សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកងទី៣ ឃាត់ខ្លួនលើករណីឆក់ទូរស័ព្ទ

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០​ វេលា​ម៉ោង០៦ និង៥០ នាទី​ កម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកងទី៣ បានធ្វើការឃាត់ជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទ នៅចំណុចផ្លូវ១០៥ កែង៣៥០ ក្រុម២០ ភូមិ០៩ សង្កាត់ បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ លីវ គឹមហួត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សំភារៈបន្សល់ទុក មានម៉ូតូ ០១គ្រឿង ម៉ាក់ សេ១២៥ ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HW 0691 លេខតួ+លេខម៉ាស៊ីន 5600190 និងទូរស័ព្ទ ០១ គ្រឿង ម៉ាកសាំសុង (ចាស់) ពណ៌ ស។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ