សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល និរោធ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ម៉ោង១៤ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល និរោធ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ចាង វាំងកាន់ ភេទ ប្រុស អាយុ ២៨ ឆ្នាំជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ