- សន្តិសុខសង្គម ១៦ តុលា២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល និរោធ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ម៉ោង១៤ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល និរោធ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ចាង វាំងកាន់ ភេទ ប្រុស អាយុ ២៨ ឆ្នាំជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ១៦ តុលា២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៣នាក់៖ ១-ឈ្មោះ លន់ ហេងហុង ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងម៉ូតូ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ២-ឈ្មោះ នួន សុមន្ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ក្នុងរាជធានីភ្នំពេញ។ ៣-ឈ្មោះ ហែល ពិសាល ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
- សន្តិសុខសង្គម ១៥ តុលា២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៣នាក់៖ ១-ឈ្មោះ ធីប សាគីរីន ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ២-ឈ្មោះ តន ចាន់តូ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ៣-ឈ្មោះ ហាំ បញ្ញា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ក្នុងរាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ ក្រាមពណ៍សថ្លាចំនួន ១២កញ្ចប់ថង់ (០៣កញ្ចប់ថង់ធំល្មម,០៩កញ្ចប់ថង់តូច), […]
- សន្តិសុខសង្គម ១៥ តុលា២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីមនុសុ្សឃាតដោយអចេតនា
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីមនុស្សឃាតដោយអចេតនា នៅចំណុចមុខផ្សារឈូកមាស ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលបង្កដោយជនសង្ស័យម្នាក់ឈ្មោះ លន់ បារាំង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានស្ទូច ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យក្បាលទំពក់សណ្តោងឡានស្ទូចគ្រវាត់ ត្រូវចំក្បាលបណ្តាលឲ្យស្លាប់បុរសម្នាក់ឈ្មោះ មុំ រដ្ឋាន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡានស្ទូច ស្នាក់នៅក្នុងការ៉ាស់ឡានស្ទូច ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តស្វាយរៀង។ សម្ភារៈដែលបន្សល់ទុករួមមាន៖ ឡានស្ទូច០១គ្រឿង ម៉ាកMITSUBISHI TADANO ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 5A-2828 ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល […]
- សន្តិសុខសង្គម ១៣ តុលា២០២០
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ធ្វើការស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យចំនួន៥នាក់ ករណីរក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦៖០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីរក្សាទុកការ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន២ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ស្ថិតនៅផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង៥នាក់រួមមាន ៖ ១- ឈ្មោះ សាន់ដេពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ២- ឈ្មោះ នឿនវ៉ាន់ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរ មិនពិតប្រាកដ ៣- ឈ្មោះ ម៉ៅ យ៉ូយ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ៤- ឈ្មោះ សួន […]
- សន្តិសុខសង្គម ១២ តុលា២០២០
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានស្រាវជ្រាវនិងបង្ក្រាបជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូ
នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៨ និង០០នាទី កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់ទី១ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានសហការជាមួយកម្លាំងជំនាញរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ នៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចមុខខនដូសាម៉ា ដែលមានទីតាំងផ្ទះលេខ១១A ផ្លូវលេខ២៩ ក្រុមទី២៤ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កម្លាំងជំនាញបានឲ្យដឹងថា ជនសង្ស័យប្រព្រឹត្តបទល្មើសលួចម៉ូតូ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៣ និង៥០នាទី នៅចំណុចស្ថានីយ៏វិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ ដែលមានទីតាំងផ្ទះលេខ២AB ផ្លូវលេខ៣១៧ ក្រុមទី៣០ ភូមិ៨ សង្កាត់បឹង កក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ យឹម ពិសិដ្ឋ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខឯកជនក្រុមហ៊ុន M.D.A ស្នាក់នៅបណ្ដោះអាសន្នក្នុងក្រុមហ៊ុន សន្តិសុខឯកជន M.D.A ទីតាំងផ្ទះមិនស្គាល់លេខ ផ្លូវបេតុង […]
- សន្តិសុខសង្គម ១០ តុលា២០២០
សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បង្ក្រាបបទល្មើសគ្រឿងញៀន ០២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់
នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនសង្ស័យចំនួន ២នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន។ ករណីទី១៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ម៉ោង១០និង០០នាទី សមត្ថកិច្ចនគរបាល ផ្នែកគ្រឿងញៀន ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខដីឡូត៍គ្មានលេខ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន បង្កដោយជនសង្ស័យឈ្មោះរស់ ឧត្តម ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ វត្ថុតាងដកហូត ៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៥កញ្ចប់ថង់តូច។ ករណីទី២៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ម៉ោង២៣ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះគ្មានលេខ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន បង្កដោយជនសង្ស័យឈ្មោះគឹមសុម៉ាត្រា ភេទប្រុស អាយុ៣៣ឆ្នាំ […]
- សន្តិសុខសង្គម ៩ តុលា២០២០
កម្លាំងជំនាញអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ករណីគាស់ទម្លុះទម្លាយ លួចទ្រព្យសម្បត្តិ
នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្រ ក្រោមការបញ្ជាដឹកនាំរបស់លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដង្កោ សហការជាមួយកម្លាំងជំនាញ បានចុះបង្ក្រាបជាក់ស្តែង ករណីគាស់ទម្លុះទម្លាយ លួចទ្រព្យសម្បត្តិ បង្កដោយជនសង្ស័យចំនួន០៥នាក់ ត្រង់ចំណុចឃ្លាំងគ្មាន លេខ ផ្លូវ២១៧ ស្ថិនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៨ តុលា២០២០
សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៤០នាទី កម្លាំងធម្មការនៃសាលាខណ្ឌដង្កោ មានការសង្ស័យលើព្រះសង្ឃមួយអង្គ ដែលបានដើររៃអង្គាស នៅត្រង់ចំណុចផ្សារថ្នល់បត់ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានហៅមកធ្វើការសាកសួរ និងឲ្យកម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ យកមកធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ជមានមានសារធាតុញៀន។ វត្ថុតាងចាប់យក៖ សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ដោយមានការសម្របសម្រួលពីលោក ម៉ុត តារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ធ្វើការសាកសួរដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៨ តុលា២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចផ្ទះជួលលេខ១៧ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៥៥នាទី បង្កដោយជនសង្ស័យម្នាក់ ប្រើមធ្យោបាយថ្មើរជើង។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ កែវ ស្រីណែត ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ដន សុបញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ១៧ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សម្ភារៈបាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាកគុបសេ៥០ ពាក់ផ្លាកលេខតាកែវ 1J-8728។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕