សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៣នាក់៖

១-ឈ្មោះ ធីប សាគីរីន ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

២-ឈ្មោះ តន ចាន់តូ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

៣-ឈ្មោះ ហាំ បញ្ញា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ក្នុងរាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ក្រាមពណ៍សថ្លាចំនួន ១២កញ្ចប់ថង់ (០៣កញ្ចប់ថង់ធំល្មម,០៩កញ្ចប់ថង់តូច), ជញ្ជីង សម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ