- សន្តិសុខសង្គម ១២ កញ្ញា ២០២០
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធពីបទជិះកង់លួចឆក់ យកទូរស័ព្ទដៃ
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជំនៈ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចជិះកង់ឆក់ទូរស័ព្ទដៃ។ ជនរងគ្រោះឈ្មោះ យឿម ឆេងអ៉ី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ផ្នែកលក់ ស្នាក់នៅផ្ទះជួលលេខ២៥Eo ផ្លូវលេខ៤២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ភាព កក្កដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ហើយជនសង្ស័យ មានសារធាតុញៀនក្នុងទឹកនោម។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូចេញពីម្តុំវិមានឯករាជ្យ មកលេងមុខព្រះបរមរាជវាំង ដោយជិះតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ពីត្បូង មកជើង មកដល់មុខព្រះបរមរាជវាំងខាងត្បូង ព្រះអង្គដង្កើរ ជនរងគ្រោះបានឈប់ម៉ូតូ ចុះឈរយកទូរស័ព្ទមកថតលេងក្បែរចិញ្ចើមផ្លូវព្រះស៊ីសុវត្ថិ។ ក៏ស្រាប់តែមានជនសង្ស័យ ជិះកង់មកពីក្រោយ ហើយអែបខាងឆ្វេងដៃជនរងគ្រោះ ដោយពេលនោះជនរងគ្រោះ កំពុងកាន់ទូរស័ព្ទដៃថតលេង ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះបានសម្រេច រួចជិះកង់គេចខ្លួន។ ពេលនោះជនរងគ្រោះ ក៏បានស្រែកឆោឡោ រត់ដេញតាមក្រោយ ស្របពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល […]
- សន្តិសុខសង្គម ១១ កញ្ញា ២០២០
ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីអំពើលួចឆក់យកទូរស័ព្ទ
នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២ម៉ោង និង៤៥នាទី នៅចំណុចផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ព័ន្ធករណីអំពើលួចឆក់យកទូរស័ព្ទដៃ០១គ្រឿង។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ជនសង្ស័យឈ្មោះ ឈួន ចិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ថ្មគោល សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ២-ជនសង្ស័យឈ្មោះ រឹម តុលា ហៅ តុ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ លំ ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជឹម ចាន់ណា ភេទ […]
- សន្តិសុខសង្គម ១១ កញ្ញា ២០២០
ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយទទួលបណ្ដឹងពីជនរងគ្រោះ ករណីលួចរថយន្ត
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលនគរបាលទួលទំពូង១ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ វឹង មួយហួង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅផ្ទលេខ១២៨ ផ្លូវ៤៥០ ក្រុម១២ ភូមិ២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ថាបានបាត់រថយន្ត១គ្រឿងម៉ាកតូយូតា ព្រូស ពណ៌ស លេខតួ JTDKB20U667531463 លេខម៉ាស៊ីន1NZU079537 ផ្លាកលេខ ភ្នំពេញ 2AO-7613 នៅចំនុណលើចិញ្ចើមផ្លូវ លេខ៤៥០ មុខផ្ទះខាងលើ ។ ដោយឆែកមើលតាមកាម៉ារ៉ាសុវត្ថភាពឃើញជនសង្ស័យចំនួនប្រហែល២នាក់ មិនស្គាល់អត្តសញ្ញាណជិះរថយន្ត១គ្រឿង ម៉ាកTOYOTAព្រូសពណ៌ស្ក មិនស្គាល់ផ្លាកលេខមកធ្វើសកម្មភាពលួចយករថយន្តរបស់គាត់ចេញទៅបាត់ ។ ក្រោយពីបានទទួលពាក្យបណ្តឹងរួច កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលទួលទំពូង១ សហការជាមួយកម្លាំងជំនាញខណ្ឌចំការមន និង កម្លាំងជំនាញរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះឆែកកាម៉ារ៉ាសុវត្តភាពនៅជុំវិញកន្លែងកើតហេតុ ក៍កំណត់បានមុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង១៩ និង០០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ បានធ្វើការឃាត់ខ្លួនបានជនសង្ស័ចំនួនពីរ នាក់ ។ […]
- សន្តិសុខសង្គម ១១ កញ្ញា ២០២០
ជនសង្ស័យចំនួន៦នាក់ ជាមុខសញ្ញាវាយ កាប់ ឆក់ ប្លន់ និងទទួលផលចោរកម្ម ត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន
ដោយអនុវត្តតាម បទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការដ្ឋាននគរបាល ខណ្ឌកំបូល បានឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបជនសង្ស័យ ជាមុខសញ្ញាវាយកាប់ ឆក់ប្លន់ និងទទួលផលចោរកម្ម បានចំនួន០៦នាក់ ដកហូតវត្ថុតាងម៉ូតូ ០៣គ្រឿង និងសម្ភារ:មួយចំនួនទៀត។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ សួគ៌ ពួង ហៅ សូរ ពួង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទទួលទិញផលចោរកម្ម មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ២-ឈ្មោះ អ៊ុល សំអាត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) ធ្លាប់ធ្វើសកម្មភាពឆក់ ២លើក មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ ៣-ឈ្មោះ […]
- សន្តិសុខសង្គម ១១ កញ្ញា ២០២០
ជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីបើកទ្វាររថយន្តយកទ្រព្យសម្បត្តិនៅពេលយប់ ត្រូវកម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន
កាលពីថ្ងៃទី០៩ និង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៧ នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (បើកទ្វាររថយន្តជនរងគ្រោះលួចយកទ្រព្យសម្បត្ត) នៅក្នុងរាជធានីភ្នំពេញ ចំនួន ០៥ ករណី និងចាប់យកភស្តុតាងជារបស់ជនរងគ្រោះ និងមធ្យោបាយម៉ូតូជិះធ្វើសកម្មភាព បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន ៖ ករណីទី១ ៖ អំពើលួច (បើកទ្វាររថយន្តម៉ាកតូយ៉ូតាឡិចស៊ីស អ៊ិលអ៊ិច៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២R៨០០៣លួចកាបូបស្ពាយចំហៀងម៉ាកLV ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខផ្សារឈូកមាស ផ្លូវលេខ២០១១ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០១ និង ០០ នាទី រំលងអាធ្រាត្រ ។ ជនរងគ្រោះឈ្មោះ ខៀវ តុលា ភេទ ប្រុស អាយុ ៣៧ […]
- សន្តិសុខសង្គម ១១ កញ្ញា ២០២០
ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីលួចគាស់សោរផ្ទះយកទ្រព្យសម្បត្តិ ត្រូវកម្លាំងជំនាញនៃប៉ុស្តិ៍នគរបាលរដ្ឋបាល ដង្កោ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន
បន្ទាប់ពីទទួលបានព័ត៌មាន ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីគាស់ផ្ទះ នៅបុរីឡាយគង់ កម្លាំងជំនាញនៃអធិការនគរបាល ខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបជាក់ស្តែង ករណីលួចគាស់សោរផ្ទះលួចយកទ្រព្យសម្បត្តិ។ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ដង្កោ បានសហការជាមួយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជិះម៉ូតូ ល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចបុរីឡាយគង់ ផ្លូវលេខ៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះកម្លាំងសមត្ថកិច្ច បានឃើញជនសង្ស័យមួយក្រុម កំពុងធ្វើសកម្មភាពលួចឆ្កឹះសោរផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅបុរីឡាយគង់ខាងលើ ហើយកម្លាំងសមត្ថកិច្ច ក៏បានធ្វើការឡោមព័ន្ធឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ចំនួន០៥នាក់៖ ១-ឈ្មោះ ម៉ិញ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះ សេង ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ […]
- សន្តិសុខសង្គម ១០ កញ្ញា ២០២០
កំម្លាំងជំនាញនៃការិយាល័យ ប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពីបទជួញដូរដោយខុសច្បាស់ នូវសារធាតុញៀន ព្រមទាំងដកហូតគ្រឿងញៀនចំនួន ០៦កញ្ចប់ធំ និង០១កញ្ចប់តូច ដែលទម្ងន់៥៩៨,៤៨ក្រាម
ដោយមានការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទី លោកវរសេនីយ៍ទោ រុឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំង ចុះប្រតិបត្តិការ បង្ក្រាបជាក់ស្តែងករណី ជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ កំម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កុត សារេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី ហើយដកហូតវត្ថុតាង ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ០១កញ្ចប់ថង់ធំល្មម រថយន្ដចំនួន០១គ្រឿង និងទូរស័ព្ទដៃ០២គ្រឿង ជាបន្ដដោយអនុវត្ដតាមវិធានការជំនាញ សមត្ថកិច្ចបានទៅបន្ដឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ វ៉ន ឯម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ […]
- សន្តិសុខសង្គម ១០ កញ្ញា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ
នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៤ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២ និង២០នាទី បង្កដោយជនសង្ស័យម្នាក់ មធ្យោបាយថ្មើរជើង។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ រ៉ា ណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ លឹម វួចលី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ផ្លូវ២០0២ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1HE-9013។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ១០ កញ្ញា ២០២០
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទឆបោកម៉ូតូ
កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង០៩និង៣០នាទី ជនរងគ្រោះ និងជនសង្ស័យ ជាសង្សាគ្នានាំគ្នាជិះម៉ូតូម៉ាក Honda Scopy ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១IB-២១៧៣ ទៅវត្ត ពេលមកដល់ផ្ទះវិញនៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ ជនសង្ស័យក៏បានប្រើល្បិច ខ្ចីម៉ូតូជនរងគ្រោះដោយប្រាប់ថា ទៅយកបាយសម្លរមួយភ្លែត! រួចជនសង្ស័យក៏ជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់។ – ជនរងគ្រោះឈ្មោះ វ៉េង ស្រីពៅ ភេទ ស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៤១៩ ភូមិប្រការ សង្កាត់ ព្រៃស ខណ្ឌដង្កោ។ – ជនសង្ស័យឈ្មោះ ងីម ខួច ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិជ្រោយអំពិល១ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ។ លុះដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង១៥និង៣០នាទី […]
- សន្តិសុខសង្គម ៩ កញ្ញា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល មិត្តភាព បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី នៅចំណុចមុខផ្ទះលេខ៣៥៩Eo ផ្លូវ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា មានករណីប្រើប្រាស់គ្រឿងញៀន បង្កឡើងដោយជនសង្ស័យម្នាក់។ ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ហេង សំណាង ភេទប្រុសអាយុ ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅវត្តនាគវន្ត័។ សំភារះដកហូតមាន៖ ឌបកណ៏ កែឆ្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋានគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជួនទៅមណ្ឌលឱកាសខ្ញុំ និងស្តារនីតិសម្បទា រាជធានីភ្នំពេញ៕