- សន្តិសុខសង្គម ១៥ វិច្ឆិកា ២០២០
កម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ បង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី កម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ និងកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានសហការជាមួយកម្លាំងសាលាសង្កាត់ ស្ទឹងមានជ័យទី១ ចុះត្រួតពិនិត្យរដ្ឋបាល នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ខមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ អ៊ុក ផាន់ណា ភេទប្រុស ជនជាតិខ្មែរ មុនរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ០៤ ផ្លូវបេតុង ភូមិមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ខមានជ័យ រាជធានីភ្នំពេញ។ ២-ឈ្មោះ ប្រាក់ ផល្លា ភេទប្រុស ជនជាតិខ្មែរ មុនរបរ សន្តិសុខក្រុមហ៊ុនប្រូតិច ស្នាក់នៅបន្ទប់ជួលលេខ០៤ ភូមិមានជ័យទី២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ខមានជ័យ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ សៅ វ៉េងហាក់ ភេទប្រុស ជនជាតិខ្មែរ មុនរបរមិនពិត […]
- សន្តិសុខសង្គម ១៤ វិច្ឆិកា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ហ៊ួន វីន ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ២-ឈ្មោះ នីម ហ៊ា ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ដកហូតក្រាមសថ្លា០២កូនថង់តូច) ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ១៤ វិច្ឆិកា ២០២០
កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល មនោរម្យ និងកម្លាំងជំនាញអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១០៧១ ដចន របស់ចៅក្រមស៊ើបសួរលោកលីសុខឡេង ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។ ជនសង្ស័យឈ្មោះ ហេង សំណាង ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងសំណង់ ស្នាក់នៅផ្ទះលេខ១៤៣DE2Z ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ១៤ វិច្ឆិកា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០ និង១៥នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ែន ចាន់សិរីរដ្ឋ ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ១១ វិច្ឆិកា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកង១ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកង១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ នៅចំណុចក្នុងផ្សារបឹងកេងកង ផ្លូវ៣៨០ ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ សាន យូណាវ ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោងប្រហែល១៦ និង៤០នាទី ជនរងគ្រោះបានចូលទៅក្នុងផ្សារបឹងកេងកង ដើម្បីរកទិញខោអាវ ពេលកំពុងទិញខោអាវ ជនសង្ស័យបានលូកយកទូរស័ព្ទដៃពីកាបូបស្ពាយរបស់ជនរងគ្រោះ បានសម្រាចបំរុងគេចខ្លួន តែអ្នកលក់ខោអាវឃើញស្រែក ភ្លាមនោះជនរងគ្រោះចាប់ជាប់ហើយបាននាំជនសង្ស័យ ព្រមទាំងវត្ថុតាងមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកង១ តែម្តង។ ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះណុប ស្រីពិន ភេទស្រី មុខរបរ រត់តុលើកស្រាបៀ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ២៩ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចដកហូតវត្ថុតាង ទូរស័ព្ទដៃ០១ គ្រឿងម៉ាកអាយហ្វូន៧ ជារបស់ជនរងគ្រោះ រួចប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើរសុំ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល […]
- សន្តិសុខសង្គម ១១ វិច្ឆិកា ២០២០
កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចយឿលក់ត្រី ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១- ឈ្មោះសេង សៀងហា ហៅជ្រូក ភេទប្រុស ជនជាតិខ្មែរ ២- ឈ្មោះ ឈាង ដាវីត ហៅវីត ភេទប្រុស ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីឃាត់ខ្លួនជនសង្ស័យ ឈ្មោះសេង សៀងហា ហៅជ្រូក រួមនិងអាវុធម៉ាកបេរឺតាលេខM ៥០៩៣៥Z ចំនួន០១ដើម ដែកកាច់កម៉ូតូចំនួន១ កម្លាំងជំនាញការិយាល័យ បានអនុវត្តន៍វិធានការជំនាញ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃដដែល កម្លាំងជំនាញការិយាយល័នគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ […]
- សន្តិសុខសង្គម ១១ វិច្ឆិកា ២០២០
សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនអ្នកលេងជល់មាន់ចំនួន ១៤នាក់ ករណីបើកល្បែងស៊ីសងខុសច្បាប់
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង៣០នាទី សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌ ច្បារអំពៅ ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) និងឃាត់ខ្លួនបអ្នកលេងជល់មាន់ចំនួន ១៤នាក់ នៅចំណុចដីឡូត៍គ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ឃាត់ខ្លួនអ្នកលេងជល់មាន់ ១៤នាក់ រួមមាន៖ ១-ឈ្មោះ យូ លិញ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា។ ២-ឈ្មោះយ៉ា សុភិន ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិចុង ព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ៣-ឈ្មោះឡេង រតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិកោះនរា សង្កាត់និរោធ។ ៤-ឈ្មោះជ គង់ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិ ខ្មែរ មុខរបរ […]
- សន្តិសុខសង្គម ១១ វិច្ឆិកា ២០២០
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកល្អក់ទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
នៅថៃ្ងទី១០ ខែវិច្ឆិកា ឆាំ្ន២០២០ វេលាម៉ោង១៤ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានចុះល្បាត ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ៦០B ផ្លូវ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ១០ វិច្ឆិកា ២០២០
កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល អូឡាំពិក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចឆ្កឹះសោរទ្វារ យកម៉ូទ័រចំនួន០៥គ្រឿង និងស្ពីកឃរ័JBL
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៦ និង០០នាទី កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល អូឡាំពិក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចឆ្កឹះសោរទ្វារ យកម៉ូទ័រចំនួន០៥គ្រឿង និងស្ពីកឃរ័JBLចំនួន១គ្រឿង នៅចំណុចមុខផ្ទះលេខ៣៦ ផ្លូវលេខ៣០៤ ក្រុមទី៤២ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ កែវ មិថុនា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣៩២ ផ្លូវ១៦៣ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ មុនកើតហេតុ វេលាម៉ោង០២ និង៣០នាទី រំលងអាធ្រាត ជនសង្ស័យជាមួយបក្ខពួកឈ្មោះ អាខ្មៅ បានដើរចេញពីដីឡូតិ៍ នៅម្ដុំសាលាទួលស្វាយព្រៃ ក្នុងបំណងដើររកលួចអីវ៉ាន់គេ ពេលដើរដល់ចំណុចកើតហេតុ ជនសង្ស័យឈ្មោះអាខ្មៅ បានធ្វើសកម្មភាពឆ្កឹះសោរទ្វារចូលលួច ចំណែកជនសង្ស័យឈ្មោះ រិន សុភិណា នៅចាំមើលផ្លូវ បន្ទាប់ពីលួចបានសម្រេចក៏យកអីវ៉ាន់ឲ្យជនសង្ស័យឈ្មោះ រិន សុភិណា យកទៅទុក គេចខ្លួនបាត់។ ខណៈនោះសមត្ថកិច្ចល្បាត ឃើញជនសង្ស័យមានស្ពាយស្បោង ក៏សង្ស័យបានឃាត់ធ្វើកាឆែកឆេរឃើញម៉ូទ័រ និងស្ពីឃ័រ ក៏បានឃាត់ជនសង្ស័យនាំមកប៉ុស្ដិ៍នគរបាលរដ្ឋបាល […]
- សន្តិសុខសង្គម ១០ វិច្ឆិកា ២០២០
កម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ខ្សែក
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៧ និង០០នាទី កម្លាំងផ្នែកជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី២ បានធ្វើការឃាត់ជនសង្ស័យម្នាក់ ករណីលួចឆក់ខ្សែក នៅចំណុចផ្លូវ២៧៤ កែង២០៥ ភូមិ០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ច្រឹង លាងអ៊ី ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិពោធិញៀន សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងលក់បន្លែ គោលបំណងយករម៉ុកទៅផ្ញើរនៅសាលារៀន ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យជិះម៉ូតូមកពីក្រោយជនរងគ្រោះ រួចធ្វើសម្មភាពលូកដៃឆ្វេងឆក់យកខ្សែករបស់ជនរងគ្រោះ បានសម្រេចរួចជិះម៉ូតូគេចខ្លួន។ ភ្លាមនោះជនរងគ្រោះ ក៏បានស្រែកចោរៗ ជនសង្ស័យភ័យ ក៏បើកម៉ូតូជុលទៅបុកនិងម៉ូតូអ្នកធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យដួល បន្ទាប់ មកសមត្ថកិច្ចល្បាតទៅដល់កន្លែងកើតហេតុធ្វើការឃាត់ជនសង្ស័យខ្លួន រួមនិងវត្ថុតាងនាំមកប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី២។ ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ រង្សី ហៅ រង្សី ភេទប្រុស ជនជាតិខ្មែរ មុខរបរ ដឹកអនឡាញ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវ២១៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ […]