- សន្តិសុខសង្គម ១០ វិច្ឆិកា ២០២០
ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួនករណីលួចម៉ូតូ
កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១ម៉ោង និង៣០នាទី នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ ០១ គ្រឿងម៉ាក ហុងដា សេ១២៥។ ចំណែកជនរងគ្រោះឈ្មោះ ផាន់ គ្រី ភេទ ស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈួន ខំ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ ទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។ វត្ថុតាងចាប់យក ៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត […]
- សន្តិសុខសង្គម ១០ វិច្ឆិកា ២០២០
កម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាល ផ្សារដេប៉ូទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន
នៅថៃ្ងទី០៩ ខែវិច្ឆិកា ឆាំ្ន២០២០ វេលាម៉ោង១៨ និង៣០នាទី កម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាល ផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងពេលចុះល្បាតដើម្បីការពារ សុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ១២ ផ្លូវ២១៩ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពញ ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៧ វិច្ឆិកា ២០២០
ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន ធ្វើការស្រាវជ្រាវឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀនខុសច្បាប់
កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៦ និង១០នាទី កម្លាំងជំនាញការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងបង្រា្កបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវជាតិលេខ៤ មុខសាលាកងរាជអាវុធហត្ថ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនចំនួន០២នាក់៖ ១-ឈ្មោះ ឆាយ រក្សា ភេទប្រុស មុខរបរ លក់បាយ ថ្នល់ទទឹង ២-ឈ្មោះ ឈួន ថារឹត ភេទប្រុស មុខរបរ នៅផ្ទះ សម្ភារៈវត្ថុតាងចាប់យកសរុបរួមមាន៖ ១-ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ០៣កញ្ចប់ (ថង់ធំល្មម ០១ និងថង់តូច០២) ២-ទូរស័ព្ទដៃចំនួន០២គ្រឿង និង ម៉ូតូចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនាំមកការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៧ វិច្ឆិកា ២០២០
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថៃ្ងទី០៧ ខែវិច្ឆិកា ឆាំ្ន២០២០ វេលាម៉ោង០១ និង១០នាទី រំលងអធ្រាត្រ កម្លាំងជំនាញផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង ក្រុម៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៧ វិច្ឆិកា ២០២០
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៨ និង៥០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានធ្វើការបង្ក្រាបករណី ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចច្រកឌឿងហែមមុខផ្ទះលេខ៣៨៩Eo ផ្លូវលេខ៩៣ ក្រុម៤០ ភូមិ៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ ៧មករា ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ ត្រេនភេទ ប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ យាមម៉ូតូ ទីលំនៅផ្ទះលេខ៣៨៩E0 ផ្លូវលេខ៩៣ ក្រុម៤០ ភូមិ៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ៕
- សន្តិសុខសង្គម ៥ វិច្ឆិកា ២០២០
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ខមានជ័យ ធ្វើការស្រាវជ្រាវ និងបង្ក្រាបបានជនសង្ស័យចំនួន៤នាក់ ករណីជួញដូរដោយខុសច្បាស់ នូវសារធាតុញៀន
នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ខមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ បានល្បាតត្រួតពិនិត្យ តាមបណ្ដាយផ្លូវព្រះមុនីរ៉េត លុះដល់មុខវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ក៍បានឃាត់ជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាក់វ៉េវ ពណ៍ខ្មៅ ក៏ឆែកត្រួតពិនិត្យរកឃើញ ក្រាមសថ្លាចំនួន១០កញ្ចាប់ថង់តូច និង០១កញ្ចាប់ថង់ធំ លាក់ទុកនៅក្នុងហោប៉ៅខោរបស់ជនសង្ស័យ។ ជនសង្ស័យក៏បានសារភាពថា យកថ្នាំញៀនទាំងអស់នេះទៅឲ្យឈ្មោះ សុខ លីន ហើយភ្លាមៗ នោះជនសង្ស័យសុខ លីន ក៏បាន ដើរចេញមកពីក្នុងវត្ត សមត្ថកិច្ចក៍បានឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង។ ក្រោយពីសាកសួរ និងចម្លើយសារភាព កម្លាំងជំនាញបានបន្តទៅឆែកឆេរនៅបន្ទប់ជួល លេខ១៦ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ជាបន្ទប់ជួលរបស់ឈ្មោះ សុខ លីន និង ឈ្មោះ ហុង បូរី ក៍បានត្រួតពិនិត្យឃើញក្រាមសរថ្លាចំនួន ០៩កញ្ចាប់ថង់ធំ បន្ថែមទៀត។ ជនសង្ស័យដែលត្រូវកម្លាំងជំនាញឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ សុខ […]
- សន្តិសុខសង្គម ៣ វិច្ឆិកា ២០២០
កម្លាំងជំនាញផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថៃ្ងទី០៣ ខែវិច្ឆិកា ឆាំ្ន២០២០ វេលាម៉ោង០២ និង៣០នាទី ទៀបភ្លឺ កម្លាំងជំនាញផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចមុខ ផ្ទះលេខ៧១ ផ្លូវលេខ៣៣៦ ក្រុម២០ ភូមិ៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ៣ វិច្ឆិកា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះផល សុផាន់ណេត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ដកហូតបានវត្ថុតាង៖ ក្រាមពណ៌សថ្លា សង្សយ័គ្រឿងញៀន ០១កញ្ចប់ថង់តូច។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២៩ តុលា២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ច្បារអំពៅ២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ច្បារអំពៅ២ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅបន្ទប់ជួល ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះមាស រិទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ វត្ថុតាងដកហូតបាន៖ ក្រាមពណ៌សថ្លា សង្សយ័គ្រឿងញៀន ០១ កញ្ចប់ថង់តូច, ឧបករណ៍ជក់គ្រឿងញៀន ០១កំប្លេ, ថង់ប្លាស្ទីក មួយចំនួន។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២៩ តុលា២០២០
សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ និង០០នាទី មានករណីប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស នៅចំណុចដីឡូត៍ចំការផ្កាម្លិះ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បង្កដោយជនសង្ស័យឈ្មោះខាត់ ឌួក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំចំការ ស្នាក់នៅភូមិកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះយាំ សេងលី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំចំការ ស្នាក់នៅភូមិកើតហេតុ។ សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះប្រើកូនទិញស្រាផឹក តែកូនមិនព្រមទៅ ទើបជនរងគ្រោះក៏វាយកូន រួចប្រពន្ធចូលទៅឃាត់ ស្រាប់តែជនរងគ្រោះយកដំបងឬស្សីវាយប្រពន្ធ ត្រូវចំត្រគៀកខាងឆ្វេងដួលទៅលើដី រួចជនសង្ស័យត្រូវប្អូនថ្លៃជនរងគ្រោះ សួរថាម៉េចបងឯងវាយប្រពន្ធកូនគ្មានហេតុផលចឹង? ពេលនោះជនរងគ្រោះ ក៏យកកូនកាំបិតរត់ទៅចាក់ជនសង្ស័យតែមិនត្រូវ រួចជនសង្ស័យក៏យកកាំបិតប៉័ងតោកាប់ជនរងគ្រោះ ត្រូវចំសៀតថ្កាខាងឆ្វេង និងកដៃខាងឆ្វេងបណ្តាលឲ្យរបួស រួចជនសង្ស័យក៏ដើរគេចចេញ យកកាំបិតប៉័ងតោចោលក្នុងព្រៃបាត់។ ក្រោយកើតហេតុសមត្ថកិច្ច ចុះទៅដល់ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះ សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ៕