សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ក្រុមប្លន់យកម៉ូតូ នៅ​ខណ្ឌកំបូល ត្រូវកម្លាំងនគរបាល បើកប្រតិបត្តិការបង្ក្រាបបានចំនួន៤នាក់

នៅថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៩ និង ០០ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌកំបូល បានសហការណ៍ជាមួយការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ពីបទលួចហើយនិយាយគម្រាមយកម៉ូតូ ប្រព្រឹត្តនៅចំណុចតាមផ្លូវបេតុង ភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន៖

១.ឈ្មោះ អុល សំអាត ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះគ្មានលេខ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

២.ឈ្មោះ ហម ដារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ​​ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ។

៣-ឈ្មោះ ទូច រដ្ឋា ហៅ ចន្ថា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

៤.ឈ្មោះ សួគ៌ ពួង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូតបានរួមមាន:

១-ម៉ូតូ ចំនួន ០២គ្រឿងម៉ាកហ្ស៊ូមម័រអ៊ិច សេរី០១៦ ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ ភ្នំពេញ 1DH-5464(របស់ជនរងគ្រោះ) និងម៉ាកហុងដាសេ១២៥ សេរី០២០ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1IB-1716

២-ផ្លាកលេខ ចំនួន ០២(ភ្នំពេញ 1DC-5499 និង កណ្តាល 1S-2047)

៣-សម្លៀកបំពាក់នគរបាលពន្ធនាគារ ចំនួន ០១កំផ្លេ

៤-គ្រឿងបន្លាស់ម៉ូតូមួយចំនួន៕

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌកំបូល ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ