- សន្តិសុខសង្គម ២២ តុលា២០២០
ប្រើល្បិចឆបោកម៉ូតូមិត្តភក្តិ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួន
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី មានករណីឆបោកម៉ូតូ នៅចំណុចផ្ទះគ្មានលេខ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ បង្កដោយជនសង្ស័យឈ្មោះតាម វីរ៉ូត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករធ្វើផ្លាក យីហោ ស្នាក់នៅចំណុចកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ រស់ វិបុត្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើផ្លាក យីហោ ស្នាក់នៅចំណុចកើតហេតុ។ មុនពេលកើតហេតុជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូ ជនរងគ្រោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១FO-៣៣-៧៥ ដោយប្រាប់ថា ទៅលួសយកទូរស័ព្ទដៃនៅជ្រោយចង្វាមួយភ្លែត រួចជនសង្ស័យក៏យកម៉ូតូជនរងគ្រោះទៅជួបបក្ខពួក២នាក់ទៀត ឈ្មោះចិន និងឈ្មោះអ៊ុ តោ យកទៅបញ្ចាំគេបានលុយ២០០ដុល្លា ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ លុះដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទី ជនរងគ្រោះឃើញជនសង្ស័យនៅផ្សារសាំហាន់ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ។ […]
- សន្តិសុខសង្គម ២១ តុលា២០២០
ក្មេងទំនើងបង្ហោះម៉ូតូមួយក្រុមចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ស្ទាក់ឃាត់ខ្លួន
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង00នាទី មានករណីក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ នៅចំណុចផ្លូវ បេតុងOCIC ភូមិដើមគរ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ខណៈកម្លាំងសមត្ថកិច្ចរបស់ខណ្ឌជ្រោយចង្វារ កំពុងតែល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញក្មេងទំនើងមួយក្រុម កំពុងបង្ហោះម៉ូតូក៏បានសហការជាមួយ សន្តិសុខOCIC ហេីយស្ទាក់ឃាត់បាននូវក្មេងទំនើងដែលបង្ហោះម៉ូតូនោះ ដោយបានយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ឃាត់បានមនុស្សចំនួន ០៨នាក់ ប្រុសទាំងអស់ និងម៉ូតូចំនួន ៥គ្រឿង ។ ១-ឈ្មោះ ម៉ា ឡុង ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ២.ឈ្មោះ អាន សុច័ន្ទពិដោរ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ៣.ឈ្មោះ ស៊ូ សំណាង ភេទប្រុស មុខរបរសិស្ស […]
- សន្តិសុខសង្គម ២១ តុលា២០២០
ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ករណីលួចឆក់ទូរស័ព្ទដៃ
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៣ និង២០ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្សារអ៊ីអន១ ផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីលួចឆក់ទូរស័ព្ទដៃ។ កម្លាំងជំនាញបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១៥ និង០០នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចឆក់ទូរស័ព្ទដៃ ម៉ាកOPPOA៩២ ពណ៌ខ្មៅ ពីជនរងគ្រោះឈ្មោះ ឱ ដាវី ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន បានសម្រាច នៅចំណុចមុខផ្ទះលេខ៣២ ផ្លូវលេខ៩ ក្រុម២៦ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ប៊ុន ហៃ ភេទ […]
- សន្តិសុខសង្គម ២០ តុលា២០២០
កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីឆក់ទូរស័ព្ទដៃ
នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្នុងករណីឆក់ទូរស័ព្ទដៃ។ វត្ថុតាំងដកហូតរួមមាន៖ ទូរស័ព្ទដៃចំនួន ១គ្រឿង ជារបស់ជនរងគ្រោះឈ្មោះ យឹម ផានី។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២០ តុលា២០២០
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ឃាត់ជនសង្ស័យចំនួន៣នាក់ ករណីលួចយកម៉ូតូ
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០១ និង០៨នាទី នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានឃាត់ជនសង្ស័យចំនួន៣នាក់ ករណីលួចយកម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥។ ចំណែកជនរងគ្រោះឈ្មោះ អ៊ន អង់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖ ១- ឈ្មោះហៃ ណាវុធ ហៅ ស៊ែ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ មុខរបរ មិនពិតប្រាកដ។ ២- ឈ្មោះ ចាន់ មករា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ធំ២ […]
- សន្តិសុខសង្គម ២០ តុលា២០២០
កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទីរសៀល ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។ វត្ថុតាងចាប់យករួមមាន៖ ម្សៅសក្រាមថ្លា សង្ស័យជាសារធាតុញៀន ចំនួន០៨កញ្ចប់តូច និងចំនួន ៣កញ្ចប់ធំល្មម។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍ សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ១៩ តុលា២០២០
កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន
កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០ និង១០នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌដង្កោ បានសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាល ជើងឯក បានចុះល្បាតក្នុងមូលដ្ឋាន មកដល់ត្រង់ចំណុចមុខបុរីប៉េង ហួត ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿង គ្មានផ្លាកលេខ ដោយមានការសង្ស័យសមត្ថកិច្ច ក៏បានឃាត់ត្រួតពិនិត្យរកឃើញ ក្រាមពណ៌សថ្លា ចំនួន ០២ កញ្ចប់ថង់តូច នៅក្នុងម៉ូតូដាក់ក្នុងក្រដាសមួយរយរៀល។ ជនសង្ស័យឈ្មោះ សន សារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានបុរីប៉េងហួត ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ថង់តូច, ម៉ូតូ០១គ្រឿង, លុយក្រដាស១០០រៀល (មួយរយរៀល) ចំនួន០១សន្លឹក។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ១៩ តុលា២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ច្បារអំពៅ២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ច្បារអំពៅ២ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះជា អេឡិច ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែក សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា(សង្សយ័ គ្រឿងញៀន) ០៤ កញ្ចប់ថង់តូច។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ១៨ តុលា២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមគរ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថៃ្ងទី១៧ ខែតុលា ឆាំ្ន២០២០ វេលាម៉ោង១៤ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមគរ នៃអធិការដ្ឋានគរបាល ខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ៤៩A ផ្លូវលេខ២៣៤ ក្រុមទី១៤ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖ ១-ឈោ្មះ ចន សុវណ្ណ ហៅ វណ្ណ ភេទប្រុស អាយុ៣១ឆាំ្ន ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។(ម្ចាស់ថ្នាំ) ២-ឈោ្មះ ចយ វីន ហៅ វីន ភេទប្រុស អាយុ២១ឆាំ្ន ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ៣-ឈោ្មះ តាំង ហេង ហៅ ហេង ភេទប្រុស អាយុ២១ឆាំ្ន ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ៤-ឈោ្មះ ផុន […]
- សន្តិសុខសង្គម ១៧ តុលា២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជិះម៉ូតូឆក់ទូរស័ព្ទដៃ
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជិះម៉ូតូឆក់ទូរស័ព្ទដៃ ប្រព្រឹត្តិនៅចំណុចផ្លូវ២៦៩ កែង៦១៦ ភូមិ៤ សង្កាត់ស្រះចក។ ជនសង្ស័យឈ្មោះ យឹម ចន្នី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១៣ និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូពីរនាក់បងស្រី ដោយជនរងគ្រោះជិះពីក្រោយ តាមផ្លូវលេខ២៦៩ពីត្បូងទៅជើង ដើម្បីទៅទិញឥវ៉ាន់នៅផ្សារទួលសង្កែ ពេលជិះមកដល់ចំណុចផ្លូវលេខ២៦៩ កែង៦១៦ ស្រាប់តែជនសង្ស័យជិះម៉ូតូមួយគ្រឿងម្នាក់ឯង ម៉ាកឃ្លីក ពណ៌ក្រហម មកពីក្រោយស្របគ្នាអែបខាងស្តាំ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច រួចក៏ជិះរត់គេចខ្លួនទៅមុខ។ ភ្លាមនោះជនរងគ្រោះ បានជិះដេញតាមពីក្រោយស្រែកចោរៗ ផ្អើលឆោឡោគាប់ជួនកម្លាំងព្រហ្មទណ្ឌខណ្ឌ និងកម្លាំងប៉ុស្តិ៍ កំពុងតែល្បាត ក៏បានប្រដេញបង្ក្រាបបានតែម្តង។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕