- សន្តិសុខសង្គម ១៤ កក្កដា ២០២០
កម្លាំងជំនាញ ប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទជួញដូរដោយខុសច្បាស់នូវសារធាតុញៀន
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៨:៣០នាទី នគរបាលប៉ុស្ដិចាក់អង្រែលើ បានល្បាតក្នុងមូលដ្នាន ដល់ចំណុចវាលខ្សាច់ជាប់សំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ខ មានជ័យ រាជធានីភ្នំពេញ ក៍បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទជួញដូរដោយខុសច្បាស់នូវសារធាតុញៀន។ ១-ជនសង្ស័យឈ្មោះសេង លីណា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ ២-ជនសង្ស័ឈ្មោះ ដួង ច័ន្ទតារា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកកដ ស្នាក់នៅផ្ទះលេខ T0៦ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ខមានជ័យ រាជធានី ភ្នំពេញ(ឃាត់ខ្លួន)៕ *វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖ ក្រាមពណ៍សថ្លាចំនួន១៦កញ្ចាប់ថង់តូច បច្ចប្បន្នជនសង្ស័យទាំង២នាក់ឃាត់ខ្លួន នៅអធិការដ្នាននគបាលខណ្ខមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
- សន្តិសុខសង្គម ១៣ កក្កដា ២០២០
នគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យបានហើយ ករណីឃាតកម្មយកពូថៅញ៉ុកមាត់បណ្តាលឲ្យស្លាប់
នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង១១ ម៉០០នាទី នៅចំណុចផ្លូវបេតុង ភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និង កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែវ វណ្ណៈ ហៅ ណាក់ ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងរោងដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (មានផ្ទុកសារធាតុញៀន) ។ បទល្មើសឃាតកម្ម «យកដងពូថៅញ៉ុកចូលមាត់បណ្តាលឲ្យថប់ដង្ហើមស្លាប់» កើតឡើងកាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង១៨ ម៉២០នាទី នៅចំណុច ក្នុងរោងដីឡូតិ៍គ្មានលេខ […]
- សន្តិសុខសង្គម ១២ កក្កដា ២០២០
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីស្រីម្នាក់ឈ្មោះ គេន ធីតា ដែលបានផុសជេរប្រមាទមើលងាយសមត្ថកិច្ចលើប្រព័ន្ធបណ្តាញសង្គម Facebook (វីដេអូ)
នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីម្នាក់ឈ្មោះ គេន ធីតា មុខរបរមេផ្ទះ ដែលមានគណនី Facebook ឈ្មោះ Ah Thida បានបង្ហោះរូបភាព ជាមួយខ្លឹមសារប្រមាថមើលងាយដល់កិត្តិយសមកលើសមត្ថកិច្ច លើប្រព័ន្ធបណ្តាញសង្គម Facebook ។ ដោយមានការសហការរវាងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅឈ្មោះ គេន ធីតា ឲ្យចូលខ្លួនមកបំភ្លឺ ស្ត្រីរូបនេះបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយបានធ្វើកិច្ចសន្យាសុំទោស និងបានថតវីដេអូធ្វើការសុំទោសជាសារធាណៈ នូវកំហុសដែលខ្លួនបានជេរប្រមាថមកលើសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ។ ក្នុងនាមជាសមត្ថកិច្ច សូមសំណូមពរដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាកុំធ្វើការសន្និដ្ឋាន វាយតម្លៃចំពោះរឿងរ៉ាវ ឬហេតុការណ៍ដែលកើតឡើងដោយពុំមានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ ដើម្បីចៀសវាងការវាយតម្លៃនោះមានឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នអនុវត្តច្បាប់ ឬ បុគ្គល៕
- សន្តិសុខសង្គម ១០ កក្កដា ២០២០
ពិធីសូត្រមន្តឡើងអគារថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ
នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទី អធិការដ្ឋាននគរបាលខណ្ឌដូនពេញបានរៀបចំពិធីសូត្រមន្តឡើងអគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញទើបសាងសង់រួចដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្រោមអធិបតីភាពលោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោកស្រី រួមទាំងលោក លោកស្រីអភិបាលរង គណៈអធិការ លោកនាយប៉ុស្តិ៍ នាយផ្នែក នាយរងប៉ុស្តិ៍ នាយរងផ្នែក និងមន្ត្រីចំណុះអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សរុបចំនួន ១៥០នាក់ ៕
- សន្តិសុខសង្គម ៩ កក្កដា ២០២០
លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាល ព្រមទាំងថវិកា ប្រគល់ជូនគ្រួសារមន្ត្រីនគរបាល ដែលបានទទួលមរណភាព
នៅព្រឹកថ្ងៃទី 09 ខែកក្កដាឆ្នាំ 2020 នេះ លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នគរបាលខណ្ឌដូនពេញ រួមមាន លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ គណៈអធិការលោកនាយប៉ុស្តិ៍ នាយផ្នែក និងមន្ត្រីនគរបាល ក្រោមឱវាទទាំងអស់។ ដើម្បីចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក រ័ត្ន ពៅ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង 20ម៉ 00 នាទី ថ្ងៃទី08 ខែកក្កដាឆ្នាំ 2020 ដោយជំងឺគាំងបេះដូង។ ស្របពេលជាមួយនោះដែរ លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ និងក្រុមការងារ នគរបាលខណ្ឌដូនពេញ បានធ្វើការអុជធូបបួងសួង ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ តាមបែបបទរបស់កម្លាំងនគរបាល ហើយលោកស្រីបានមានមតិសំណេះសំណាលជាមួយក្រុមគ្រួសារសព ព្រមទាំងបានសម្តែង […]
- សន្តិសុខសង្គម ៩ កក្កដា ២០២០
កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ កំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន ០៣ នាក់ ពាក់ពន្ធ័បទល្មើស អំពើលួចមានស្ថានទម្ងន់ទោស
ភ្នំពេញ៖ កាលថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២០ កម្លាំងជំនាញរបស់ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០៣ ករណី។ ករណីទី១៖ ជនសង្ស័យ ឈ្មោះ ស៊ីថា ស៊ីណាវិបុល ភេទ ប្រុស អាយុ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ពីបទល្មើសលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដៃ ពណ៌ ខ្មៅ ) នៅចំណុចមុខហាងកាហ្វេប៉ោយប៉ែត ផ្ទះលេខ១៨ ផ្លូវលេខ២៤២ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ […]
- សន្តិសុខសង្គម ៩ កក្កដា ២០២០
កម្លាំងជំនាញនគរបាល ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ករណីឆក់ទូរសព្ទ័ដៃ និងប្រព្រឹត្តអំពើហិង្សា
កាលពីថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០ និង ០០ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់ទូរសព្ទ័ដៃម៉ាក OPPO ពណ៌ខៀវ មិនបានសម្រេច នៅចំណុចក្បែរសាលាបឋមសិក្សាជាស៊ីមសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម កែងផ្លូវ ម៉ៅសេទុង ក្រុម១ ភូមិ១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក -ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៨១០៨៦១១ ពាក់ស្លាកលេខ ភ្នំពេញ១HL៣០១៣ -មួកសុវត្ថិភាពម៉ាកTBD ពណ៌ស ផ្កាឈូក ចំនួន ០១ – អាវធំ សម្រាប់ពាក់ខាងក្រៅ ពណ៌ កាហ្វេក្រឡាការ៉ូ ចំនួន ០១ បច្ចុប្បន្នជនសង្ស័យឈ្មោះ […]
- សន្តិសុខសង្គម ៨ កក្កដា ២០២០
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍ច្បារអំពៅ ឃាត់ខ្លួនករណីលួចម៉ូតូនៅខណ្ឌច្បារអំពៅ
ភ្នំពេញ៖ កាលពីថ្ងៃទី ០៥ ខែកក្តដា ឆ្នាំ ២០២០ ម៉ោង១០និង៣០នាទី កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពៅ ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង បានសម្រេចហើយជិះរត់គេចខ្លួន។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះលឿង ដារ៉ា ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ទុកម៉ូតូហុងដាសេ១២៥ ពណ៌ ក្រហម ស្លាកលេខ ភ្នំពេញ ១DD-៦៦១៤ នៅចំណុចកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចចូលទៅក្នុងផ្ទះម្តាយក្មេក បន្តិចក្រោយមកជនរងគ្រោះចេញមកវិញ ក៏ឃើញជនសង្ស័យលួចម៉ូតូ ជិះគេចខ្លួន ជនរងគ្រោះដេញតាមដែរ តែដេញមិនទាន់។ លុះដល់ថ្ងៃទី០៨ ខែកក្តដា ឆ្នាំ ២០២០ […]
- សន្តិសុខសង្គម ៨ កក្កដា ២០២០
សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់
កាលពីថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល ខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការរង និងលោកវរសេនីយ៍ត្រី ចាប វិណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស បានធ្វើការស្រាវជ្រាវចុះបង្ក្រាបមុខសញ្ញាប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្នុងវត្តព្រះធាតុ ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ប្រតិបត្តិការបង្រ្កាបសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ យកមកធ្វើតេស្តិ៍ ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀន)។ ១-ឈ្មោះ វឿន ពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២-ឈ្មោះ សល់ ពិសី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភូមិក្រពើទោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ […]
- សន្តិសុខសង្គម ៦ កក្កដា ២០២០
កំលាំងអន្តរាគមន៏ខណ្ឌ និងប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីកាច់កម៉ូតូ
រាជធានីភ្នំពេញ៖ កំលាំងល្បាតប៉ុស្តិ៍ផ្សារដើមថ្កូវ បានល្បាតដល់ចំនុចផ្ទះលេខ៩៤B ផ្លូវ១០៣ ក្រុម២៧ ភូមិ០៤ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន។ ដោយមានការសង្សយ័កំលាំងល្បាត បានសុំធ្វើការត្រួតពិនិត្យទៅលើឈ្មោះ រុន ទីយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពឹតប្រាកដ ក៏ប្រទះឃើញដែកអក្សរទេរាងសំប៉ែតសំរាប់កាច់កម៉ូតូ រួចក៏បានយកមកប៉ុស្តិធ្វើការសួរនាំ រួចជនសង្សយ័បានសារភាពថាបានធ្វើសកម្មភាពបានសំរេចចំនួនបីដង ហើយក៏បាននាំជនសង្សយ័យកទៅកន្លែងជួលស្នាក់នៅ ក៏បានឃើញម៉ូតូចំនួនពីគ្រឿង រួចបានដកហូតយកមករក្សារទុក្ខនៅប៉ុស្តិនគរបាលរដ្ថបាលផ្សារថើមថ្កូវ។ បច្ចុបន្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួននៅប៉ុស្តិផ្សារដើមថ្កូវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី។ ប្រសិនជាបងប្អូនណាបាត់ម៉ូតូ ដែលមានផិនភាគដូចក្នុងរូបថត សូមយកឯកសារពាក់ពន្ធ័មកទាក់ទងប៉ុស្តិ៍ផ្សារដើមថ្កូវ៕