សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ បង្ក្រាបបទល្មើសគ្រឿងញៀន ០២ករណី ឃាត់ខ្លួន​ជនសង្ស័យចំនួន​២​នាក់

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនសង្ស័យចំនួន ២នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន។

ករណីទី១៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ម៉ោង១០និង០០នាទី សមត្ថកិច្ចនគរបាល ផ្នែកគ្រឿងញៀន ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខដីឡូត៍គ្មានលេខ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន បង្កដោយជនសង្ស័យឈ្មោះរស់ ឧត្តម ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ វត្ថុតាងដកហូត ៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៥កញ្ចប់ថង់តូច។

ករណីទី២៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ម៉ោង២៣ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះគ្មានលេខ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន បង្កដោយជនសង្ស័យឈ្មោះគឹមសុម៉ាត្រា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ វត្ថុតាងដកហូត ៖ ក្រាមពណ៍សថ្លា (សង្សយ័គ្រឿងញៀន) ០៣កញ្ចប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ