- ព័ត៌មានអន្តរជាតិ ១៥ មករា ២០២១
ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់ ៣នាក់ នៅក្នុងគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី
ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់ ៣នាក់ នៅក្នុងគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី ទីក្រុងហ្សាការតាៈ យ៉ាងហោចណាស់មានមនុស្ស ៣នាក់ បានស្លាប់ និងអគារធំៗ រួមទាំងសណ្ឋាគារមួយបានបាក់ផងដែរ នៅពេលដែលការរញ្ជួយដី មានកម្លាំង ៦.២ រិកទ័រ បានវាយប្រហារកោះស៊ូឡាវេស៊ី របស់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសុក្រនេះ។ ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសបានបញ្ជាក់ថា យ៉ាងហោចណាស់មានសណ្ឋាគារមួយបានដួលរលំ បន្ទាប់ពីការរញ្ជួយដីបានកើតឡើងនៅម៉ោង ២ និង ១៨ នាទី ម៉ោងក្នុងស្រុក នៅព្រឹកថ្ងៃសុក្រនេះ។ គួររំលឹកផងដែរថា ប្រទេសឥណ្ឌូនេស៊ីឆ្លងកាត់សកម្មភាពរញ្ជួយ និងភ្នំភ្លើងជាញឹកញាប់ ដោយសារតែទីតាំងរបស់ប្រទេស នៅលើប៉មប៉ាស៊ីហ្វិក “Ring of Fire” ដែលជាកន្លែងដែលចានតិចតូនិកប៉ះគ្នា។ ក្នុងឆ្នាំ ២០១៨ គ្រោះរញ្ជួយដីកម្រិត ៧.៥រិកទ័រ និងរលកយក្សស៊ូណាមិជាបន្តបន្ទាប់នៅ ប៉ាឡួ លើកោះស៊ូឡាវេស៊ី បានធ្វើឱ្យមនុស្សស្លាប់ ឬបាត់ខ្លួនជាង ៤៣០០នាក់៕ ប្រភព ៖ www.bangkokpost.com
- ព័ត៌មានអន្តរជាតិ ១៤ មករា ២០២១
ព័ត៌មានអន្តរជាតិ ៖ អ្នកវិទ្យាសាស្ត្រ របស់អង្គការសុខភាពពិភពលោក បានទៅដល់ទីក្រុង វូហាន (Wuhan) ដើម្បីចាប់ផ្តើមស៊ើបអង្កេតពីប្រភពដើមនៃជំងឺរាតត្បាតកូវីដ-១៩
យោងតាមគេហទំព័រសារព័ត៌មាន Sky News បានឲ្យដឹងថា ក្រុមអ្នកជំនាញខាងរោគសាស្ត្រ ចំនួន ១០នាក់ និងអ្នកវិទ្យាសាស្ត្រដទៃទៀត នឹងចំណាយពេលប្រហែលមួយខែនៅក្នុងទីក្រុង វូហាន ដែលជាកន្លែងដែលវីរុសកូវីដ-១៩ បានលេចចេញជាលើកដំបូងកាលពីមួយឆ្នាំមុន។ បន្ទាប់ពីចំណាយរយៈពេល ២សប្តាហ៍ ដំបូង ដើម្បីធ្វើចត្តាឡីស័ក ក្រុមការងារ របស់អង្គការសុខភាពពិភពលោក នឹងធ្វើការស៊ើបអង្កេតលើការអះអាងរបស់អ្នកវិទ្យាសាស្ត្រដែលថា វីរុសនេះបានលោតពីសត្វទៅមនុស្ស នៅកន្លែងផ្សេងទៀត ក្នុងប្រទេសចិន មុនពេលមានករណីរកឃើញដំបូងនៅផ្សារ ហួណាន ក្នុងទីក្រុងវូហាន។ ទន្ទឹមនឹងនេះដែរ ករណីឆ្លងនៃវីរុសកូវីដ-១៩ កំពុងមានការកើនឡើងជាថ្មីម្តងទៀតនៅក្នុងប្រទេសចិន ដោយមន្រ្តីបានរាយការណ៍ពីការស្លាប់ ដែលទាក់ទងនឹងវីរុសជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕ ប្រភព ៖ news.sky.com
- ព័ត៌មានអន្តរជាតិ ១១ មករា ២០២១
ព័ត៌មានអន្តរជាតិ ៖ ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុន បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទថ្មី
ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុនបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទថ្មី ដែលធ្វើដំណើរមកពីប្រេស៊ីល ដែលមានលក្ខណៈខុសពី ប្រភេទដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង។ ក្រសួងបាននិយាយកាលពីថ្ងៃអាទិត្យថា វ៉ារ្យ៉ង់ថ្មី នៃវីរុសនេះ ត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តលើបុរសម្នាក់ក្នុងអាយុ ៤០ឆ្នាំ ស្ត្រីម្នាក់មានអាយុ ៣០ឆ្នាំ និងក្មេងជំទង់ពីរនាក់ នៅឯអាកាសយានដ្ឋាន ។ បច្ចុប្បន្ននេះ ប្រទេសជប៉ុនកំពុងធ្វើការជាមួយប្រទេសដទៃទៀត អង្គការសុខភាពពិភពលោក និងអ្នកជំនាញវេជ្ជសាស្រ្តផ្សេងទៀត ដើម្បីវិភាគលើវីរុសប្រភេទថ្មីនេះ ហើយគេនៅមិនទាន់ដឹងច្បាស់ថាតើ វ៉ាក់សាំង ដែលអាចប្រើបាន នឹងមានប្រសិទ្ធភាពលើវីរុសកូវីដថ្មីនេះ ឬអត់។ គួរបញ្ជាក់ផងដែរថា ករណីវីរុសកូវីដ-១៩ ប្រភេទវ៉ារ្យ៉ង់ថ្មី ប្រហែលជា ៣០ករណី មកពីចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូងត្រូវបានគេរាយការណ៍ថារកឃើញនៅក្នុងប្រទេសជប៉ុន។ ប្រទេសជប៉ុនបានប្រកាសពីភាពអាសន្នសម្រាប់តំបន់តូក្យូ ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ កន្លងទៅនេះ ដោយស្នើឱ្យភោជនីយដ្ឋាន និងបារបិទនៅម៉ោង ៨ យប់៕ ប្រភព ៖ timesofindia.indiatimes.com
- ព័ត៌មានអន្តរជាតិ ១១ មករា ២០២១
ព័ត៌មានអន្តរជាតិ ៖ ការបាក់ដី នៅប្រទេសឥណ្ឌូណេស៊ី បានសម្លាប់មនុស្ស ១១នាក់ ខណៈការស្វែងរកអ្នកនៅរស់រានមានជីវិតកំពុងបន្ត បន្ទាប់ពីអ្នកភូមិបានកប់ទាំងរស់នៅកោះជ្វាខាងលិច
យោងតាមមន្ត្រីក្នុងតំបន់បាននិយាយថា ការបាក់ដីចំនួនពីរ នៅភាគខាងលិច នៃកោះជ្វា ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅប្រទេសឥណ្ឌូនេស៊ី បានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ចំនួន ១១នាក់ និងរបួស ១៨នាក់។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ បានព្រមានកាលពីខែតុលាថា ភ្លៀងធ្លាក់ខ្លាំងពីប្រព័ន្ធអាកាសធាតុ ឡា នីណា អាចបង្កឱ្យមានទឹកជំនន់ និងការបាក់ដី ដែលជះឥទ្ធិពលដល់ទិន្នផលកសិកម្មរបស់ប្រទេស។ ជារៀងរាល់ឆ្នាំ ប្រទេសឥណ្ឌូនេស៊ីតែងតែទទួលរងគ្រោះ ដោយសារទឹកជំនន់ និងការបាក់ដី ជាពិសេសអំឡុងពេលរដូវភ្លៀង ចាប់ពីខែវិច្ឆិកា ដល់ ខែមីនា៕ ប្រភព ៖ www.abc.net.au
- ព័ត៌មានអន្តរជាតិ ១០ មករា ២០២១
ព័ត៌មានអន្តរជាតិ ៖ ផ្នែកនៃតួ និងកម្ទេចកម្ទីរបស់យន្តហោះឥណ្ឌូនេស៊ី ត្រូវបានរកឃើញ បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air Flight 182 បានធ្លាក់
ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ីបានយកផ្នែកនៃតួយន្តហោះ បំណែកសម្លៀកបំពាក់ និងបំណែកដែកពីសមុទ្រជ្វា មួយថ្ងៃបន្ទាប់ពីយន្តហោះប៊ូអ៊ីង ៧៣៧-៥០០ ដែលមានមនុស្ស ៦២នាក់ នៅលើយន្តហោះ បានធ្លាក់ភ្លាមៗ បន្ទាប់ពីបានហោះឡើង។ យន្ដហោះបានបាត់ការទាក់ទង បន្ទាប់ពីបានហោះឡើងពីរដ្ឋធានីហ្សាកាតា របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ឆ្ពោះទៅកាន់ទៅទីក្រុង Pontianak ក្នុងខេត្ត West Kalimantan នៅលើកោះ Borneo ។ ជាង ១២ម៉ោង ចាប់តាំងពីយន្ដហោះប៊ូអ៊ីងដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី បានបាត់បង់ការទាក់ទង ពុំទាន់ដឹងអំពីមូលហេតុដែលបណ្តាលឱ្យយន្តហោះធ្លាក់នោះទេ។ អ្នកនេសាទនៅតំបន់ជុំវិញកោះ ដែលជាខ្សែសង្វាក់នៃកោះនៅខាងជើងឆ្នេរហ្សាកាតា បានរាយការណ៍ថាបានលឺសម្លេងផ្ទុះនៅម៉ោង ២:៣០ រសៀលថ្ងៃសៅរ៍។ បើតាមអ្នកនេសាទម្នាក់ឈ្មោះ សូលីហ៊ីន បាននិយាយថា “យើងបានលឺសម្លេងអ្វីមួយផ្ទុះឡើង យើងគិតថាវាជាគ្រាប់បែក ឬរលកយក្សស៊ូណាមិ ចាប់តាំងពីពេលនោះមកយើងបានឃើញការហូរចេញដ៏ធំចេញពីទឹក” ។ “យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានឃើញផ្ទាល់នូវកម្ទេចកម្ទីយន្តហោះ និងប្រេងឥន្ធនៈនៅជុំវិញទូករបស់យើង”៕ ប្រភព ៖ www.abc.net.au
- ព័ត៌មានអន្តរជាតិ ៩ មករា ២០២១
ព័ត៌មានអន្តរជាតិ ៖ យន្តហោះដឹកអ្នកដំណើរ របស់ប្រទេសឥណ្ឌូនេស៊ី បារម្ភថាបានធ្លាក់ បន្ទាប់ពីបានហោះឡើង
យោងតាមមន្រ្តីទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ បាសាណាស បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ ដែលកំពុងស្វែងរកយន្តហោះឥណ្ឌូនេស៊ីដែលបានបាត់ការទាក់ទង បន្ទាប់ពីបានហោះចេញពីទីក្រុងហ្សាការតា កាលពីថ្ងៃសៅរ៍ បានរកឃើញនូវបំណែកដែលគេសង្ស័យថាជារបស់យន្តហោះ នៅផ្ទៃទឹក ភាគខាងជើងនៃទីក្រុង។ មន្ត្រីរូបនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ថា គេមិនបានបញ្ជាក់ថាកម្ទេចកម្ទីទាំងនោះជារបស់អាកាសចរណ៍ Sriwijaya SJ182 ដែលបានបាត់ទំនាក់ទំនង បន្ទាប់ពីបានហោះឡើងជាមួយមនុស្សជាង ៥០នាក់ នៅលើយន្តហោះ។ គួរបញ្ជាក់ថា យន្ដហោះនេះត្រូវបានគេខ្លាចថា បានធ្លាក់ចូលសមុទ្រ បន្ទាប់ពីបាត់បង់ការទាក់ទងជាមួយការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។ ទិន្នន័យតាមដានការហោះហើរបានបង្ហាញថាយន្ដហោះប៊ូអ៊ីង ៧៣៧-៥០០ បានដាំក្បាលចុះចូលទៅក្នុងទឹកដ៏ជ្រៅ ត្រឹមតែ ៤នាទី បន្ទាប់ពីបានហោះឡើង នៅម៉ោងប្រហែល ២ និង ៤០ នាទីរសៀល ម៉ោងក្នុងស្រុក។ ក្រុមហ៊ុនអាកាសចរណ៍បានបញ្ជាក់ថា មានមនុស្ស ៦២នាក់ រួមទាំងនាវិក បាននៅលើយន្តហោះ នៅពេលដែលចាកចេញពីអាកាសយានដ្ឋានអន្តរជាតិសូកេនណូ – ហាតា នៅរសៀលថ្ងៃសៅរ៍នេះ ឆ្ពោះទៅកាន់កោះផុនទាណាក់ នៅលើកោះប័រណូអូ៕ ប្រភព ៖ www.bangkokpost.com
- ព័ត៌មានអន្តរជាតិ ៩ មករា ២០២១
BREAKING:យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ឥណ្ឌូណេស៊ី បានបាត់ទំនាក់ទំនង បន្ទាប់ពីចេញដំណើរ
(ហ្សាការតា)៖ យន្តហោះបូអិញ ៧៣៧ ដឹកអ្នកដំណើរមួយគ្រឿង ដែលមានមនុស្សជាង ៥០នាក់ជិះ បានបាត់ទំនាក់ទំនង បន្ទាប់ពីចេញដំណើរចេញពីទីក្រុងចាហ្កាតា។ វែបសាយតាមដានការហោះហើរបាននិយាយថា យន្តហោះនោះបានបាត់បង់រយៈកម្ពស់ជាង ៣,០០០ ម៉ែត្រ ក្នុងរយៈពេលមួយនាទី។ ក្រសួងដឹកជញ្ជូនបានឲ្យដឹងថា ការស្វែងរក និងការជួយសង្គ្រោះកំពុងតែដំណើរការ៕
- ព័ត៌មានអន្តរជាតិ ៩ មករា ២០២១
សហរដ្ឋអាមេរិក ៖ អាមេរិករាយការណ៍ថាមានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនជាង ៤.០០០ នាក់ ក្នុងមួយថ្ងៃ ជាលើកដំបូង
សហរដ្ឋអាមេរិកបានរាយការណ៍ថា មានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនជាង ៤.០០០ នាក់ ក្នុងមួយថ្ងៃជាលើកដំបូង ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ នៅខែធ្នូ ឆ្នាំ២០១៩ ខណៈពេលដែលប្រព័ន្ធសុខាភិបាលក្នុងប្រទេសកំពុងតែមានការលំបាកក្នុងការដោះស្រាយជាមួយនឹងចំនួនអ្នកជំងឺដែលឈឺ និងស្លាប់ ជាច្រើនលើសលប់។ យោងតាមគំរោងតាមដានវីរុសកូវីដ បានអោយដឹងថា មនុស្សសរុបចំនួន ៤.០៣៣ នាក់ បានស្លាប់ ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ។ យោងតាមទិន្នន័យពីសាកលវិទ្យាល័យចនហបគីនស៍បានបង្ហាញថា ប្រទេសអាមេរិកមានអ្នកស្លាប់សរុបចំនួន ៣៦៥,០០០ នាក់ ដោយសារតែវីរុសកូវីដ-១៩ នេះ។ គួររំលឹកផងដែរថា កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ មានករណីឆ្លងថ្មីជាង ២៦៦,០០០ ករណី ត្រូវបានរាយការណ៍ ដែលធ្វើឱ្យចំនួនសរុបនៃការឆ្លងកើនឡើងដល់ជាង ២១,៦ លានករណី៕ ប្រភព ៖ www.aljazeera.com
- ព័ត៌មានអន្តរជាតិ ៩ មករា ២០២១
ប្រទេសម៉ាឡេស៊ី ៖ ប្រជាជនជាង ៤៨.០០០ នាក់ ត្រូវបានជម្លៀសចេញនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីគេចចេញពីទឹកជំនន់
ប្រជាជនជាង ៤៨.០០០ នាក់ នៅក្នុងរដ្ឋចំនួន ៦ របស់ប្រទេសម៉ាឡេស៊ី កំពុងជ្រកកោននៅក្នុងមជ្ឈមណ្ឌលផ្តល់ជំនួយចំនួន ៤០០កន្លែង កាលពីថ្ងៃសុក្រ (៨ មករា) ដើម្បីគេចចេញពីទឹកជំនន់ ដែលកំពុងកើនឡើង ខណៈដែលភ្លៀងមូសុងនៅតែបន្តបោកបក់ផ្នែកខ្លះនៃប្រទេស។ វិបត្តិទឹកជំនន់នៅប្រទេសម៉ាឡេស៊ី ដែលឈានចូលដល់ខែទី ៣ បានធ្វើឱ្យតម្លៃបន្លែឡើងថ្លៃ និងធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនទៅកាន់ប្រទេសសិង្ហបុរី ដោយសារផ្លូវថ្នល់ត្រូវបានបិទ។ ភ្លៀងធ្លាក់មិនឈប់ក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយនេះ បានបណ្តាលឱ្យផលដំណាំងាប់ ដោយការផលិតក្នុងរយៈពេល ១ ទៅ ២ សប្តាហ៍ចុងក្រោយនេះ ធ្លាក់ចុះជាង ៥០ ភាគរយ។ យ៉ាងហោចណាស់មានមនុស្សចំនួន ៥ នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ ដោយសារតែរដូវភ្លៀងមូសុងប្រចាំឆ្នាំ ដែលជាធម្មតាចាប់ផ្តើមនៅខែវិច្ឆិកា និងមានរយៈពេលប្រហែល ៤ ខែ៕ ប្រភព ៖ www.straitstimes.com
- ព័ត៌មានអន្តរជាតិ ៩ មករា ២០២១
ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិនបន្ថែមការរឹតបន្ដឹងនៅក្នុងទីក្រុងដែលមានព្រំប្រទល់ជាប់នឹងទីក្រុងប៉េកាំង នៅមុនចូលឆ្នាំប្រពៃណីចិន បន្ទាប់ពីមានការផ្ទុះឡើងនៃការឆ្លងថ្មីនៅក្នុងខេត្ត ហឺប៊ី
យោងតាមគេហទំព័រសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១ អាជ្ញាធរបានបន្ថែមការរឹតបន្តឹងនៅក្នុងទីក្រុងដែលមានព្រំប្រទល់ជាប់នឹងទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃការឆ្លងវីរុសកូវីដ-១៩ សារជាថ្មី។ យោងតាមរបាយការណ៌បានឲ្យដឹងថា ការផ្ទុះឡើងនៃការឆ្លងវីរុសកូវីដ-១៩ នៅក្នុងខេត្ត ហឺប៊ី ដែលមានព្រំប្រទល់ជាប់នឹងទីក្រុង ប៉េកាំង ជម្រុញឲ្យមានការរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅខែក្រោយ។ កាលពីសប្តាហ៍កន្លងមកនេះ ខេត្ត ហឺប៊ី បានរាយការណ៍នូវការឆ្លងថ្មីចំនួន ១៣០ករណី។ មហាវិថីសំខាន់ៗ ដែលធ្វើដំណើរឆ្ពោះទៅទីក្រុងចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ខាងត្បូងទីក្រុងប៉េកាំង ត្រូវបានបិទ និងការធ្វើដំណើររបស់អ្នកដំណើរឆ្លងកាត់ទីក្រុងត្រូវបានបញ្ឈប់៕