សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន លើករណីលួចយកផ្លាកលេខរថយន្ត

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១៨ម៉០០នាទី ជនរងគ្រោះឈ្មោះ ម៉ម លីណា ភេទស្រី អាយុ២៨ឆ្នាំ បានបើករថយន្តម៉ាក ព្រូស ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២AA ៨៧៤៦ មកផ្ទះជួលមិត្តភក្តិខ្លួនឈ្មោះ ស្រី នូ ភេទ ស្រី អាយុប្រហែល ២៨ ឆ្នាំ ចំណុចផ្លូវលំ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីយកឥវ៉ាន់។

ពេលត្រឡប់ទៅផ្ទះវិញ ស្រាប់តែរថយន្តជនរងគ្រោះបញ្ឆេះមិនឆេះ ក៏ទុកចោលនៅមុខផ្ទះជួលរបស់ឈ្មោះ ស្រី នូ ហើយក៏ត្រឡប់ទៅផ្ទះបាត់ទៅ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១ម៉៣០នាទីរំលងអាធ្រាត្រ ជនសង្ស័យឈ្មោះ ចាប សារ៉ាយ ហៅ កាយ ភេទប្រុស អាយុ៣៥ឆ្នាំ បានធ្វើសកម្មភាពលួចដោះ យកផ្លាកលេខរថយន្ត ជនរងគ្រោះឈ្មោះ ម៉ម លីណា ទាំងមុខទាំងក្រោយ ហើយរត់គេចខ្លួនបាត់។

លុះមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ០៥ម៉០០នាទី កម្លាំងសមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពុនទី២ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាប សារ៉ាយ ហៅ កាយ នៅចំណុចក្បែរវត្តដំបូកខ្ពស់ ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពុនទី២ ចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ