សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទជិះម៉ូតូលួចឆក់ យកទូរស័ព្ទដៃ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២និង១០នាទី នៅចំណុចផ្លូវ៨៨ កែងផ្លូវ៦១ ភូមិ១០ សង្កាត់វត្តភ្នំ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល វត្តភ្នំ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជិះម៉ូតូលួចឆក់ យកទូរស័ព្ទដៃ បង្កដោយជនសង្ស័យចំនួន ២នាក់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន៖

-​ជនសង្ស័យឈ្មោះ ឡាយ សំអាត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ទល់មុខផ្ទះសំណាក់៦១៦ ផ្លូវ៧០ សង្កាត់ស្រះចក ហើយជនសង្ស័យធ្វើតេស្ត មានសារធាតុញៀនក្នុងទឹកនោម។

-ជនសង្ស័យឈ្មោះ មៀច ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ៩០ ភូមិ១២ សង្កាត់ស្រះចក ហើយជនសង្ស័យធ្វើតេស្ត មានសារធាតុញៀនក្នុងទឹកនោម។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានដើរពីតូបកាត់សក់ មកដេកលេងនៅលើម៉ូតូកង់បី ដោយកាន់ទូរសព្ទ័ ០១គ្រឿង ម៉ាកHITពណ៌សខ្មៅ បានដាក់កាសស្តាប់បទចំរៀង លុះដល់វេលាម៉ោង២២ម៉១០នាទី ស្រាប់តែមានជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកនិត ពណ៌ទឹកប្រាក់ បានមកឈប់ជិតម៉ូតូកង់បី រួចជនសង្ស័យឈ្មោះ មៀច ធារ៉ា អង្គុយពីក្រោយ បានចុះពីលើម៉ូតូ ដើរមកជិតជនរងគ្រោះ ក៏ធ្វើសកម្មភាពលូកដៃឆ្វេងឆក់យកទូរសព្ទ័ ពីដៃជនរងគ្រោះ បំរុងរត់ឡើងលើម៉ូតូ ជិះគេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះ ដេញតាមពីក្រោយស្រែកថាចោរៗ។

ភ្លាមនោះកម្លាំងជំនាញ ដែលកំពុងល្បាតក្នុងមូលដ្ឋាន ក៏បានអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល វត្តភ្នំ ដើម្បីធ្វើការសាកសួរ។

វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿង ម៉ាកSuzuki nit ពណ៌ទឹកប្រាក់ ពាក់ខ្លាកលេខ1GP0863ភ្នំពេញ របស់ជនសង្ស័យ រីឯទូរសព្ទម៉ាកHITណ៌សខ្មៅ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាល វត្តភ្នំ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ