- សន្តិសុខសង្គម ៦ កក្កដា ២០២០
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីស្ត្រីម្នាក់ឈ្មោះ ញ៉ កញ្ញា ដែលបានផុសជេរប្រមាទមើលងាយសមត្ថកិច្ចលើប្រព័ន្ធបណ្តាញសង្គម Tik Tok (វីដេអូ)
នៅថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីម្នាក់ឈ្មោះ ញ៉ កញ្ញា ភ្នាក់ងារលក់អចលនទ្រព្យ ដែលមានគណនី Tiktok ឈ្មោះ @kanhanour12 បានបង្ហោះវីដេអូមានខ្លឹមសារប្រមាថមើលងាយដល់កិត្តិយសមកលើសមត្ថកិច្ច លើប្រព័ន្ធបណ្តាញសង្គម Tiktok ។ ដោយមានការសហការរវាងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅឈ្មោះ ញ៉ កញ្ញា ឲ្យចូលខ្លួនមកបំភ្លឺ ស្ត្រីរូបនេះបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយបានធ្វើកិច្ចសន្យាសុំទោស និងបានថតវីដេអូធ្វើការសុំទោសជាសារធាណៈ នូវកំហុសដែលខ្លួនបានជេរប្រមាថមកលើសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ៕
- សន្តិសុខសង្គម ៦ កក្កដា ២០២០
អធិការដ្ឋានខណ្ឌច្បារអំពៅ បង្ក្រាបបទល្មើសគ្រឿងញៀន ២ករណី ឃាត់ខ្លួនជនសង្ស័យបានសរុប៤នាក់
ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២ករណី នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២។ ករណីទី១៖ ថ្ងៃទី០៥-០៧-២០២០ ម៉ោង០៨និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ នៅរោងកម្មករសំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ១-ជនងសង្ស័យឈ្មោះរឿន វ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។ ២-ជនងសង្ស័យឈ្មោះម៉ាង វិត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។ ៣-ឈ្មោះអឿន សុខជីង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។ ជនសង្ស័យទាំង៣នាក់ខាងលើស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា […]
- សន្តិសុខសង្គម ៥ កក្កដា ២០២០
អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កំលាំងជំនាញខណ្ឌប៉ុស្តិ៍ បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី១ ខែកក្មដា ឆ្នាំ២០២០ វេលាម៉ោង១១ម៉៣០នាទី កំលាំងសមត្ថកិច្ចយើងបានធ្វើការល្បាតនៅក្នុងមូលដ្ឋានទៅដល់ចំណុច ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ វាសនា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល មុខរបរមិនពិតប្រាដក។ រួមនឹងវត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់តូច(ប្រាំកញ្ចប់តូច)។ បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។ ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវនិងបន្តបើកការបង្ក្រាបជាប់ជាប្រចាំ៕
- សន្តិសុខសង្គម ៥ កក្កដា ២០២០
ចោរលូចម៉ូទ័របូមទឹក១នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ក្រាំងពង្រ សហការព័ទ្ធចាប់ខ្លួនបាន
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ចាន់ ស្រស់ ហៅកូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទលួចម៉ូទ័របូមទឹក។ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ឈ្មោះ អ៊ុក សុរៀង ភេទស្រី អាយុ៤៣ឆ្នាំ និងចៅស្រីអាយុ៨ឆ្នាំ កំពុងនៅលើផ្ទះស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោរាជធានីភ្នំពេញ។ ពេលនោះក៏បានឮសំលេងឆ្កែព្រូល រួចចៅស្រីបានក្រឡេកមើលឃើញជនសង្ស័យឈ្មោះ ចាន់ ស្រស់ ហៅ កូ បានលួចយកម៉ូទ័របូមទឹក ដែលជនរងគ្រោះឈ្មោះ ម៉ៃ មុំ ភេទប្រុស អាយុ៤៨ឆ្នាំទុកនៅក្រោមផ្ទះ។ ក្រោយពីស្រែកប្រាប់យាយបង្កើតឈ្មោះ អ៊ុក សុរៀង ថា មានចោរលួចម៉ូទ័របូមទឹក ជនសង្ស័យគេចខ្លួនតាមមាត់ស្ទឹងបាត់ស្រមោល។ ក្រោយកើតហេតុ ជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ ប្រាប់សមត្ថកិច្ចអោយជួយអន្តរាគមន៍ លុះដល់វេលាម៉ោង១៤ និង០០នាទី ថ្ងៃខែឆ្នាំដដែល […]
- សន្តិសុខសង្គម ៥ កក្កដា ២០២០
នគរបាលខណ្ឌដូនពេញធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង
ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦ ម៉០០នាទី កំលាំងសមត្ថកិច្ចយើងបានធ្វើការល្បាតនៅក្នុងមូលដ្ឋានទៅដល់ចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ វណ្ណ សំណាង ហៅជ្រូកតូច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ស្នាក់នៅបុរីកីឡា ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំ (មួយកញ្ចប់ធំ)។ បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។ ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវនិងបន្តបើកការបង្ក្រាបជាប់ជាប្រចាំ៕
- សន្តិសុខសង្គម ៥ កក្កដា ២០២០
កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ករណីរក្សាទុកសារធាតុញៀន ដោយខុសច្បាប់
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៩:០០នាទីយប់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានលុះមកដល់ចំណុចមុខផ្សារអ៊ីអន ផ្លូវសុធារស ក្រុម៤៥ ភូមិ៨ សង្កាត់ទន្លេបាសាក ខណ្ឌចំការមន ភ្នំពេញ ក៏បានប្រទះឃើញជនសង្ស័យម្នាក់ កំពុងឈររេរាដើរចុះដើរឡើង។ ដោយមានការសង្ស័យកម្លាំងយើងក៏បានធ្វើការចុះសួរនាំ និងត្រួតពិនិត្យលើដងខ្លួនបស់ជនសង្ស័យ ក៏ស្រាប់តែរកឃើញក្រាមសថ្លា (សង្ស័យសារធាតុញៀន) ចំនួន០៣ កូនថង់តូចលាក់ទុកក្នុងហោប៉ៅខោខាងមុខ ហៀងខាងស្តាំរបស់ជនសង្ស័យ រួចកម្លាំងយើងក៏បានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាកទន្លេបាសាក ដើម្បីសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់តែម្តង ។ ជនសង្ស័យមានឈ្មោះ អ៊ឹម សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ ។ វត្ថុតាងដកហូត ក្រាមសថ្លា (សង្ស័យសារធាតុញៀន)ចំនួន០៣កូនថង់តូច ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលចណ្ឌខំការមនដេីម្បីចាត់ការបន្ត ។ សូមជៀសអោយឆ្ងាយពីគ្រឿងញៀន ។
- ព័ត៌មានជាតិ ៤ កក្កដា ២០២០
សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០២:៣០នាទី នៅក្នុងហាងឈ្មោះ គូស៊ាំងយៀន ស្ថិតនៅផ្ទះលេខ៣៥៤ ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានជនជាតិចិនចំនួន០៦នាក់ បានចូលមកហូបចុក ផឹកស្រាស្រវឹងជោគជាំ ក៏មានទំនាស់ពាក្យសម្តី និងបានបង្កហិង្សាបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់ម្ចាស់ហាងមួយចំនួន។ អំឡុងពេលកើតហេតុប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវបានឃើញព្រឹត្តិការណ៍នោះ ក៏បានផ្ដល់ព័ត៌មានទៅឲ្យកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងចុះដល់កន្លែងកើតហេតុ ប៉ុន្តែជនជាតិចិនទាំង០៦នាក់នោះ បានចាកចេញពីទីតាំងកើតហេតុនោះហើយ រីឯម្ចាស់ហាងបានកំពុងរៀបចំសណ្ដាប់ធ្នាប់ហាងសាជាថ្មី។ ដោយយល់ឃើញថាជនជាតិចិនទាំង ០៦នាក់នោះ គឺជាភ្ញៀវប្រចាំហាងខាងលើ ម្ចាស់ហាងបានសម្របសម្រួលស្នើសុំសមត្ថកិច្ចមិនឲ្យធ្វើកំណត់ហេតុ និងដាក់ពាក្យបណ្ដឹងអ្វីនោះទេ។ បច្ចុប្បន្ន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងប្រមែប្រមូលព័ត៌មាន វត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីស្នើសុំការពិនិត្យសម្រេចដោះស្រាយករណីនេះតាមនីតិវិធីច្បាប់។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណៈជន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរិះគន់ក្នុងន័យស្ថាបនា យើងខ្ញុំសូមអំពាវនាវ ដល់សាធារណ:ជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល […]
- ព័ត៌មានជាតិ ៤ កក្កដា ២០២០
កម្លាំងអធិការនគរបាលខណ្ឌដង្កោបង្ក្រាបបានជនសង្ស័យ ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៩:១៥នាទី ត្រង់ចំណុចមុខបុរីកាំងម៉េង ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីគ្រឿងញៀន៖ ១.ឈ្មោះ សៅរី ចាន់សានណាលិក ហៅ លឹប ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដឹកទឹកកក មានទីលំនៅភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ២.ឈ្មោះ ផាត រស្មី ហៅ អាគយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាដោល ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ វត្ថុតាងចាប់យកក្រាមពណ៌សថ្លាចំនួន២២កញ្ចប់(១៨កញ្ចប់តូច,០៤កញ្ចប់ធំល្មម),កូនកាបូបតូច ពណ៌ខ្មៅ ចំនួន០១ ,ទូរស័ព្ទ ចំនួន០១គ្រឿង ។ ហេតុការណ៍៖ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩និង១៥នាទី […]
- សន្តិសុខសង្គម ៣ កក្កដា ២០២០
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បង្ក្រាបករណីលួចគាស់ទ្វារផ្ទះលួចយកម៉ូតូ
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៦:៤៥នាទី ត្រង់ចំណុចផ្ទះលេខ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ឈ្មោះ ព្រីង រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ ទីលំនៅផ្ទះ៤៩ ផ្លូវ២៦១ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយឈ្មោះ រិន គន្ធារ័ក្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ១៩ ផ្លូវលំ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមបណ្តឹងជនរងគ្រោះឈ្មោះ អេង វណ្ណឆាវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតខ្មែរ ទីលំនៅផ្ទះលេខ ១១៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០២ […]
- សន្តិសុខសង្គម ៣ កក្កដា ២០២០
ក្រុមគ្រួសារជនរងគ្រោះបានថ្លែងអំណរគុណដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានស្វែងរកម្ចាស់រថយន្តដែលបុកស្ត្រីម្នាក់បណ្តាលឲ្យគ្រោះថ្នាក់
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាកStarexពណ៌ទឹកប្រាក់ មានផ្លាកលេខភ្នំពេញ2BA.7782 ដែលជាកម្មសិទ្ធឈ្មោះ រិន រ៉ាន មានទីលំនៅផ្ទះ121E5z.93 ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។ តាមការបំភ្លឺរបស់ម្ចាស់តថយន្តថាគាត់បានលក់ឡាននេះឲ្យទៅឈ្មោះម៉ម ម៉េង ភេទប្រុសអាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្សារស្នូល ឃុំនិងស្រុកស្នូល ខេត្តក្រចេះរយ:ពេល១ឆ្នាំមកហើយ ឥឡូវឈ្មោះម៉េងបានឲ្យប្រពន្ធឈ្មោះ ជា ស្រីឡឹង អាយុ ៥០ឆ្នាំ ចូលមកបំភ្លឺនៅនគរបាលខណ្ឌ៧មករាដោយបានបញ្ជាក់ថារថយន្តខាងលើនេះគាត់បានទិញពីឈ្មោះ រិន-រ៉ាន មែនហើយបានយកទៅជួលតៃកុងឲ្យបើកធ្វើអាជីវកម្ម(តៃកុងនោះឈ្មោះ សុខ ជា ភេទប្រុសអាយុ៣៧ឆ្នាំ មិនដឹងទីលំនៅ ក្រោយមានរឿងក៏គេចខ្លួនបាត់ទៅ) ។ ករណីនេះនគរបាលខណ្ឌ៧មករាបានប្រគល់អ្នកលក់និងអ្នកទិញរថយន្តនោះឲ្យទៅនគរបាលស្រុកមុខកំពូលដើម្បីធ្វើការបន្ត ព្រោះករណីនេះកើតឡើងនៅស្រុកមុខកំពូលខេត្តកណ្តាល ៕