- សន្តិសុខសង្គម ៨ សីហា ២០២០
សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី លួចម៉ូតូសណ្តោងរ៉ឺម៉ក
កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ម៉ោង០៣និង៣០នាទី រំលងអាធ្រាត ជនរងគ្រោះឈ្មោះ ពេជ្រ ជីវ័ន្ត ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កនៅចំណុចកើតហេតុ ដោយពុំបានចាក់សោត្រឹមត្រូវទេ រួចក៏ទៅដេកក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះ លី យួន និងឈ្មោះ ដួង ចិត្ត ធ្វើសកម្មភាពលួចម៉ូតូ សណ្តោងរ៉ឺម៉កខាងលើបណ្តើរទៅដោះរ៉ឺម៉កចេញ រួចជនសង្ស័យឈ្មោះ ដួង ចិត្ត ក៏ជិះម៉ូតូចេញទៅ។ រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ម៉ោង១៩និង០០នាទី ជរងគ្រោះឃើញជន សង្ស័យឈ្មោះដួង ចិត្តជិះម៉ូតូរបស់ខ្លួន នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ក៏ឃាត់ខ្លួនរួម និងម៉ូតូប្រគល់ឲ្យសមត្ថកិច្ចបន្តទៀត។ បើតាមសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ០២ឆ្នាំ […]
- សន្តិសុខសង្គម ៨ សីហា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
នាថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ២០និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានសហការណ៌ជាមួយផ្នែកជំនាញ ប្រឆាំងគ្រឿងញៀន របស់អធិការដ្ឋាននគរបាលខណ្ឌ ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចមុខសាកលវិទ្យាល័យ PPIU ផ្លូវ ១៦៩ ភូមិ ១២ សង្កាត់វាលវង់ ខណឌ៧ មករា។ ជនសង្ស័យដែលបានឃាត់ខ្លួនមាន៖ ១/ ឈ្មោះ វ៉ាន់ ខាវ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ខ្មែរ មុខរបរ កម្មករធ្វើឆាត់ ស្នាក់នៅ ជាមួយថៅកែ ផ្ទះលេខ មិនចាំលេខផ្លូវមិនចាំ សង្កាត់សង្កាត់ អូឡាំពិកខណ្ឌបឹងកេងកង ( ពិនិត្យទឹកនោមមានសារធាតុញៀន) ២ / ឈ្មោះ នៅ ឌួញ ភេទ ប្រុស អយុ ១៩ឆ្នាំ ខ្មែរ […]
- សន្តិសុខសង្គម ៧ សីហា ២០២០
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ
នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥ និង០០នាទី អធិការដ្ឋានគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីលួចម៉ូតូ នៅចំណុចក្នុងបរិវេណផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹង កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៨ និង៣០នាទី បង្កដោយជនសង្ស័យ០១នាក់ ឈ្មោះ ជ្រៃ អុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធារុញៀន) បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ ស៊ឹម យាត ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់ផ្ទះជួល ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខព្រៃវែង1B-9324 ប្រគល់ឲ្យជនរងគ្រោះវិញ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល […]
- សន្តិសុខសង្គម ៧ សីហា ២០២០
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាបូបស្ពាយ
នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០១ និង៣០នាទី ប៉ុស្តិ៍នគរបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាបូបស្ពាយ នៅចំណុចតាមផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ រ័ត្ន សុភី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ (គ្មានសារធារុញៀន) បានធ្វើសកម្មភាពលួចកាបូបរបស់ជនរងគ្រោះឈ្មោះ ពៅ សុខា ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ កាបូបស្ពាយ ០១ មានលុយ៤០ដុល្លា , ទូរសព្ទ័ដៃណូគារចុចពិល០២គ្រឿង , អាយកូម០១ គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
- សន្តិសុខសង្គម ៦ សីហា ២០២០
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចាក់អង្រែក្រោម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួចយកសំបកកង់សាគួររថយន្ត
កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩ម៉០០នាទី ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល ភេទ ប្រុស អាយុ ៤៩ ឆ្នាំ បានបើករថយន្ត០១គ្រឿង ម៉ាកតាកូម៉ា ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW 8632 ដែលមានទុកកង់សាគួររថយន្តចំនួន ០១គ្រាប់ នៅបាំងខាងក្រោយ មកចតទុកនៅមុខស្នាក់ការ ក្រុមហ៊ុនសន្តិសុខ KNSK ផ្ទះលេខ៣១A ផ្លូវលេខ៨ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ហើយបានទៅសម្រាកនៅផ្ទះក្រុងតាខ្មៅ ខេត្តកណ្តាល។ លុះមកដល់ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង០៦ម៉៣០នាទី ជនរងគ្រោះឈ្មោះ ហ៊ុន វិសាល បានមកយករថយន្តដើម្បីដឹកបុគ្គលិកសន្តិសុខ ស្រាប់តែបាត់កង់សាគួរមិនឃើញ ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាល ប៉ុស្តិ៍ចាក់អង្រែក្រោម ឲ្យជួយស្រាវជ្រាវរក ភ្លាមនោះសមត្ថកិច្ច បានចុះទៅពិនិត្យកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុ ឃើញជនសង្ស័យចំនួន […]
- សន្តិសុខសង្គម ៦ សីហា ២០២០
កម្លាំងសមត្ថកិច្ចនគរបាល ផ្នែកជំនាញប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងករណីជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន
កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាល ផ្នែកជំនាញប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងករណីជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចផ្លូវហានូយ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលបានឃាត់ខ្លួនមាន ឈ្មោះ យន់ បូណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅបន្ទប់ជួលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ធ្វើតេស្តវិជ្ជមាន មានសារធាតុញៀន។ -ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា៖ ១-ក្រាមពណ៍សថ្លាចំនួន០៥កញ្ចប់ថង់ (០៣កញ្ចប់ថង់ធំល្មម,០២កញ្ចប់ថង់តូច), ២-ម៉ូតូកង់បីឥណ្ឌា ពណ៍ស ពាក់ស្លាកលេខ1HE-5088, ៣-ទូរស័ព្ទដៃម៉ាក វីវូ ពណ៍ខ្មៅ ចំនួន០១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
- សន្តិសុខសង្គម ៦ សីហា ២០២០
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលឃ្មួញ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់
នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលឃ្មួញ សហការជាមួយកម្លាំងផ្នែកជំនាញ ប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចផ្លូវលំ ស្ថិតនៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលបានឃាត់ខ្លួនមាន ឈ្មោះ ឃន់ សុខុម ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើតេស្តវិជ្ជមាន មានសារធាតុញៀន។ ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា៖ ១-ក្រាមពណ៍សថ្លាចំនួន០២កញ្ចប់ថង់ (០១កញ្ចប់ថង់ធំល្មម,០១កញ្ចប់ថង់តូច), ២-រុក្ខជាតិក្រៀមចំនួន០១កញ្ចប់ថង់ធំល្មម , ៣-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
- សន្តិសុខសង្គម ៦ សីហា ២០២០
កម្លាំងនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប្រើប្រាស់ និងជួញដូរសារធាតុញៀន ដោយខុសច្បាប់
នៅ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៧៖៣០នាទី ល្ងាច ស្ថិតនៅភូមិត្រពាំងថ្លឹង ទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទប្រើ ប្រាស់ និងជួញដូរសារធាតុញៀន ។ ជនសង្ស័យដែលឃាត់ខ្លួនមាន៖ ជនសង្ស័យទី ១ ឈ្មោះ ពេជ្រ វ៉ុន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្ម ករ សំណង់ ស្នាក់នៅភូមិកើត ហេតុខាងលើ (ជាម្ចាស់ថ្នាំ )។ ជនសង្ស័យទី ២ ឈ្មោះ អាត់ សុគន្ធា ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ ភូមិកើត ហេតុខាងលើ (ជាប្រពន្ធម្ចាស់ថ្នាំ )។ ជនសង្ស័យទី ៣ ឈ្មោះ […]
- សន្តិសុខសង្គម ៣ សីហា ២០២០
សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាល ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ ករណីលេងល្បែងស៊ីសងជល់មាន់ ដោយខុសច្បាប់
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៣ និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ ករណីលេងល្បែងស៊ីសងជល់មាន់ នៅចំណុចក្នុងដីវាលទុកចោល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ឃាត់ខ្លួនជនសង្ស័យទាំង១៣នាក់រួមមាន ៖ ១-ឈ្មោះ អ៊ួន ចាន់កូឡា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (គ្មានសារធាតុញៀន) ២-ឈ្មោះ ហៀង សុផា ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ៣-ឈ្មោះ កាត ចាន់ដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) […]
- សន្តិសុខសង្គម ២ សីហា ២០២០
កម្លាំងនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកទូរទស្សន៍ និងស្ពីគឃ័រ
នៅថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង១០ម៉០០នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនរងគ្រោះឈ្មោះ លន ហឿន ភេទ ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប បានយកមេសោរមកខ្ទាស់ទ្វារបន្ទប់ រួចចេញទៅទិញម្ហូប ក្នុងពេលនោះជនសង្ស័យឈ្មោះ យូ ស្រីម៉ៅ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ បានដើរមកបើកទ្វារបន្ទប់ជួលរបស់ជនរងគ្រោះឈ្មោះ លន ហឿន ចូលលួចយកទូរទស្សន៍ម៉ាកអាគីរ៉ា ចំនួន០១គ្រឿង និង ស្ពីគឃ័រម៉ាកជីប៊ីអិល ចំនួន០១គ្រឿង។ ពេលនោះជនរងគ្រោះ បានមកឃើញទាន់ក៏ស្រែកឆោឡោឡើង ទន្ទឹមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យទី១ បានមកដល់ក៏ឃាត់ខ្លួន ជនសង្ស័យឈ្មោះ យូ ស្រីម៉ៅ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យទី១ ដើម្បីចាត់ការតាមនីតិវិធី ។ នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ យូ ស្រីម៉ៅ សមត្ថកិច្ចយើងបានចាប់យកវត្ថុតាងដូចជាង […]