សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៤០នាទី កម្លាំងធម្មការនៃសាលាខណ្ឌដង្កោ មានការសង្ស័យលើព្រះសង្ឃមួយអង្គ ដែលបានដើររៃអង្គាស នៅត្រង់ចំណុចផ្សារថ្នល់បត់ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានហៅមកធ្វើការសាកសួរ និងឲ្យកម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ យកមកធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ជមានមានសារធាតុញៀន។

វត្ថុតាងចាប់យក៖ សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ដោយមានការសម្របសម្រួលពីលោក ម៉ុត តារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ធ្វើការសាកសួរដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ