- សន្តិសុខសង្គម ១ កញ្ញា ២០២០
ជនសង្ស័យចំនួន១៩នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានថានៅចំណុចម្តុំផ្សារកណ្តាល ផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ មានជនសង្ស៍យ ជាច្រើនអ្នកបានមកប្រមូលផ្តុំគ្នាដើម្បីប្រើប្រាស់គ្រឿងញៀន ភ្លាមនោះកម្លាំងនៃអធិការដ្ឋាន ផ្នែកជំនាញបានចុះពិនិត្យ។ ដោយអនុវត្តន៍តាមគោលការណ៍ ដឹកនាំជាប្រចាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខពេញវុធ អភិបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែង ករណី “ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន” ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៩នាក់ ស្រី០៣នាក់ ដែលបានពិនិត្យធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាក់ស្តែងរកឃើញ ជនសង្ស័យចំនួនៈ១៥នាក់ ស្រី០២នាក់ វិជ្ជមាន(មានសារធាតុញៀន)។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ សុ ភា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ២-ឈ្មោះ ង៉ែ ឆាយហ៊ី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ៣-ឈ្មោះ ប៊ុន វណ្ណៈ ភេទប្រុស […]
- សន្តិសុខសង្គម ៣១ សីហា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០០ និង១០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវលំ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ប៉ក់ ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ ២-ឈ្មោះ ម៉ែន វិច្ឆិកា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ។ វត្ថុតាងដកហូត៖ ក្រាមសថ្លា០៥កូនថង់តូច បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៣១ សីហា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០២នាក់ គេចខ្លួន ០១ នាក់ ឈ្មោះ និច។ សមត្ថកិច្ចបាន ឃាត់ជនសង្ស័យ ០១នាក់ ឈ្មោះលឹម មុន្នី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ស្រេង សុអី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះគ្មាន ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង(១-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GJ-1046 ប្រគល់ឲ្យជនរងគ្រោះវិញ , ២-ម៉ាកវ៉េវ […]
- សន្តិសុខសង្គម ៣០ សីហា ២០២០
សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចយកម៉ូតូ
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានឲ្យដឹងថា នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច យកម៉ូតូ ០១គ្រឿង ម៉ាក Suzuki let’s។ - ជនសង្ស័យឈ្មោះ ចាន់ រ៉ាវី ហៅ ដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៥ ភូមិថ្មី សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។ – ជនរងគ្រោះឈ្មោះ នួន ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ លក់ដូរ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិមានជ័យ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ […]
- ព័ត៌មានជាតិ ៣០ សីហា ២០២០
សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចទូរស័ព្ទដៃ
នៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩.២០នាទី ចំណុចតូបលក់កាហ្វេ មុខផ្ទះលេខ០២ ផ្លូវ៤០២ ក្រុម១៩ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កម្លាំងសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទំនប់ទឹក ខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជ័រ សុភ័ក្ត ភេទ ប្រុស ជនជាតិខ្មែរ អាយុ ៣២ ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិដើមច័ន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសុខ ស៊ីដេត កំពុងលក់កាហ្វេក្នុងតូប មុខផ្ទះលេខខាងលើនៅពេលនោះ ជនរងគ្រោះទៅទុកក្នុងផ្ទះដោយទុកទូរស័ព្ទ នៅក្នុងតូបរួចក៏ចូលក្នុងផ្ទះ បានត្រលប់មកលក់វិញពេលនោះ ស្រាប់តែបានឃើញជនសង្ស័យស្ទុះចេញពីក្នុងតូបលក់កាហ្វេ ដោយបានកាន់ទូរស័ព្ទដាក់នៅក្នុងហោប៉ៅខាងឆ្វេង ហើយរត់យ៉ាងលឿនតាមបណ្ដោយផ្លូវ១៨៧ ជនរងគ្រោះបានស្រែកថាចោរៗ និងស្រែកឱ្យគេជួយ ក៏ត្រូវឃាត់ខ្លួនជនសង្ស័យបានជាក់ស្ដែងជាមួយ និងវត្ថុតាង។ ពេលនោះកម្លាំងសមត្ថកិច្ច ដែលកំពុងល្បាតបានឃើញហេតុការណ៍ បានចូលទៅអន្តរាគមន៍ ឃើញជនសង្ស័យ មានស្នាមរបួសពកថ្ងាស និងបែកក្បាលហូរឈាម សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមកទីស្នាក់ការប៉ុស្ដិ៍។ វត្ថុតាងដកហូតមាន៖ […]
- សន្តិសុខសង្គម ២៨ សីហា ២០២០
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីយកដុំថ្មគប់កញ្ចក់បង្អួចផ្ទះ និងយកដំបងឈើវាយម៉ូតូ
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងនៅផ្ទះ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ស្រាប់តែជនសង្ស័យជាមនុស្សញៀនថ្នាំខ្លាំងផង បាន យកដុំថ្មគប់កញ្ចក់បង្អួចផ្ទះជនរងគ្រោះ បែក០១ផ្ទាំង និងយកដំបងឈើវាយម៉ូតូ ជនរងគ្រោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១BK-១១៥១ បណ្តាលឲ្យបែកក្បាំងម៉ូតូ។ ជនសង្ស័យឈ្មោះស៊ិន ឆៃយ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ។ ក្រោយពេលកើតហេតុ សមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២៧ សីហា ២០២០
ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីឆក់កាបូបយួរដៃ ត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៦នាក់ ករណីឆក់កាបូបយួរដៃ នៅចំណុចទល់មុខសាលាអន្តរជាតិវេស្ទើន ផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលហេតុការណ៍នោះកើតឡើង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៥៥នាទី បង្កដោយជនសង្ស័យ ០៧នាក់ គេចខ្លួន ០១នាក់ ឈ្មោះ បឿក ។ ជនសង្ស័យឃាត់ខ្លួន០៦នាក់ ៖ ១-ឈ្មោះ ស្រេង បាលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ២-ឈ្មោះ មាស ចាន់វីរៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ៣-ឈ្មោះ អៀម […]
- សន្តិសុខសង្គម ២៦ សីហា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូឬស្សីទី៤ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពីបទឆក់ទូរសព្ទដៃ
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូឬស្សីទី៤ បានសហការណ៍ជាមួយកម្លាំងល្បាត របស់អធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពីបទឆក់ទូរសព្ទដៃ នៅចំណុចមុខផ្ទះលេខ ៦៦Eo ផ្លូវ ២១៧ ភូមិ៥ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១ ឈ្មោះ ឡុង ស៊ុន ភេទ ប្រុស អាយុ ១៤ ឆ្នាំ ខ្មែរ មុខរបរ សិស្សសាលា ប៊ែលធី ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៥ ភូមិ មិនចាំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ២/ ឈ្មោះ សឿ ចាន់ឡឺ ភេទ ប្រុស អយុ ១៥ឆ្នាំ ខ្មែរ មុខរបរសិស្សសាលា យុគន្ធរ ថ្នាក់ទី៩ ស្នាក់នៅផ្ទះលេខមិនចាំ ផ្លូវ ២៨៨ ភូមិមិនចាំ សង្កាត់អូឡាំពិក […]
- សន្តិសុខសង្គម ២៦ សីហា ២០២០
ប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ផុន ស្រីលីន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ។ វត្ថុតាងដកហូត៖ក្រាមសថ្លា០១កូនថង់តូច បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២៦ សីហា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល វាលស្បូវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល វាលស្បូវ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅរោងកម្មករ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន៖ ១-ឈ្មោះសាវ៉ាត វិឆៃ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។ ២-ឈ្មោះស៊ី វ៉ាន្នី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។ ៣-ឈ្មោះពេជ្រ ពៅ ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។ វត្ថុតាងដកហូត:ក្រាមពណ៍សថ្លា ០១កញ្ចប់ថង់តូច ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការតាម នីតិវិធីច្បាប់៕