សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំ​កម្លាំង​នគរបាល​ ព្រមទាំង​​ថវិកា​​ ប្រគល់ជូន​គ្រួសារ​មន្ត្រីនគរបាល​ ដែលបានទ​ទួល​មរណភាព​

នៅព្រឹកថ្ងៃទី 09 ខែកក្កដាឆ្នាំ 2020 នេះ លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នគរបាលខណ្ឌដូនពេញ រួមមាន លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ គណៈអធិការលោកនាយប៉ុស្តិ៍ នាយផ្នែក និងមន្ត្រីនគរបាល ក្រោមឱវាទទាំងអស់។

ដើម្បីចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក រ័ត្ន ពៅ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង 20ម៉ 00 នាទី ថ្ងៃទី08 ខែកក្កដាឆ្នាំ 2020 ដោយជំងឺគាំងបេះដូង។

ស្រប​ពេល​ជាមួយ​នោះ​ដែរ លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ និងក្រុមការងារ នគរបាលខណ្ឌដូនពេញ បាន​ធ្វើការ​អុជ​ធូប​បួងសួង ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ តាម​បែបបទ​របស់កម្លាំងនគរបាល ហើយលោកស្រីបាន​មាន​មតិ​សំណេះសំណាលជាមួយ​ក្រុម​គ្រួសារ​សព ព្រមទាំង​បាន​សម្តែង ការ​កោតសរសើរ រាល់​សកម្មភាព និង​ស្នាដៃ​ជា​ច្រើន​បាន​បន្សល់​ទុក​មក​របស់លោកអនុសេនីយ៍ឯក រ័ត្ន ពៅ។

ក្នុងឪកាសនោះដែរ លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ បានពាំនាំថវិកាដូចខាងក្រោម ដើម្បីជួយសម្រួលដល់ក្រុមគ្រួសារ យកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសពស្ថិតនៅភូមិព្រែកខ្សាយខ ឃុំពាមរក៍ស្រុកពាមរក៍ ខេត្តព្រៃវែង៖

+ថវិកា សរុបចំនួន:5.350.000រៀល(ប្រាំលានសាមសិបប្រាំម៉ឺនរៀល) ក្នុងនោះមាន:
-ថវិកាឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន 2.000.000៛ (ពីរលានរៀល)។
-លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ចំនួន 300.000៛ (សាមសិបម៉ឺនរៀល)។
-លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ ចំនួន 1.000.000៛ (មួយលានរៀល)។
-គណៈអធិការនាយប៉ុស្តិ៍នាយផ្នែកនិងមន្ត្រីចំនួន 2.050.000៛ (ពីរលានប្រាំម៉ឺនរៀល)។
+ ទេយ្យទានមាន:
-ស្លាដក់ចំនួន: 5
+គ្រឿងឧបភោគបរិភោគមាន:
-ទឹកក្រូចចំនួន: 05 កេះ
-ទឹកសុទ្ធចំនួន: 05 កេះ
-អង្ករមួយបាវ: 50 kg

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ