សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ធ្វើការស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យចំនួន៥នាក់ ករណីរក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦៖០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីរក្សាទុកការ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន២ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ស្ថិតនៅផ្លូវវិមានឈ្នះៗ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៥នាក់រួមមាន ៖

១- ឈ្មោះ សាន់ដេពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ

២- ឈ្មោះ នឿនវ៉ាន់ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរ មិនពិតប្រាកដ

៣- ឈ្មោះ ម៉ៅ យ៉ូយ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ

៤- ឈ្មោះ សួន សក្ក័ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ

៥- ឈ្មោះ ហេម សុខណារ៉េត ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ

សម្ភារៈដកហូតរួមមាន៖

-​ ក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច ជារបស់សាន់ដេពិសិដ្ឋ

– ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច, ក្រាមពណ៍ស ចំនួន០១ដុំធំ និងអាវុធកែឆ្នៃចំនួន០១ដើម។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ