- ព័ត៌មានជាតិ ២៧ មករា ២០២៣
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញាតឲ្យ ឯកឧត្តម ដាធុក អែលឌីន ហ៊ូសេនី ម៉ដ ហាហ្ស៊ីម (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសំដែងការគួរសម
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញាតឲ្យ ឯកឧត្តម ដាធុក អែលឌីន ហ៊ូសេនី ម៉ដ ហាហ្ស៊ីម (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្ដើម ឯកឧត្តមស្នងការ បានអញ្ជេីញមានមតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ វត្តមានរបស់ឯកឧត្តមឯកអគ្គរាជទូត និងគណៈប្រតិភូដែលបានចំណាយពេលវេលាសម្រាប់ការរៀបចំនូវជំនួបនេះ។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមស្នងការ ដែលបានចំណាយពេលវេលាក្នុងការទទួលជួបទ្វេភាគីនេះ និងបានណែនាំសមាសភាព ឯកឧត្តម ដាតូ ស្រ៊ី អែបចាលីល ប៊ីនហាសាន់ ( Dato Sri Abd Jalil bin Hassan ) ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសឧក្រិដ្ឋ នៃនគរបាលភូមិន្ទម៉ាសុីផងដែរ ។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការចូលរួមសហការគ្នារវាងសមត្ថកិច្ចនគរបាលកម្ពុជា និងនគរបាលភូមិន្ទម៉ាឡេស៊ី […]
- ព័ត៌មានជាតិ ២០ កញ្ញា ២០២២
លោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត រួមទាំងក្រុមការងារយែនឌ័រ ចុះទៅសួរសុខទុក្ខមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាលជំងឺ និងសម្រាលមាតុភាព
ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារយេនឌ័រដឹកនាំដោយលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត បាននាំយកនូវថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ ចុះសួរសុខទុក្ខ មន្ត្រីនគរបាលជាតិដែលកំពុងសម្រាកព្យាបាលជំងឺ និងចូលនិវត្តន៍ចំនួន ០៨ នាក់: ១.លោកស្រីវរទោ កេ សវ៉ុន អធិការរងខណ្ឌទួលគោក មានជំងឺទទួលបានការឧប្ត្ថម្ភ:-ថវិកាឯកឧត្តមស្នងការ ចំនួន ៤០ មុឺនរៀល និងសម្ភារ:មួយចំនួន-ថវិកាសមាគមនារី ចំនួន៤០មុឺនរៀល-ថវិកាលោកស្រីវរសេនីយ៍ទោ ឆេង សារ៉េត ចំនួន២០មុឺនរៀល ២.លោកស្រីអនុសេនីយ៍ឯក ប៊ុត ស្រីនាថ មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ទទួលបានការឧបត្ថម្ភ:-ថវិកាឯកឧត្តមស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួន-ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល-ថវិកាលោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំនួន៥០មុឺនរៀល-ថវិកាលោកស្រីវរសនីយ៍ទោ ឆេង សារ៉េត ចំនួន៥មុឺនរៀល៣.លោកស្រីព្រិន្ទបាលឯក ជិន ពុទ្ធាវី មន្ត្រីនៃអធិការដ្ឋានគរបាលខណ្ឌកំបូល សម្រាលមាតុភាពទទួលបានការឧបត្ថម្ភ:-ថវិកាឯកឧត្តមស្នងការ ចំនួន៥០មុឺនរៀល ព្រមទាំងសម្ភារ:មួយចំនួ ន-ថវិកាសមាគមនារី ចំនួន៥០មុឺនរៀល-ថវិកាលោកវរសេនីយ៍ឯក […]
- ព័ត៌មានជាតិ ២៨ មេសា ២០២២
ស្ត្រីម្នាក់លក់ស៊ីមកាតទូរស័ព្ទមិនយកអត្តសញ្ញាណប័ណ្ណ និងក្លែងបន្លំអត្តសញ្ញាណប័ណ្ណ ត្រូវសមត្ថកិច្ចចំរុះឃាត់ខ្លួន
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កម្លាំងផ្នែកការងារសន្តិសុខ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក្រោមការបញ្ជារបស់លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានសហការជាមួយនឹងមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា និងកម្លាំងនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការបង្ក្រាបករណីលក់ស៊ីមកាតទូរស័ព្ទមិនយកអត្តសញ្ញាណប័ណ្ណ និងក្លែងបន្លំអត្តសញ្ញាណប័ណ្ណ នៅចំណុចមុខរបងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតលើចិញ្ចើមផ្លូវ២៧១ ជិតកែងផ្លូវលេខ១៨៣ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះសុខ ស្រីម៉ៅ ភេទស្រី ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ វត្ថុតាងដកហូត៖ ទូរស័ព្ទដៃសម្រាប់អាកធីវ, លេខទូរស័ព្ទ ពណ៌ស ម៉ាកសាប, ស៊ីមកាតចំនួន ៣ប្រព័ន្ធ សរុប ២៤៧ស៊ីមការ (ស៊ីមស្មាត ចំនួន១១៣ស៊ីមកាត មែតហ្វូន ចំនួន៥៩ស៊ីមកាត សែលកាត ចំនួន៧៥ស៊ីមកាត), សៀវភៅកត់ទិន្នន័យលក់ស៊ីមកាត, តាងរាងបញ្ចីរាយលេខទូរស័ព្ទ។ ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំស្ត្រីខាងលើ បានសារភាពទទួលស្គាល់ថាខ្លួនពិតជាបានលក់ស៊ីមទូរស័ព្ទ ទៅឱ្យប្រជាពលរដ្ឋដោយពុំបានយកអត្តសញ្ញាណប័ណ្ណពិតប្រាកដមែន ដោយលក់ឱ្យម្ចាស់ឈ្មោះ ប្រសើរ (ស្គាល់មិនច្បាស់)។ បន្ទាប់ពីសួរនាំរួចសមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕
- ព័ត៌មានជាតិ ២២ ឧសភា ២០២១
អគ្គិភ័យឆេះផ្ទះមួយកន្លែង នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឲ្យខូចខាតម៉ូតូមួយគ្រឿង និងឥវ៉ាន់មួយចំនួន
នៅវេលាម៉ោង១១:៥០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះម៉ូតូមួយគ្រឿង និងឥវ៉ាន់ចាប់ហួយមួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យរបស់ការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើ០៤ម៉ែត្រគូប។ ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង២:១៥នាទីថ្ងៃត្រង់ នាថ្ងៃដដែល៕
- ព័ត៌មានជាតិ ៨ ឧសភា ២០២១
អគ្គិភ័យឆេះផ្ទះមួយកន្លែង នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យខូចខាតសម្ភារៈគ្រឿងអេឡិចត្រូនិចអស់ទាំងស្រុង
នៅវេលាម៉ោង០៥:៣០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះសម្ភារៈគ្រឿងអេឡិចត្រូនិចអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖ -រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប។ ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសឡើយ ហើយត្រូវបានពន្លត់ចប់នៅម៉ោង០៦:០០នាទីព្រឹក នាថ្ងៃដដែល៕
- ព័ត៌មានជាតិ ១៥ មេសា ២០២១
អគ្គិភ័យឆេះឃាំ្លងមួយកន្លែង នៅសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឲ្យខូចខាតសម្ភារៈអស់ជាច្រើន
នៅវេលាម៉ោង០៦:០០នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះឃាំ្លងមួយកន្លែង ស្ថិតនៅឃ្លាំងលេខ១៩ ផ្លូវលេខ១៩៦ស្ទួន ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះឃាំ្លងស្តុបគ្រឿងបន្លាស់ទូរស័ព្ទ ទំហំ១២ម៉ែត្រ x ២៥ម៉ែត្រ និងឆេះគ្រឿងអេឡិចត្រូនិចចំនួន ១ឃ្លាំង សរុបជាទឹកប្រាក់អស់ប្រហែល ២០ម៉ឺនដុល្លារអាមេរិក និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖ – រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ឡាន ស្មើនឹង ១០០ម៉ែត្រគូប។ -រថយន្ត OCIC ជ្រោយចងា្វយ ចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានសើ្មនឹង ២០ម៉ែត្រគូប។ -រថយន្ត OCIC កោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានសើ្មនឹង ២០ម៉ែត្រគូប។ -រថយន្តផ្សារទំនើបអូឡាំព្យា ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ឡាន សើ្មនឹង ២០ម៉ែត្រគូប។ […]
- ព័ត៌មានជាតិ ១៤ មេសា ២០២១
អគ្គិភ័យឆេះផ្ទះមួយកន្លែង នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៏សែនជ័យ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន
នៅវេលាម៉ោង០៣:៤០នាទី ទាបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង ស្ថិតនៅផ្លូវ៨១ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះសម្ភារគ្រឿងទេសមួយចំនួន មានតម្លៃជាង១ម៉ឺនដុល្លា និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖ រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១៦ម៉ែត្រគូប។ ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសធ្ងន់ម្នាក់ ហើយត្រូវបានពន្លត់ចប់នៅម៉ោង០៤:២០នាទី ទៀបភ្លឺ នាថ្ងៃដដែល៕
- ព័ត៌មានជាតិ ២ មេសា ២០២១
អគ្គិភ័យឆេះឃ្លាំងដែកប្រកស័ង្កសីមួយកន្លែង នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន
នៅវេលាម៉ោង០១:០០នាទី រំលងអាធ្រាត្រ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះឃ្លាំងដែកប្រកស័ង្កសីមួយកន្លែង ស្ថិតផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយធ្វើឲ្យខូចខាតឆេះខូចខាតកំព្យូទ័រ ០២គ្រឿង ម៉ូតូ០១គ្រឿង ម៉ាកសង់កូរ៉េ កង០១គ្រឿង ម៉ាស៊ីនកូបពីរ ០១គ្រឿង កង្ហារ០២ ឯកសាររដ្ឋបាលសាលាសង្កាត់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖ – រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើ១២ម៉ែត្រគូប។- រថយន្តជំនួយបុរីប៉េងហួត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង១០ម៉ែត្រគូប។ ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសធ្ងន់ម្នាក់ ហើយត្រូវបានពន្លត់ចប់នៅម៉ោង០១:៣០នាទី រំលងអាធ្រាត្រ នាថ្ងៃដដែល៕
- ព័ត៌មានជាតិ ៧ មិនា ២០២១
អគ្គិភ័យឆេះរោងឈើប្រក់ស័ង្កសី និងផ្ទះល្វែងមួយកន្លែង នៅសង្កាត់កាកាប០២ ខណ្ឌពោធិ៍សែនជ័យបណ្តាលឲ្យខូចខាតសម្ភារៈអស់ទាំងស្រុង
នៅវេលាម៉ោង០១:៣០នាទី រំលងអធ្រាត្រ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះមួយកន្លែង ស្ថិតផ្លូវបេងតុង ក្រុមទី០៧ ភូមិកាកាប សង្កាត់កាកាប០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កម្លាំងជំនាញផ្នែកអគ្គិភ័យបានឲ្យដឹងថា ករណីឆេះនេះមិនទាន់ដឹងមូលហេតុ ហើយធ្វើឲ្យខូចខាតឆេះរោងឈើប្រក់ស័ង្កសី និងផ្ទះល្វែងរួមជាមួយសម្ភារអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ក្នុងការពន្លត់អគិ្គភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យជាច្រើនគ្រឿង៖ – រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ឡាន ស្មើនឹង៨០ម៉ែត្រគូប។ – រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។ ករណីគ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសទេ ហើយត្រូវបានពន្លត់ចប់នៅម៉ោង០៣:៣០នាទី ទៀបភ្លឺ នាថ្ងៃដដែល៕
- ព័ត៌មានជាតិ ២ មិនា ២០២១
ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌមានជ័យ ចុះសំណេះសំណាល និងនាំយកថវិកាមរណៈសង្រ្គោះ ប្រគល់ជូនក្រុមគ្រួសារសពសមាជិក ចំនួន០៣គ្រួសារ
នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ខណ្ឌមានជ័យ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាមរណៈសង្រ្គោះ របស់សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ១២.០០០.០០០ រៀល ប្រគល់ជូនក្រុមគ្រួសារសពចំនួន ០៣គ្រួសារ ។ ១- លោក ជុំ សុខ ដែរទទួលមរណៈភាពកាលពីថ្ងៃ ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ២- លោក ប៉ាវ សុវណ្ណ ដែរទទួលមរណៈភាពកាលពីថ្ងៃ ២៨ ខែធ្នូ ឆ្នាំ ២០២០ ៣- លោក ឃឹម ចន្ថា ដែរទទួលមរណៈភាពកាលពីថ្ងៃ ២៤ ខែវធ្នូ ឆ្នាំ ២០២០ នាឱកាសនោះដែរ មានការអញ្ជើញចូលរួមពី៖ ១- លោក អ៊ុយ ពៅ ប្រធានការិយាល័យអតីតយុទ្ធជន នៃមន្ទីរ សអយ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ […]