- សន្តិសុខសង្គម ៧ កញ្ញា ២០២០
កម្លាំងនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរសារធាតុញៀន ដោយខុសច្បាប់
នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៦៖៣០នាទី រសៀល ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កម្លាំងនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់។ ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ថង ចិន រួមទាំងវត្ថុតាំងដូចជា ម្សៅសក្រាមថ្លា សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់ធំល្មម។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៧ កញ្ញា ២០២០
កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់
នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទី ដោយបានការអនុញ្ញាត្តតាមរយៈទូរស័ព្ទពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យមន្ត្រីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀន ចុះអនុវត្តវិធានញុះញង់បង្ក្រាបជាក់ស្តែងករណី ជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ កុត សារ៉េន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី។ ជាបន្តដោយអនុវត្តតាមវិធានការជំនាញ សមត្ថកិច្ច បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ វ៉ន ឯម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ និងដកហូត ម៉ូតូចំនួន០១គ្រឿង។ *វត្ថុតាងដកហូត ១-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់ធំល្មម។ ២-រថយន្តចំនួន០១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 2BD-0499 ៣-ទូរស័ព្ទចំនួន០២គ្រឿង។ ៤-ម៉ូតូចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕
- សន្តិសុខសង្គម ៧ កញ្ញា ២០២០
ឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ ត្រូវកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន
នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០១និង៣០នាទី រម្លងអាធ្រាត្រ ដោយបានការអនុញ្ញាត្តតាមរយៈទូរស័ព្ទពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យមន្ត្រីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀន ចុះអនុវត្តវិធានញុះញង់បង្ក្រាបជាក់ស្តែងករណី ជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចសំណង់មិនរៀបរយ ផ្លូវបេតុង(R6) ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ ប៊ុន នី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ដកហូតក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ០១កញ្ចប់ថង់ធំល្មម និងបន្ដធ្វើរដ្ឋបាល នៅចំណុចខាងលើ ឃាត់ខ្លួនជនសង្ស័យចំនួន២០នាក់ទៀត ភេទប្រុស យកមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី។ -វត្ថុតាងដកហូត ១- ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ០១កញ្ចប់ថង់ធំល្មម។ ២- ម៉ូតូចំនួន០៦គ្រឿង ៣- រ៉ឺម៉កដឹកបន្លែចំនួន០១គ្រឿង។ ៤- ផាសអាប់ចំនួន០២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅការិយាល័យ ប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
- សន្តិសុខសង្គម ៥ កញ្ញា ២០២០
ជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រូវកម្លាំងជំនាញនៃប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៧ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុច១៩៨៦ ភូមិភ្នំពេញញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ឡុង ឌឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់៣ ស្នាក់នៅបន្ទប់ជួល ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ២-ឈ្មោះ ស្រៀង ម៉េងស្រ៊ីន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅការ៉ាស់ឡាន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ៣-ឈ្មោះ ភី ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ៤-ឈ្មោះ សូវ សុខឈាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ […]
- សន្តិសុខសង្គម ៥ កញ្ញា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ១១ឈ ផ្លូវបេតុង ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ សេង ម៉េងទី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់លេខ៣ ខេត្តព្រះស៊ីហនុ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ នួន សុបញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១១ឈ ផ្លូវបេតុង ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌សលាយផ្កាឈូក ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CN-៨១៤៩ ប្រគល់ឲ្យជនរងគ្រោះវិញ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៥ កញ្ញា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៥ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចមុខហាងអ៊ីនធឺណេត៣៣ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ ជុំ ចន្ទវាសនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះឈ្មោះ ដុង ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអ៊ីនធឺណេត៣៣ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។ សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1ID-4245 ប្រគល់ឲ្យជនរងគ្រោះវិញ ។ បច្ចុប្បន្ន […]
- សន្តិសុខសង្គម ៤ កញ្ញា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខផ្សារស៊ុបភឺស្ត ផ្លូវ១៩៨៦ ភូមិភ្នំពេញញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួនមាន ឈ្មោះ វុធ ឃុនវីរៈ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់វាលវង់ ខណ្ឌ៧មករា។ វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖ ក្រាមសថ្លា០១កូនថង់តូច , ម៉ូតូ០១គ្រឿង ម៉ាកហុងដាប៊ីត ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1IJ-9575 និងទូរសពកទ័ដៃ០២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៤ កញ្ញា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ
នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួនមាន ឈ្មោះ បូ វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពឡើងជិះរួចលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ធាវ សុខមេត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1BV-9295 ប្រគល់ឲ្យជនរងគ្រោះវិញ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២ កញ្ញា ២០២០
កំម្លាំងជំនាញនៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្ក្រាបករណីញុះញង់អនីតិជនឲ្យដើរសុំទាន
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក គុជ គីឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីញុះញង់អនីតិជនឲ្យដើរសុំទាន ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា តាមផ្លូវមាត់ទន្លេ ដោយដឹកនាំ និង បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពងារអនីតិជន។ ប្រតិបត្តិការបង្រ្កាបនេះ កំម្លាំងជំនាញ បានរំដោះក្មេងៗ សុំទានចំនួន ០៧នាក់ ស្រី០២នាក់ ប្រុស០៥នាក់ និងបានឃាត់ខ្លួនឈ្មោះ អ៊ុ យឿន ភេទស្រីអាយុ ៧៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នកមើលការខុសត្រូវពួកក្មេងៗ និងយកលុយដែលបានពីការសុំទានរបស់ក្មេងៗទាំងនោះ៕
- សន្តិសុខសង្គម ១ កញ្ញា ២០២០
កំម្លាំងជំនាញនៃអធិការដ្នានគរបាល ខណ្ខមានជ័យ បានឃាត់ខ្លួជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាស់ នូវសារធាតុញៀន
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦:៣០នាទីព្រឹក កំម្លាំងជំនាញនៃអធិការដ្នានគរបាល ខណ្ខមានជ័យ បានសហការណ៍ជាមួយកំម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ ល្បាត់ក្នុងមូលដ្នាន លុះមកដល់ចំណុច ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ បានឃាត់ខ្លួជនសង្ស័យម្នាក់ ឈ្នោះ នួន ចាន់ថន ភេទ ស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួល ភូមិតំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ រាជធានីភ្នំពេញ ពីបទជួញដូរដោយខុសច្បាស់ នូវសារធាតុញៀន។ វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖ ក្រាមពណ៍សថ្លាចំនួន១៧កញ្ចាប់ថង់តូច សង្ស័យជាថ្នាំញៀន ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ខមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕