សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ពន្ធ័ករណីលួចយកទ្រព្យសម្បត្តិ

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០០ម៉៣០នាទីរំលងអាធ្រាត្យ នៅចំណុចក្នុងផ្ទះលេខ១១៥៥ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីលួចយកទ្រព្យសម្បត្តិ បង្កដោយជនសង្ស័យឈ្មោះ នឹម វិបុល ហៅ ពេជ្រ ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១១៥៥ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ក្រោយពីឃាត់ខ្លួន និងធ្វើតេស្តរកសារធាតុ ញៀនលើជនសង្ស័យមានផ្ទុកសារធាតុ ញៀន។

ជនរងគ្រោះឈ្មោះ ស្រាំង ប៊ុនធឿន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ ១១៥៥ ផ្លូវលំ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរលក់ដូរ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ