- សណ្ដាប់ធ្នាប់-ចរាចរណ៍ ១៩ ធ្នូ ២០១៩
កម្លាំងនគរបាលចរាចរណ៍ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១២ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍
នៅថ្ងៃអង្គារ ៦រោច ខែមគិសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ កម្លាំងនគរបាលចរាចរណ៍
- សណ្ដាប់ធ្នាប់-ចរាចរណ៍ ១៩ ធ្នូ ២០១៩
រថយន្តចតល្មើសត្រូវបានស្ទូចមកធ្វើការអប់រំ និងផាកពិន័យ
ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោកបានបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍ នៅតែធ្វេីជាប្រចាំ រថយន្តដែលចតល្មេីសច្បាប់ត្រូវតែស្ទូចយកមកធ្វេីការអប់រំ និងផាកពិន័យ។ ដេីម្បីកាត់បន្ថយការកកស្ទះ និងធ្វេីអោយមានសណ្តាប់ធ្នាប់ល្អតាមដងផ្លូវ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ។
- សណ្ដាប់ធ្នាប់-ចរាចរណ៍ ១៩ ធ្នូ ២០១៩
ការត្រួតពិនិត្យកម្លាំងអន្តរាគមន៍ចំនួន៣០នាក់ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ
ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃពុធ ៧រោច ខែមគិសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង១៤:០០នាទីរសៀល លោកវរសេនីយ៍ឯក ព្រុំ ចាន់ណា ស្នងការរងនគរបាលរាជធានីភ្នំពេញ ជាជំនួយការ ការងារអន្តរាគមន៍ពិសេស និងតម្រួតបទបញ្ជាបានចុះត្រួតពិនិត្យកម្លាំងអន្ដរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោចំនួន ៣០នាក់ ឲ្យមានឯកសណ្ឋានតែមួយដូចគ្នា គោរពវិន័យកងកម្លាំង គោរពបទបញ្ជាថ្នាក់ដឹកនាំ ជាពិសេសត្រូវត្រៀមជាប្រចាំដែលគម្បីរក្សាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
- សណ្ដាប់ធ្នាប់-ចរាចរណ៍ ១៨ ធ្នូ ២០១៩
ការិយាល័យនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារទំនប់ ជុំវិញផ្សារធំថ្មី
នៅព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ០៦ៈ៣០នាទីបានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារទំនប់ ជុំវិញផ្សារធំថ្មី