សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនករណីលួចម៉ូតូ

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៥ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចគោលដៅយាមប្រចាំការ ២៤ម៉ោង ប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់ រត់គេចខ្លួនចំនួន០២នាក់ ឈ្មោះ ញ៉ា និងឈ្មោះ ពៅ ដោយប្រើមធ្យោបាយម៉ូតូ០១គ្រឿង ។

ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ពៅ សៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ក្រោយពីឃាត់ខ្លួន និងធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ម៉ន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ស្នាក់នៅផ្ទះលេខ៤៣A ផ្លូវ៣៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង៖

១-ម៉ាកអ៊ិចសាយទ័រ ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ (នប.៥០២២) ប្រគល់ឲ្យជនរងគ្រោះវិញ

២-ម៉ាកMSX ពណ៌ស សេរីចាស់ ពាក់ផ្លាកលេខភ្នំពេញ1FR-2803 របស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ