សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍ច្បារអំពៅ ឃាត់ខ្លួនករណីលួចម៉ូតូនៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ កាលពីថ្ងៃទី ០៥ ខែកក្តដា​ ឆ្នាំ ២០២០ ម៉ោង១០និង៣០នាទី កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពៅ ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង បានសម្រេចហើយជិះរត់គេចខ្លួន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះលឿង ដារ៉ា ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ទុកម៉ូតូហុងដាសេ១២៥ ពណ៌ ក្រហម ស្លាកលេខ ភ្នំពេញ ១DD-៦៦១៤ នៅចំណុចកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចចូលទៅក្នុងផ្ទះម្តាយក្មេក បន្តិចក្រោយមកជនរងគ្រោះចេញមកវិញ ក៏ឃើញជនសង្ស័យលួចម៉ូតូ ជិះគេចខ្លួន ជនរងគ្រោះដេញតាមដែរ តែដេញមិនទាន់។ លុះដល់ថ្ងៃទី០៨​ ខែកក្តដា​ ឆ្នាំ ២០២០ ម៉ោង១០និង ៣០នាទី ជនរងគ្រោះឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួន នៅភូមិ កណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងម៉ូតូ០១គ្រឿង ហើយប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់តាមច្បាប់ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ