សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនករណីបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១៤៖៣២នាទីរសៀល ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ដែលបង្កហិង្សាដោយចេតនាវាយកម្ទេចទ្រព្យសម្បត្តិអ្នកដទៃ បណ្តាលឲ្យសំភារៈ ខូចខាត រួម មាន ៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ ១២៥ ជារបស់ជនរងគ្រោះឈ្មោះ ម៉េង គីម ហួយ៕

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ