- សន្តិសុខសង្គម ៣ តុលា២០២០
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបមុខសញ្ញា ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០ និង០០នាទី លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការងនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវបង្ក្រាប មុខសញ្ញាជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅត្រង់ចំណុចចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៣ តុលា២០២០
បុរសម្នាក់ដែលមានសតិមិនប្រក្រតី ដើរកាន់កាំបិត និងដំបងរករឿងអ្នកជិតខាង ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួចបញ្ចូនឲ្យមន្ទីរសង្គមកិច្ច
នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១ និង៣០នាទី ឈ្មោះ ឆាយ ឧត្តម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវ៤៩៦ ក្រុម១០ ភូមិ០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលមានសតិមិនប្រក្រតី បានដើរកាន់កាំបិត និងដំបងរករឿងប្រជាពលរដ្ឋ ដែលរស់នៅជិតខាង ដែលធ្វើឲ្យពួកគាត់មានការភយ័ខ្លាច ហើយក៏បានរាយការណ៏មកសមត្ថកិច្ច ពេលនោះក៏បានចុះទៅអន្តរាគមន៏ តែនៅពេលនោះឈ្មោះនេះបានចូលទៅសំងំនៅក្នុងផ្ទះរបស់ខ្លួន។ លុះរហូតមកដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៨ និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមថ្កូវ បានធ្វើការឃាត់ខ្លួនឈ្មោះ ឆាយ ឧត្តម បាននៅចំណុចរង្វង់មូលផ្សារដើមថ្កូវ ផ្លូវ៤៣០ ក្រុមទី១៥ ភូមិ០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីសមត្ថកិច្ចសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន មានសារជាតិញៀន ក្រោយមកលោកចៅសង្កាត់ បានទំនាក់ទំនងទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា រាជធានីភ្នំពេញ និងបានប្រគល់រួចរាល់នៅម៉ោង១២និង៤០នាទីថ្ងៃខែឆ្នាំដដែល។ សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ […]
- សន្តិសុខសង្គម ២ តុលា២០២០
សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួច និងវាយយកម៉ូតូ
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១ និង០០នាទី កម្លាំងផ្នែកជំនាញខណ្ឌ-ប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងករណីលួច និងវាយយកម៉ូតូ កាលពីវេលាម៉ោង២១ និង៣០នាទី នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្បែរផ្លូវលេខ៨៦ កែង៩៣ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកជនរងគ្រោះឈ្មោះ DANIELLEE ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិអូស្រ្តាលី មុខរបរទេសចរណ៍ ស្នាក់នៅអាផាតមេនហុកសាន បន្ទប់លេខ១០៨៥ ផ្លូវលេខ៣៧១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អត្តសញ្ញាណជនសង្ស័យ៖ ១-ឈ្មោះ ភឿន សុផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ ២-ឈ្មោះ មុន ស្រីនាង ហៅយួន ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបររកស៊ីផ្លូវភេទ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ ៣-ឈ្មោះ សា ភេទប្រុស អាយុប្រហែល២៦ឆ្នាំ ជនជាតិខ្មែរ […]
- សន្តិសុខសង្គម ២ តុលា២០២០
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន បាន០២ករណី
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ, លោកវរសេនីយ៍ទោ សូរ វិសាល អធិការរង នៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ និងលោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន បាន០២ករណីដូចខាងក្រោម៖ ករណីទី១៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅត្រង់ចំណុចរោងអេតចាយ ផ្លូវលំ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនម្នាក់ ភេទប្រុស រួមទាំងវត្ថុតាងដកហូតៈ ក្រាមបណ៌សថ្លា០១កញ្ចប់ថង់ធំល្មម, ម៉ូតូ០១គ្រឿង។ ករណីទី២៖ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅត្រង់ចំណុចរោងអេតចាយ ផ្លូវលំ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនចំនួន០៧នាក់ ស្រី០២នាក់ រួមទាំងវត្ថុតាងដកហូតៈ សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការ […]
- សន្តិសុខសង្គម ១ តុលា២០២០
កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូ
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០២នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូម៉ាកហុងដា ZOOMERX ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ១FQ ១៧២១ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៣៥អឺ០ហ្សេត ផ្លូវលេខ១៤៤ ភូមិ៤ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង០០ នាទី។ ១-ជនសង្ស័យឈ្មោះ ប៉ែន ចាន់ណា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥អឺ៣ ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង០០នាទី នៅចំណុចផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ […]
- សន្តិសុខសង្គម ៣០ កញ្ញា ២០២០
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០និង ២០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូឬស្សីទី១ បានសហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្សយ័ម្នាក់ ករណីលួចយកម៉ូតូ នៅចំណុចផ្លូវ១៦៦ កែង១៤១ ភូមិ២ សង្កាត់អូឬស្សីទី១ ខណ្ឌ៧មករា បង្កដោយជនសង្ស័យឈ្មោះ ចាន់ ធីតា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ លក់នំបុ័ង មានទីលំនៅផ្ទះជួល មិនចាំលេខ ផ្លូវមិនចាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពីសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន មានសារជាតិញៀន។ ចំណែកជនរងគ្រោះមាន ឈ្មោះ ចាន់ សំបូ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បាអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាង និងសំភារៈដកហូតពីជនសង្ស័យរួមមាន៖ ១- ម៉ូតូ១គ្រឿងម៉ាកស្កូពី ពណ៌ស ពាក់ផ្លាកលេខ […]
- សន្តិសុខសង្គម ៣០ កញ្ញា ២០២០
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនជនសង័្សយម្នាក់
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨ និង០០នាទី កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ បង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សៀង កុយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរ)។ វត្ថុតាងដកហូតរួមមាន៖ ១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៩កញ្ចប់ (ចំនួន០៨កញ្ចប់តូច នឹងចំនួន០១ធំ)។ បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ កំពុងបន្តស្រាវជ្រាវរកបក្ខពួក និងក្រុមដទៃផ្សេងទៀត ព្រមទាំងបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៣០ កញ្ញា ២០២០
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ខ្សែក
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៤០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ បានសហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្សយ័ម្នាក់ករណីឆក់ខ្សែក បង្កដោយឈ្មោះ ស្រ៊ុន ណារុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ដឹកអីវ៉ាន់ឲ្យអ្នកលក់ឡេ តាមអនឡាញ ស្នាក់នៅផ្ទះជួល មិនចាំលេខ អាគាទី៥ ជាន់ទី២ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រោយពីសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន មានសារជាតិញៀន។ ជនរងគ្រោះ ឈ្មោះ កៅ មរកត ភេទស្រី អាយុ៣២ឆ្នាំ នៅផ្ទះស្នាក់នៅផ្ទះលេខ ៤៣អាយ ផ្លូវ១៨៧ ភូមិក្តីតាកុយ សង្កាត់វាលស្បៅ ខណ្ឌច្បាអំពៅ រាជធានីភ្នុំពេញ។ វត្ថុតាង និងសំភារៈដកហូតពីជនសង្ស័យរួមមាន៖ ១- ខ្សែកចំនួន១ខ្សែ ជារបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញ ២- ម៉ូតូ១គ្រឿង ម៉ាក សុយសូគី […]
- សន្តិសុខសង្គម ២៩ កញ្ញា ២០២០
ជនសង្ស័យចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ឃាត់ខ្លួនករណីប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០១:១៥នាទី រំលងអាធ្រាត នៅចំណុចផ្ទះលេខ 71Eo ផ្លូវ63 ក្រុម75 សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន03នាក់ ករណីប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន៖ ១.ឈ្មោះ សុខ ទិត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនពិតប្រាកដ។ ២. ញឹល ម៉ៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនពិតប្រាកដ។ ៣. ឈ្មោះ ប៉ូច ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនពិតប្រាកដ។ ពេលកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដែលកំពុងជិះម៉ូតូល្បាត តាមបណ្ដោយផ្លូវ៦៣ បានឃើញ ជនសង្ស័យ ទាំង០៣នាក់ ក៏មានការសង្ស័យ ក៏សុំធ្វើការត្រួតពិនិត្យ និងនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ក្រោយពីសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុ […]
- សន្តិសុខសង្គម ២៩ កញ្ញា ២០២០
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវ៉ៃប្លន់យកទូរស័ព្ទ
កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី ជនរងគ្រោះឈ្មោះ អ៊ុន ស្រី វណ្ណ ភេទស្រី អាយុ២០ឆ្នាំ បានដើរចេញពីផ្ទះជួល ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មកឈរចាំជិះម៉ូតូ កង់បីឥណ្ឌា នៅលើផ្លូវលំ ក្នុងភូមិព្រៃធំ ខាងលើ ។ ពេលនោះក៏មានជនសង្ស័យឈ្មោះ កេត បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ1IA-2060 មានលេខតួ និងលេខម៉ាស៊ីន5656046 (អត់ក្បាំង) មកឈប់ក្បែរជនរងគ្រោះ រួចបានសួរជនរងគ្រោះថា ទៅណាខ្ញុំជូនទៅ? ប៉ុន្តែដោយសារជនរងគ្រោះ ពុំដែលធ្លាប់ស្គាល់ ជនសង្ស័យពីមុនមកផង ក៏បានឆ្លើយតបថា ខ្ញុំបានហៅ កង់បីរួចហើយ ។ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូម៉ាកខាងលើ ចេញពី ជនរងគ្រោះបានចំងាយប្រហែល១០០ម៉ែត្រ ក៏ត្រឡប់មកវិញ ឈប់ម៉ូតូ ហើយដើរសំដៅមករកជនរងគ្រោះ រួចធ្វើសកម្មភាព ចាប់អោបជនរងគ្រោះពីក្រោយ និងចាប់ដៃបង្វិលទល់មុខគ្នា ហើយចាប់ […]