- សន្តិសុខសង្គម ២៨ តុលា២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣:០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ បានចុះធ្វើរដ្ឋបាលតាមផ្ទះជួល លុះមកដល់ផ្ទះជួលលេខT៨៣ ផ្លូវសុធារស ក្រុម៥២ ភូមិ ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖ ១. ឈ្មោះ យៀង សុខលី ហៅពៅ ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលT៨៣ ផ្លូវសុធារស ភូមិ៩ សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ២. ឈ្មោះ ស៊ុន ភារុន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលT៨៣ ផ្លូវសុធារស ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរ កម្មករសំណង់ (មានសារធាតុញៀន) ។ ៣. ឈ្មោះ […]
- សន្តិសុខសង្គម ២៧ តុលា២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកទូរស័ព្ទ
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទី មានជនសង្ស័យ០២នាក់ បានហៅម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះឈ្មោះ កុយ ពុទ្ធារី ភេទប្រុស អាយុ៣៩ឆ្នាំ ជិះពីម្តុំលូប្រាំ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងជ័យទី៣ ខណ្ឌមានជ័យ ទៅកាន់ម្តុំក្លឹបសេះមាស ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ពេលមកដល់ចំណុចក្បែរដីឡូតិ៍គ្មានលេខ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ជនសង្ស័យទាំង០២នាក់ បានឲ្យជនរងគ្រោះឈប់ម៉ូតូកង់បី ភ្លាមនោះជនសង្ស័យឈ្មោះ ធី ហៅ ង៉ោល បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ០១គ្រឿង ម៉ាកវីវ៉ូវ៉ាយ៣០ ពណ៍ស របស់ជនរងគ្រោះ ដែលទុកនៅចង្កូតម៉ូតូកង់បី សម្រាប់មើលផែនទី និងវាស់គីឡូម៉ែត្រ រត់ចូលទៅក្នុងព្រៃស្មៅនៅក្បែរផ្លូវបាត់។ ចំណែកជនសង្ស័យឈ្មោះ យ៉ាន់ វាសនា ហៅ រស់ បានចុះពីលើម៉ូតូកង់បីរត់គេចខ្លួន ភ្លាមៗ ជនរងគ្រោះបានដេញតាមពីក្រោយស្រែកឆោរឡោឡើង ទន្ទឹមនោះកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ បានមកដល់ក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ាន់ វាសនា ហៅ រស់ យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ […]
- សន្តិសុខសង្គម ២៧ តុលា២០២០
ក្មេងទំនើងបង្ហោះម៉ូតូចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកលៀប ស្ទាក់ឃាត់ខ្លួន
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកលៀប បានឃាត់ក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈចំនួន០៤នាក់ និងម៉ូតូ០២គ្រឿង។ ក្មេងទំនើងដែលបង្ហោះម៉ូតូមានឈ្មោះ វង្ស កែវមុន្នីស័ក្ក, ភ័ក្រ សុវណ្ណរិទ្ធិ, រីម ដារ៉ុង, សៀន សុបញ្ញាភារៈយុទ្ធ។ បច្ចុប្បន្ន ក្មេងទំនើងមួយក្រុមខាងលើ បានធ្វើការអប់រំ នឹងកិច្ចសន្យា ហើយបានឲ្យអាណាព្យាបាល មកធានាយកទៅផ្ទះវិញដើម្បីអប់រំណែនាំបន្ត។ ចំណែកម៉ូតូ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកលៀប ចំនួនបីថ្ងៃទើបធ្វើការប្រគល់ឲ្យទៅវិញ៕
- សន្តិសុខសង្គម ២៦ តុលា២០២០
កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីលួចឆក់ទូរសព្ទ័
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០០ និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌចំការមន ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីលួចឆក់ទូរសព្ទ័ដៃម៉ាកOPPO RENO3 ពណ៌ខ្មៅ។ ចំណែកជនរងគ្រោះឈ្មោះ ហុង សុវណ្ណារ័ត្ន ភេទស្រី ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៣២ ផ្លូវលំ ភូមិព្រៃព្រីង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍លួចនេះកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល១៤ និង២០នាទី នៅចំណុចផ្លូវលេខ៣៩០ កែងផ្លូវលេខ៩៥ ភូមិ៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្កដោយជនសង្ស័យឈ្មោះ ឌីវ សីហា ហៅ ហួយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ […]
- សន្តិសុខសង្គម ២៥ តុលា២០២០
ក្រុមចោរវាយប្លន់យកម៉ូតូចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗ
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២ និង០០នាទី ថ្ងៃត្រង់ ស្ថិតនៅភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងករណីវាយប្លន់យកម៉ូតូ។ ហេតុការណ៍ប្លន់នេះ កើតឡើងនៅសង្កាត់កាកាប២ ជនសង្ស័យធ្វើសកម្មភាពប្លន់យកម៉ូតូបានតែប៉ុន្មានម៉ោង ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវតាមបង្ក្រាបបានភ្លាមៗ នៅថ្ងៃដ៏ដែល។ វត្ថុតាំងដកហូត៖ ម៉ូតូមួយគ្រឿង ម៉ាកស៊ុយសុគីលេត ជារបស់ជនរងគ្រោះឈ្មោះ តុង សុភាព។ បច្ចុប្បន្នជនសង័្សយទាំង៤នាក់ខាងលើ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២៥ តុលា២០២០
ក្មេងទំនើងបង្ហោះម៉ូតូមួយក្រុមចំនួន១១នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ជ្រោយចង្វារ ស្ទាក់ឃាត់ខ្លួន
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០២ និង30នាទី មានករណីក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ នៅចំណុចផ្លូវ បេតុងOCIC ភូមិ ដើមគរ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ខណៈកម្លាំងសមត្ថកិច្ចរបស់ខណ្ឌជ្រោយចង្វារ កំពុងតែល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញក្មេងទំនើងមួយក្រុម កំពុងបង្ហោះម៉ូតូក៏បានសហការជាមួយសន្តិសុខ OCIC ក៏បានស្ទាក់ឃាត់បាននូវក្មេងទំនើង ដែលបង្ហោះម៉ូតូនោះ ហើយបានយកមកកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ជ្រោយចង្វារ ដោយឃាត់បានមនុស្សចំនួន១១នាក់ ប្រុស ០៩នាក់ ស្រី០២នាក់ នឹងម៉ូតូចំនួន ០៥គ្រឿង។ ១- ឈ្មោះ ណាង ចំរើន ភេទប្រុស មុខរបរ សិស្ស ស្នាក់នៅឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ២- ឈ្មោះ ម៉ៅ ដារ៉ូ ភេទប្រុស មុខរបរ ជាងឡាន ស្នាក់នៅឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ៣- ឈ្មោះ […]
- សន្តិសុខសង្គម ២២ តុលា២០២០
កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៦:០០នាទី ដោយមានកិច្ចសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានសហការជាមួយអាជ្ញាធរ សង្កាត់បឹងសាឡាង បើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាល នៅចំណុចផ្ទះសំណាក់ ប៊ុន ឈន ដែលមានទីតាំងផ្ទះលេខ៧៣B ផ្លូវលេខ២៦១ ក្រុមទី១២ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃជាប់ខ្លួន) និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបន្ទប់លេខ១០ នៃផ្ទះសំណាក់ ប៊ុន ឈន៕ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២២ តុលា២០២០
កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូកង់បី (PassApp ) ០១គ្រឿង
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១១ និង៣០នាទី កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់ទី២ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូកង់បី (PassApp ) ០១គ្រឿង នៅចំណុចលើដងផ្លូវ១២៦ ភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលបានប្រព្រឹត្តបទល្មើសលួច នៅចំណុចមុខផ្ទះលេខ៣០AE1 ផ្លូវលេខ៥៩២ ក្រុមទី៤៦ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤:០០នាទីទាបភ្លឺ ។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ពេជ្រ វណ្ណនី ហៅ នី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ មានទីកន្លែងកំណើត ភូមិតាកោ ឃុំព្រៃលាស់ ស្រុកពញ្ញាឮ ខេត្តកណ្ដាល ។ […]
- សន្តិសុខសង្គម ២២ តុលា២០២០
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
នៅថៃ្ងទី២០ ខែតុលា ឆាំ្ន២០២០ វេលាម៉ោង១៦:០០នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ផ្នែកអន្តាគមន៍ និងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានសហការជាមួយកម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាល បឹងសាឡាង និងកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់បឹងសាឡាង បានចុះធ្វើរដ្ឋបាល ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មស ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ បុន ឈន បន្ទប់លេខ០៨ ផ្លូវលេខ២៦១ ក្រុម២ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ២២ តុលា២០២០
សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល អូឡាំពិក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចយកម៉ាញ៉េតូម៉ូតូ
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាន និងប៉ុស្ដិ៍នគរបាលរដ្ឋបាល អូឡាំពិក ខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចយកម៉ាញ៉េតូម៉ូតូ នៅចំណុចមុខផ្ទះលេខ៥AEo ផ្លូវលេខ១៥៣ ក្រុមទី៣៩ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ យឹម ភារុណ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ៤សេ ផ្លូវ៣៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ហេតុការណ៍កើតឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣ និង០០នាទី ជនសង្ស័យបានដើរចេញពីផ្ទះម្ដុំអូបែកក្អម ពេលជនសង្ស័យដើរមកដល់ម្ដុំវត្ដមហាមន្រ្ដី មុខផ្ទះលេខ ២៥ AEo ផ្លូវ១៥៣ កែង២៩២ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ជនសង្ស័យបានឃើញម៉ូតូដែលចតទុកចោល ដោយឃើញមានសភាពស្ងាត់ពុំមានមនុស្ស ក៏ដើរចូលទៅធ្វើសម្មភាពលូកដៃស្ដាំ ចូលក្នុងប្រអប់ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ បំណងលួចយកម៉ាញ៉េតូ តែពុំបានសម្រេច ត្រូវបានជនរងគ្រោះឃើញទាន់ស្រែកចោរៗ […]