សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ពន្ធ័ករណីឆក់ទូរស័ព្ទដៃ

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៥ម៉៣០នាទី ទៀបភ្លឺ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីឆក់ទូរស័ព្ទដៃ បង្កដោយជនសង្ស័យចំនួន២នាក់។​ ចំណែកជនរងគ្រោះមានឈ្មោះ សេង បុត្តា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ក្រាំងធ្នង់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា។

ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖

១-ជនសង្ស័យឈ្មោះ អ៉ឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និង មុខរបរ មិនពិតប្រាកដ

២-ជនសង្ស័យឈ្មោះ សំ រ៉ា ហៅ ម៉ៅ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ និង មុខរបរ មិនពិតប្រាកដ

សមត្ថកិច្ចបន្តឲ្យដឹងថា ក្រោយពីឃាត់ខ្លួន និងធ្វើតេស្តរកសារធាតុ ញៀនលើជនសង្ស័យមានផ្ទុកសារធាតុ ញៀន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ