សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានស្រាវជ្រាវនិងបង្ក្រាបជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូ

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៨ និង០០នាទី កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់ទី១ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានសហការជាមួយកម្លាំងជំនាញរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ នៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចមុខខនដូសាម៉ា ដែលមានទីតាំងផ្ទះលេខ១១A ផ្លូវលេខ២៩ ក្រុមទី២៤ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កម្លាំងជំនាញបានឲ្យដឹងថា ជនសង្ស័យប្រព្រឹត្តបទល្មើសលួចម៉ូតូ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៣ និង៥០នាទី នៅចំណុចស្ថានីយ៏វិទ្យុ និងទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ ដែលមានទីតាំងផ្ទះលេខ២AB ផ្លូវលេខ៣១៧ ក្រុមទី៣០ ភូមិ៨ សង្កាត់បឹង កក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យឹម ពិសិដ្ឋ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខឯកជនក្រុមហ៊ុន M.D.A ស្នាក់នៅបណ្ដោះអាសន្នក្នុងក្រុមហ៊ុន សន្តិសុខឯកជន M.D.A ទីតាំងផ្ទះមិនស្គាល់លេខ ផ្លូវបេតុង សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ