- សន្តិសុខសង្គម ២៩ កញ្ញា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៩ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចតាមផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ផេង វី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូត ក្រាមសថ្លា ០២កូនថង់ធំ , ទូរសព្ទ័ដៃ០១គ្រឿង ,ម៉ូតូ០១គ្រឿង ម៉ាកសូនិច ពាក់ផ្លាកលេខព្រៃវែង GH-7413។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
- សន្តិសុខសង្គម ២៨ កញ្ញា ២០២០
ក្រុមចោរប្លន់ប្រដាប់អាវុធ និងឆក់យ៉ាងសកម្ម ចំនួន៤នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បង្ហាញមុខ និងបញ្ជូនទៅតុលាការ
ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញាប្លន់សកម្ម ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ធ្វើការបង្ហាញមុខជាសាធារណៈ នៅ ស្នងការស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២០ រួច បន្តកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចាត់តាមនីតិវិធី។ ជនសង្ស័យទី ១/ឈ្មោះ ជិន រស្មី ហៅ ម៉ី អាយុ ២៧ឆ្នាំ មុខរបរ លក់ដូរ ស្នាក់ នៅផ្ទះ លេខ ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ ស្រះ ចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យទី ២-/ឈ្មោះឆែម ស័ក្ក សុខ គា ហៅ សាក់ អាយុ ២២ឆ្នាំ មុខរបរ លក់ដូរ និងស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិបឹងសាឡាង […]
- សន្តិសុខសង្គម ២៨ កញ្ញា ២០២០
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦ និង០០នាទី លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ លោកវរសេនីយ៍ទោ សូរ វិសាល អធិការង នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ លោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះស្រាវជ្រាវមុខសញ្ញាជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ណាំ សុខគៀន ហៅ ជ្រូក ភេទប្រុស អាយុ២៥ឆ្នាំ រួចសមត្ថកិច្ច បានធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន១៦កញ្ចប់ (តូច១៥កញ្ចប់,ធំល្មម០១កញ្ចប់) ដែលជនសង្ស័យដាក់ក្នុងប្រអប់ជ័រពណ៌សលាយខៀវ ក្នុងហៅប៉ៅខោមុខខាងស្ដាំរបស់ជនសង្ស័យខាងលើ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ តាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២៧ កញ្ញា ២០២០
បង្រ្កាបជនសង្ស័យចំនួន១២នាក់ ពាក់ព័ន្ធករណី ប្រើប្រាស់អាវុធខ្លីបាញ់យកម៉ូតូ ប្រើជើងធាក់ប្លន់យកម៉ូតូ និងចុះវ៉ៃប្លន់យកម៉ូតូ ត្រូវកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃស្នងការរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន
ដោយអនុវត្តតាមបទបញ្ជា យ៉ាងម៉ឺងម៉ាត់ពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ចុះសហការជាមួយការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃស្នងការរាជធានីភ្នំពេញ និងបានការសហការជាមួយស្រុកខណ្ឌ ខេត្តជាប់ព្រំប្រទល់ មានស្រុកអង្គស្នួល ខេត្តកណ្តាល ស្នងការខេត្តកំពង់ស្ពឺ ស្នងការខេត្តបាត់ដំបង ស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបជនសង្ស័យ ជាមុខសញ្ញាប្រើប្រាស់អាវុធខ្លីបាញ់ប្លន់យកម៉ូតូ ធាក់ប្លន់យកម៉ូតូ ចុះវ៉ៃប្លន់យកម៉ូតូ បាន១២នាក់ ដកហូតវត្ថុតាងម៉ូតូ០៥គ្រឿង ដែលបានធ្វើសកម្មភាព៖ ១-ករណីបាញ់ប្លន់យកម៉ូតូផ្លូវចូលវត្តជន្លង់ម្លូ រ ភ្លើងឆេះរទេះ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០០:១៥នាទី រំលងអធ្រាត ២-ករណីធាក់ប្លន់ម៉ូតូលើផ្លូវជាតិលេខ៣ចាប់ពីផ្សារអង្គតាសោមមកភ្នំពេញ និងផ្លូវជាតិលេខ៤ ចាប់ពីខេត្តកំពង់ស្ពឺមកភ្នំពេញ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ចំនួន១២នាក់រួមមាន៖ ទី១-ឈ្មោះ ឌី សុវណ្ណារ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ ទី២-ឈ្មោះ រ៉េត សុវណ្ណារ៉ា […]
- សន្តិសុខសង្គម ២៧ កញ្ញា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកកំពឹស ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើឈើជ្រុងគាស់ចំរឹងបង្អួច ចូលលួចយកទ្រព្យសម្បត្តិ
កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី ត្រង់ចំណុចផ្ទះលេខ៨៤ ផ្លូវលេខ៦ បុរីពិភពថ្មីកួរស្រូវ ស្ថិតនៅភូមិ ក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីប្រើឈើជ្រុងគាស់ចំរឹងបង្អួច ចូលលួចយកទ្រព្យសម្បត្តិ បង្កដោយជនជនសង្ស័យចំនួន០២នាក់។ ចំណែកជនរងគ្រោះឈ្មោះ ថេង សុវត្ថឌី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិលេខ៣ សង្កាត់ ផ្សារដេ ប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ម៉េង ជីវ័ន្ត ហៅ ហ័រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួលភូមិចុងដី សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉េង ជីវ័ន្ត ហៅ ហ័រ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា Beat ពណ៍ ក្រហម មិនស្គាល់ផ្លាកលេខ លេខតួនិងលេខម៉ាស៊ីន មកធ្វើសកម្មភាពប្រើឈើជ្រុង […]
- សន្តិសុខសង្គម ២៦ កញ្ញា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចថង់យួរមានទូរស័ព្ទដៃ និងប្រាក់
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២ និង៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចថង់យួរមានទូរស័ព្ទដៃ និងប្រាក់ នៅចំណុចតូបលក់ទឹកសុទ្ធតាមចិញ្ចើមផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ ប្រើប្រាស់មធ្យោបាយថ្មើរជើង។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ អ៊ ណារីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ ក្រោយពីឃាត់ខ្លួន និងធ្វើតេស្តរកសារធាតុ ញៀន លើជនសង្ស័យ គឺរកឃើញលទ្ធផលវិជ្ជមាន មានសារធាតុញៀន។ សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចថង់យួរមានទូរស័ព្ទដៃ និងលុយ ជនរងគ្រោះឈ្មោះ ស៊យ ឆេងអ៊ី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទឹកសុទ្ធ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់គ្មាន , សម្ភារៈបន្សល់ទុក ទូរស័ព្ទដៃ០២គ្រឿង (ម៉ាកសាំងសុង០១គ្រឿង និងណូគារចុចពិល០១គ្រឿង ) លុយខ្មែរ២០.០០០រៀល […]
- សន្តិសុខសង្គម ២៥ កញ្ញា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើកាំបិតប៉័ងតោកាប់យុវជនម្នាក់រងរបួសធ្ងន់ ព្រោះខឹងខ្ចីលុយមិនឲ្យ
កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះ រួមជាមួយកម្មករសំណង់ផ្សេងទៀត មានគ្នាចំនួន០៥នាក់ បាននាំគ្នាផឹកស្រាថ្នាំចំនួន០២លីត្រ និងស្រាបៀរកម្ពុជា ចំនួន០៦កំប៉ុង នៅបន្ទប់ស្នាក់នៅរបស់ឈ្មោះ ឡុង ហេង ការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ១. ជនរងគ្រោះឈ្មោះ វ៉ន វី ហៅ លាភ ភេទប្រុស អាយុ៣០ឆ្នាំ ២. ជនសង្ស័យ ឈ្មោះ ហ៊ូវ ភក្តី ហៅ តុលា ភេទប្រុស អាយុ២៧ឆ្នាំ ៣. ឈ្មោះ ចែម សាមិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ ៤. ឈ្មោះ ជីម កយ ភេទប្រុស អាយុ៣៦ឆ្នាំ ៥. ឈ្មោះ ឡុង ហេង ភេទប្រុស អាយុ២១ឆ្នាំ សមត្ថកិច្ចឲ្យដឹងថា […]
- សន្តិសុខសង្គម ២៤ កញ្ញា ២០២០
ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថៃ្ងទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥:១០នាទី កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមគរ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ៤៩A ផ្លូវលេខ២៣៤ ក្រុមទី១៤ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ឈោ្មះ ខាន់ សុខហ័រ ហៅ ហ័រ ភេទប្រុស អាយុ១៦ឆាំ្ន ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ដេកតាមសំយ៉ាបផ្សារនាគមាស ជាម្ចាស់ថ្នាំ។ ២-ឈោ្មះ ជឹម សុភ័ណ្ឌ ហៅ អាង៉ែត ភេទប្រុស អាយុ៣៨ឆាំ្ន ជនជាតិខែ្មរ មុខរបរ លក់ផ្លែឈើ ស្នាក់នៅកន្លែងធ្វើការ ក្នុងស្តង់លក់ផ្លែឈើលេខ១៥C។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២៣ កញ្ញា ២០២០
ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១ និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការង នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ លោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចផ្ទះផ្ទះជួល បន្ទប់លេខ B17 ផ្លូវបេតុង ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យចំនួន០២នាក់។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានរួមមាន៖ ១-ឈ្មោះ អ៊ូ តូរ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល បន្ទប់លេខ B17 ផ្លូវបេតុង ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២-ឈ្មោះ ផាន វណ្ណា ហៅ ត្រេន ភេទប្រុស អាយុ១៨ឆ្នាំ […]
- សន្តិសុខសង្គម ២២ កញ្ញា ២០២០
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង ឃាត់ខ្លួនករណីលួចកាត់ខ្សែភ្លើង
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៣ និង១៥នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាត់ខ្សែភ្លើង នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ប្រើមធ្យោបាយថ្មើរជើង។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អៀង សុផល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឧញ៉្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយពីឃាត់ខ្លួន និងធ្វើតេស្តរកសារធាតុ ញៀនលើជនសង្ស័យមានផ្ទុកសារធាតុ ញៀន។ សមត្ថកិច្ចបន្តឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ក្នុងផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ជួន ចាន់ណា ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១ ផ្លូវ៦០៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ សម្ភារៈប្សល់ទុក ខ្សែភ្លើង៣កំណាត់ , កន្ត្រៃ០១ , ម៉ូតូ០១គ្រឿងម៉ាកVIVA ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ស្លាកភ្នំពេញ1W-4216។ បច្ចុប្បន្នជនសង្ស័យ […]