- សន្តិសុខសង្គម ៨ តុលា២០២០
កម្លាំងជំនាញរបស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូ
កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៥០នាទី កម្លាំងជំនាញរបស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្នុងរោងចក្ររទេះភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុយ ហ៊ុយចាន់សុភ័ក្រនាថ ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៩១ ផ្លូវលេខ១៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣ និង១៥ នាទី មានករណីលួចម៉ូតូមួយគ្រឿង ប្រព្រឹត្តនៅចំណុចផ្ទះលេខ៩១ ផ្លូវលេខ១៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ សន ចាន់ឡា ហៅ ឃ្លេ ភេទប្រុស អាយុ១៩ ឆ្នាំជនជាតិខ្មែរ ដែលរស់នៅផ្ទះជាមួយជនរងគ្រោះ ។ […]
- សន្តិសុខសង្គម ៧ តុលា២០២០
សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ឃាត់ខ្លួជនសង្ស័យចំនួន ២នាក់ ករណីប្រើប្រាស់សារធាតុញៀន
នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២ និង៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខបណ្ណាល័យសម្ដេច ហ៊ុន សែន ផ្លូវលេខ៥៩៨ ក្រុមទី៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ខណៈកំពុងត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះតាមដងផ្លូវ សមត្ថកិច្ចបានឃាត់ខ្លួជនសង្ស័យចំនួន ២នាក់ ករណីប្រើប្រាស់សារធាតុញៀន។ ១-ជនសង្ស័យឈ្មោះ ឡាវ វណ្ណ: ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុល PassApp ស្នាក់នៅផ្ទះជួល ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២-ជនសង្ស័យឈ្មោះ សៀង លាប ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដេរពូក PassApp ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជាមួយគ្នានោះ […]
- សន្តិសុខសង្គម ៧ តុលា២០២០
កិច្ចប្រជុំស្តីពីការអនុវត្ត ផែនការសកម្មភាព បង្ការ ទប់ស្កាត់ នឹងបង្ក្រាបអំពើលួចឆក់ ប្រចាំខែកញ្ញា ឆ្នាំ២០២០ នៅនាយកដ្ឋាននគបាលព្រហ្មទណ្ឌ
នៅថ្ងៃ០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទី មានកិច្ចប្រជុំស្តីពីការអនុវត្ត ផែនការសកម្មភាព បង្ការ ទប់ស្កាត់ នឹងបង្ក្រាបអំពើលួចឆក់ ប្រចាំខែកញ្ញា ឆ្នាំ២០២០ នៅនាយកដ្ឋាននគបាលព្រហ្មទណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យាន អគ្គស្នងការរង ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរា អគ្គស្នងការរង ទទួលផែនព្រហ្មទណ្ឌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន សណ្តាប់ធ្នាប់ចរាចរណ៏ ប្រធាននាយកដ្ឋាន បេតិកភណ្ឌ ប្រធាននាយកដ្ឋាន ទេសចរណ៏ ប្រធាននាយកដ្ឋាន វិទ្យុទាក់ទង។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ស្នងការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍អនុប្រធាននាយកដ្ឋានពាក់ពន្ធ័ ប្រធានការិយាល័យជំនាញនឹងការរិយាល័យពាក់ពន្ធ័ អធិការ អធិការរង ទទួលផែនព្រទណ្ឌទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ចូលរួមផងដែរ។ ក្រោយពីបានស្តាប់ការអានបកស្រាយ […]
- សន្តិសុខសង្គម ៧ តុលា២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់ទី១ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប៉ុនប៉ងលួច និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០២ និង២០នាទី រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់ទី១ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងករណីប៉ុនប៉ងលួច និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ៣៥៥ កែងផ្លូវ៥១៦ ក្រុមទី៣ ភូមិ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លនរួមាន៖ ១-ឈ្មោះ សែម ភ័ស្ស ហៅ អាសក់វែង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល នៃផ្ទះលេខ៦៥ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ២-ឈ្មោះ វ័ន្ថ វុឌ្ឍិន ហៅ ខេម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះពុំស្គាល់លេខ ផ្លូវបេតុង (ឈូកវ៉ា២) សង្កាត់គោកឃ្លាង […]
- សន្តិសុខសង្គម ៧ តុលា២០២០
កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅទីតាំងផ្លូវរថភ្លើង ឃាត់ខ្លួនបានចំនួន១៦នាក់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទី កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានសហការជាមួយកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ ប្រឆាំងគ្រឿងញៀន ដែលមានកម្លាំងចូលរួមសរុប២៣នាក់ បានដឹកនាំក្រុមប្រតិបត្តិការចម្រុះ ចុះទៅដល់ទីតាំងផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនឃាត់បានចំនួន១៦នាក់, ស្រី០៤នាក់ និងក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៧កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងខាងលើ បញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លុះដល់វេលាម៉ោង១៩ និង០០នាទី នាថ្ងៃខែឆ្នាំដដែល បានបញ្ចប់ក្នុងប្រតិបត្តិការ៕
- សន្តិសុខសង្គម ៦ តុលា២០២០
សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ
នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង០២ និង០០នាទី រំលងអាធ្រាត សមត្ថកិច្ចល្បាតក្នុងមូលដ្ឋាន មកដល់ចំណុចនៅមុខផ្ទះគ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ឃើញជនសង្ស័យចំនួន ០២នាក់ កំពុងជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉ក សមត្ថកិច្ចមានការសង្ស័យក៏ឃាត់ខ្លួន និងត្រួតពិនិត្យរកឃើញវត្ថុតាង ដែកកែច្នៃសម្រាប់ឆ្កឹះសោទ្វារផ្ទះ០២ លាក់ទុកក្នុងហោប៉ៅខោ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន៖ ១-ឈ្មោះឡេ យ៉ាំងតឹង ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ២-ឈ្មោះង្វៀង យ៉ាំងហាយ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ក្រោយពីសមត្ថកិច្ចសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន ជនសង្ស័យទាំង២នាក់ មានសារជាតិញៀន។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង […]
- សន្តិសុខសង្គម ៥ តុលា២០២០
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីឃា ត ក ម្ម យកដាវកាប់បណ្ដាលឲ្យស្លា ប់
នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាត មានករណីឃាតកម្ម យកដាវកាប់បណ្ដាលឲ្យស្លាប់ នៅចំណុចលើផ្លូវបេតុង ភូមិវែង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមាន៖ ១.ឈ្មោះ អេន សុខាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ២.ឈ្មោះ មឿន វណ្ណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ៣. ឈ្មោះ អ៊ី ភីរក្ស ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ភ្នំពេញ។ ជនរងគ្រោះក្នុងហេតុការនោះរួមមាន៖ ១.ឈ្មោះ ម៉ុន សុភ័ក្ត្រ ភេទប្រុស […]
- សន្តិសុខសង្គម ៤ តុលា២០២០
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធ័ករណីជិះម៉ូតូឆក់ទូរស័ព្ទដៃ
នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៣០នាទី ជនរងគ្រោះឈ្មោះ James Alexander ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិអាមេរិក បានដើរចេញពីសណ្ឋានគារ ហ្ស៊ីង នៅផ្លូវ១២៦ កែងផ្លូវ៨១ បានមកឈរចំណុច ប៉េនឡានបាត់ដំបង ហើយបានដកទូរស័ព្ទមកនិយាយ ពេលនោះជនសង្ស័យ០២នាក់ បានជិះម៉ូតូមកអែបជនរងគ្រោះ ហើយជនសង្ស័យដែលអង្គុយខាងក្រោយ ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះ ហើយបានជិះបំរ៉ុងគេចខ្លូនតែត្រូវបានជនរងគ្រោះ ស្រែកឆោឡោ។ ភ្លាមនោះកម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានសហការជាមួយប្រជាពលរដ្ឋ ក៏បានចេញស្ទាក់ផ្លូវធ្វើអន្តរាគមន៍ ឃាត់ខ្លួន បានជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង ទូរស័ព្ទជនរងគ្រោះ ព្រមទាំងម៉ូតូជិះធ្វើសកម្មភាព មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអនុវត្តតាមនីតិវីធីច្បាប់។ ក្រោយពីសមត្ថកិច្ចសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន ជនសង្ស័យទាំង២នាក់ មានសារជាតិញៀន។ ជនសង្ស័យដែលត្រូវកម្លាំងជំនាញឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ សង្ឃ ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅ មិនពិតប្រាកដ ជាអ្នកបើកម៉ូតូ។ ២-ឈ្មោះ ជ្រុញ […]
- សន្តិសុខសង្គម ៤ តុលា២០២០
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាវ៉ៃឪពុកបង្កើត
នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ក្រោមការបញ្ជាដឹកនាំដោយលោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាប្រព្រឹត្តដោយសហព័ន្ធ(វ៉ៃឪពុកបង្កើត) ប្រព្រឹត្តនៅត្រង់ចំណុចក្នុងផ្ទះគ្មានលេខ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៤ តុលា២០២០
កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីឆក់ទូរស័ព្ទ
នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១២:៣០ នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាប១ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំនុចភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ក្នុងករណីឆក់ទូរស័ព្ទ។ ជាមួយគ្ន្នានោះដែរ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងរួមមាន ទូរស័ព្ទដៃមួយគ្រឿង និងម៉ូតូមួយគ្រឿង ដែលជារបស់ជនសង្ស័យផងដែរ៕