សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

នគរបាល​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ ករណី​ឃាតកម្ម​យក​ពូថៅ​ញ៉ុ​ក​មាត់​បណ្តាល​ឲ្យ​ស្លាប់

នៅ​ថ្ងៃទី  ១៣   ខែ  កក្កដា   ឆ្នាំ  ២០២០   វេលា​ម៉ោង១១ ម៉០០នាទី នៅ​ចំណុច​ផ្លូវ​បេតុង   ភូមិ  ទ្រា   សង្កាត់  ស្ទឹងមានជ័យ​ទី១ ខណ្ឌ  មានជ័យ    រាជធានី​ភ្នំពេញ   កម្លាំង​ផ្នែក​នគរបាល​យុ​ត្តិ​ធ​ម៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ និង កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី១ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កែវ វណ្ណៈ ហៅ ណាក់ ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុង​រោង​ដី​ឡូ​តិ៍​គ្មាន​លេខ  ផ្លូវលំ   ភូមិ  ទ្រា   សង្កាត់  ស្ទឹងមានជ័យ​ទី១ ខណ្ឌ  មានជ័យ  រាជធានី​ភ្នំពេញ (មាន​ផ្ទុក​សារធាតុ​ញៀន)  ។

បទល្មើស​ឃាតកម្ម «យក​ដង​ពូថៅ​ញ៉ុ​ក​ចូល​មាត់​បណ្តាល​ឲ្យ​ថប់ដង្ហើម​ស្លាប់»  កើតឡើង​កាលពី​ថ្ងៃទី  ១១   ខែ  កក្កដា   ឆ្នាំ  ២០២០   វេលា​ម៉ោង១៨ ម៉២០នាទី នៅ​ចំណុច ក្នុង​រោង​ដី​ឡូ​តិ៍​គ្មាន​លេខ  ផ្លូវលំ   ភូមិ  ទ្រា   សង្កាត់  ស្ទឹងមានជ័យ​ទី១ ខណ្ឌមានជ័យ    រាជធានី​ភ្នំពេញ  ។ ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ស្រី  ពៅ   ភេទ ស្រី  អាយុ  ២៩  ឆ្នាំ ជនជាតិខ្មែរ   ទីលំនៅ​ក្នុង​រោង​ដី​ឡូ​តិ៍​គ្មាន​លេខ  ផ្លូវលំ   ភូមិទ្រា   សង្កាត់  ស្ទឹងមានជ័យ​ទី១ ខណ្ឌមានជ័យ    រាជធានី​ភ្នំពេញ  មុខរបរ  នៅផ្ទះ  (ស្លាប់​ដោយសារ​ជនសង្ស័យ​យក​ដង​ពូថៅ​ញ៉ុ​ក​ចូល​មាត់​បណ្តាល​ឲ្យ​ស្ទះផ្លូវ​ដង្ហើម​ស្លាប់)  ។ វត្ថុតាង​បន្សល់​នៅ​កន្លែងកើតហេតុ៖ពូថៅ​ដង​ឈើ ប្រវែង៣០សម ចំនួន០១ដើម​និង​ស្កុ​តព​ណ៍ស​ថ្លា ចំនួន០១ដុំ ។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោ  កែវ  វណ្ណៈ  ហៅ ណាក់  ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី  ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ