សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន លើករណីឆក់កាបូប

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១ និង២០នាទី កម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកងទី៣ បានធ្វើការឃាត់ជនសង្ស័យម្នាក់ ពីបទលួចឆក់កាបូប នៅចំណុចមុខផ្ទះលេខ៤៦២ ផ្លូវ១៦៣ ក្រុម៤៩ ភូមិ០១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ នួន ថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ៣៤៤ ក្រុម១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។

សំភារៈបន្សល់ទុក ម៉ូតូ ០១គ្រឿង ម៉ាកស្កុបពី ពណ៌ ទឹកក្រូច លាយខ្មៅ សេរី២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1DB 3934។

បច្ចុប្បន្ន ជនសង្ស័យរួមវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ