី -ម៉ូតូ និង ថ្មើរជើង : ០១ ករណី -ម៉ូតូ និង របាំង ដែក : ០១ ករណី មូលហេតុ ៖ – បើកបរលឿន : ០៣ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌសែនសុខ : ០១ ករណី – ខណ្ឌដូនពេញ : ០១ ករណី – ខណ្ឌចំការមន : ០១ […]

១ មិនា ២០២១

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន បង្ក្រាបនិងឃាត់ខ្លួន

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៩:៣០នាទី ដោយទទួលបានការអនុញ្ញាតពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង (R6) ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនសង្ស័យម្នាក់ ឈ្មោះ រស់ ទីន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០២កញ្ចប់តូច, ទូរស័ព្ទម៉ាកចុចពិល ចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង យកមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

២៧ កម្ភៈ ២០២១

ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២១ សរុបចំនួន ០១ករណី

បណ្តាលឲ្យ ៖ -ស្លាប់ : គ្មាន -របួស : ០២ នាក់ (ធ្ងន់ ) គ្រោះថ្នាក់រវាង ៖ -ម៉ូតូ និង ម៉ូតូ : ០១ ករណី មូលហេតុ ៖ – មិនគោរពសិទ្ធិ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌចំការមន : ០១ ករណី

២៦ កម្ភៈ ២០២១

ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២១ សរុបចំនួន ០២ករណី

បណ្តាលឲ្យ ៖ -ស្លាប់ : គ្មាន -របួស : ០២ នាក់ (ធ្ងន់ ០១នាក់ ស្រាល ០១នាក់ ) គ្រោះថ្នាក់រវាង ៖ -រថយន្ត និងម៉ូតូ : ០២ ករណី មូលហេតុ ៖ – បើកបរលឿន : ០១ ករណី – មិនគោរពសិទ្ធិ : ០១ ករណី ខណ្ឌកើតមានគ្រោះថ្នាក់ ៖ – ខណ្ឌជ្រោយចង្វារ : ០១ ករណី – ខណ្ឌមានជ័យ : ០១ ករណី

២៥ កម្ភៈ ២០២១

វីដូអូ

ព័ត៌មានថ្មី

ក្រុមហ៊ុនឧបត្ថម្ភ