សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីមនុសុ្សឃាតដោយអចេតនា

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីមនុស្សឃាតដោយអចេតនា នៅចំណុចមុខផ្សារឈូកមាស ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលបង្កដោយជនសង្ស័យម្នាក់ឈ្មោះ លន់ បារាំង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានស្ទូច ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យក្បាលទំពក់សណ្តោងឡានស្ទូចគ្រវាត់ ត្រូវចំក្បាលបណ្តាលឲ្យស្លាប់បុរសម្នាក់ឈ្មោះ មុំ រដ្ឋាន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡានស្ទូច ស្នាក់នៅក្នុងការ៉ាស់ឡានស្ទូច ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តស្វាយរៀង។

សម្ភារៈដែលបន្សល់ទុករួមមាន៖ ឡានស្ទូច០១គ្រឿង ម៉ាកMITSUBISHI TADANO ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ 5A-2828 ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ