- សន្តិសុខសង្គម ២២ កក្កដា ២០២០
សមត្ថកិច្ចខណ្ឌសែនសុខ ចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន១កន្លែងនៅសង្កាត់ក្រាំងធ្នង់
ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការស្រាវជ្រាវកំណត់មុខសញ្ញា និងបង្ក្រាប ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែងស្ថិតនៅក្នុង ផ្លូវលំ ភូមព្រៃខ្លា សង្កាត់ក្រាំងធ្នង់ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។ ជនសង្ស័យទី១ ឈ្មោះ ធឿន ប្រុសណាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យទី២ ឈ្មោះ សឿង សុខសម្បតិ្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្ភារៈដកហូត: ក្រាមពណ៍សថ្លាចំនួន ០១កញ្ចប់ថង់ធំល្មមនិង១១កញ្ចប់ថង់តូច។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
- សន្តិសុខសង្គម ២២ កក្កដា ២០២០
កម្លាំងអន្តរាគមន៍ ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ជួយសម្របសម្រួលដល់ងប្អូនប្រជាពលរដ្ឋ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូរឺម៉កកង់បី ពេលកំពុងធ្វើការល្បាតនៅក្នុងមូលដ្ឋាន
នៅយប់ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ២១:៣០នាទីយប់ ដោយគោរពតាមអនុសាសន៍របស់ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងតាមការចង្អុលបង្ហាញរបស់លោកវរះសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន អោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ធ្វើការល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន។ ក្នុងប្រតិបត្តិការធ្វើការល្បាតកម្លាំងអន្តរាគមន៍ បានជួបបងប្អូនប្រជាពលរដ្ឋ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូរឺម៉កកង់បី បណ្តាលអោយមានរបួស នៅមុខសណ្ឋាគារសូហ្វីតែល ហើយកម្លាំងយើងក៏បានធ្វើការអន្តរាគមន៍ ជួយសម្របសម្រួលផ្សះផ្សាររវាងភាគីទាំងសងខាង ហើយភាគីម៉ូតូរីម៉កកង់បី ក៏មានចិត្តអាណិតអាសូរដល់ភាគីម៉ូតូ ដោយមិនទាមទារសំណងពីខាងភាគីម៉ូតូ។ បន្ទាប់មកដោយសារនារីបើកម៉ូតូដែលរងរបួស មិនមានទូរស័ព្ទ និងលេខទូរស័ព្ទទំនាក់ទំនងសាច់ញ្ញាត្តិ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ក៏បានជួយជូននារី ដែលរងរបួសនោះទៅដល់គេហដ្ឋាន និងបានទំនាក់ទំនងគ្រួសាររបស់នារី ដែលមានរបួសនោះអោយជួយជូនគាត់ទៅកាន់មន្ទីពេទ្យ ដើម្បីព្យាបាលរបួស។ ទន្ទឹមនឹងនោះដែរ ក្រុមគ្រួសាររបស់នារី ដែលមានរបួស បានធ្វើការថ្លែងអំណរគុណដល់ម្ចាស់ម៉ូតូរឺម៉កកង់បី និងកម្លាំងសមត្ថកិច្ចយើងជាខ្លាំង ដែលបានជួយសាច់ញ្ញាត្តិរបស់គាត់ ក៏ដូចបានជួយរក្សាសន្តិសុខ សិទ្ធិសេរីភាព ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទូទៅផងដែរ៕
- សន្តិសុខសង្គម ១៩ កក្កដា ២០២០
សមត្ថកិច្ចនគរបាលខណ្ខមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលា ម៉ោង១៦:០០នាទី កំលាំងជំនាញនៃអធិការដ្នានគរបាល ខណ្ខមានជ័យ បានបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ក៍បានឃាត់ខ្លួនជនសង្សយ័ម្នាក់ឈ្មោះ សុខ ថន ភេទ ស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា ក្រាមពណ៍សថ្លាចំនួន៥៥កញ្ចាប់ថង់តូច នឹង០៣កញ្ចាប់ថង់ធំល្មម ។ បច្ចប្បន្នជនសង្ស័យឃាត់ខ្លួន នៅអធិការដ្នាននគបាល ខណ្ខមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
- សន្តិសុខសង្គម ១៨ កក្កដា ២០២០
សមត្ថកិច្ចគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ដោយប្រើដៃទាញដែកចំរឹងបង្អួចផ្ទះ លួចទ្រព្យសម្បត្តិ
នៅថ្ងៃទី១៧ កក្កដា ២០២០ ម៉ោង០៩ និង០០នាទី សមត្ថកិច្ចគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ឈ្មោះសេត សៃណាល ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ៧ភ៤ ភូមិព្រែកតា ពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទអំពើលួចមានស្ថានទម្ងន់ទោស (ប្រើដៃទាញដែកចំរឹងបង្អួចផ្ទះ លួចទ្រព្យសម្បត្តិ) នៅផ្ទះលេខ១ស ផ ភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះឈ្មោះ សន សារុំ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានចាក់សោទ្វារផ្ទះកើតហេតុ ទុកចោលរយៈពេល ០២ឆ្នាំមកហើយ រួចទៅរស់នៅផ្ទះផ្សេងទៀត នៅខណ្ឌពោធិ៍សែនជ័យ។ លុះដល់ថ្ងៃទី១៧ កក្កដា ២០២០ ម៉ោង០៩និង០០នាទី ជនរងគ្រោះបានមកមើលផ្ទះខាងលើ ក៏ឃើញជនសង្ស័យផ្លោះរបងចូលផ្ទះ យកដៃទាញដែកចំរឹងបង្អួច រកលួចទ្រព្យសម្បត្តិ ពេលនោះជនរងគ្រោះក៏ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច។ […]
- សន្តិសុខសង្គម ១៧ កក្កដា ២០២០
លោកវរសេនីយ៏ត្រី ពៅ សូសន្យា អធិការរង ចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តខណ្ឌ៧មករា
នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ កំលាំងគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៏ត្រី ពៅ សូសន្យា អធិការរង នឹងលោក ប្រាក់ ហាក់ ប្រធានប្រជាការពារ បានចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តខណ្ឌ៧មករា តាមបណ្ដោយមហាវិថីកម្ពុជាក្រោម(១២៨) កន្លែងលក់សំលៀកបំពាក់ និងបន្តមកចំនុចផ្លូវ ២១១ (បុរីកីឡា) ក្នុងសង្កាត់វាលវង់ ដោយអនុញ្ញាតិអោយតាំងលក់ត្រឹម១/៣ នៃចញ្ចើមផ្លូវដើម្បីសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឃើញថាបងប្អូនអជីវករបានរីករាយចូលរួមសហការ។ លោកវរសេនីយ៏ត្រី ពៅ សូសន្យា អធិការរង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់តាំងសំភារៈនៅលើចញ្ចើមផ្លូវទាំងអស់ត្រូវបញ្ឈប់ ការដាក់តាំងសំភារៈ ឬទំនិញរបស់ខ្លួន ព្រោះបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៏ ដល់អ្នកថ្មើជើង អ្នកធ្វើដំណើនៅលើផ្លូវសាធារណៈ និងបណ្តាលឲ្យមានការកកស្ទះចរាចរណ៏ផងដែរ។
- សន្តិសុខសង្គម ១៧ កក្កដា ២០២០
សមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៣និង០០នាទី កំលាំងសមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅរោងកម្មករបុរីប៉េងហួត ភូមិ វាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមាន ឈ្មោះឃឹម ចិត្រា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់,ឈ្មោះលាក់ ថុល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់, ឈ្មោះ ម៉ៅ ដាវី ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់។ ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា ក្រាមពណ៌សថ្លា (សង្សយ័គ្រឿងញៀន) ០១កញ្ចប់ថង់តូច។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ១៧ កក្កដា ២០២០
ស្ត្រីឈ្មោះ សូ ណារ៉ា ដែលបាន Live វីដេអូ ព័ត៌មានមិនពិត បានចូលសារភាពនៅព្រឹកនេះ (វីដេអូ)
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនីហ្វេសបុកមួយឈ្មោះថា Sovan Borith និង Khmer Shear ដែលបានចុះផ្សាយថា «ម្ចាស់ឡាន RX 300 ត្រូវគេចាប់ជំរិត ផ្លាកលេខ 2AL-4977 » ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយការរិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរក និងកោះហៅបុគ្គល ដែលបានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Sovan Borith ឡាយ និងផុសព័ត៌មានមិនពិត ថាមានករណីចាប់ជំរិតមនុស្ស តាមពិតមិនមែនជាករណីចាប់ជំរិតឡើយ ជាការចាប់ខ្លួនមនុស្សតាមដីការតុលាការ ហើយបុគ្គលដែលឡាយ និងផុសព័ត៌មានមិនពិតនោះ ក៏ឋិតនៅកន្លែងនោះផងដែរ តែបែរជាធ្វើជាមិនដឹងហើយព្យាយាមឡាយឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ប្រឡំ ជាពិសេសក្នុងគោលបំណងបង្កឲ្យមានការចលាចល និងអសន្តិសុខនៅក្នុងសង្គម ។ ដោយដឹងថាព័ត៌មានដែលខ្លួនបានឡាយ និងផុស ជាព័ត៌មានមិនពិត បុគ្គលរូបនេះបានយល់ព្រមទទួលកំហុស ហើយចូលខ្លួនមកសារភាពកំហុសតាមការកោះហៅរបស់សមត្ថកិច្ច ដោយបានធ្វើកិច្ចសន្យា និងថតវីដេអូសុំទោសជាសាធារណៈ ដើម្បីសុំទោសសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋផងដែរចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម រិះគន់ក្នុងន័យស្ថាបនា […]
- សន្តិសុខសង្គម ១៧ កក្កដា ២០២០
កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្រ្កាបករណីជួញដូរគ្រឿងញៀន ០២ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរ និងវៀតណាមចំនួន ២នាក់
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលនីតិវិធី របស់លោកព្រះអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំនួន០២រូប លោក ឡុង ជាប និងលោក សឿ ឡងឌី កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀន ០២ករណីផ្សេងគ្នា ដកហូតវត្ថុតាងគ្រឿងញៀន ០២កញ្ចប់ធំ ប្រមាណ០២គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនជនជាតិខ្មែរ និងជនជាតិវៀតណាម០២នាក់ នៅក្នុងខណ្ឌទួលគោក និងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងគ្រប់ផ្នែក និងគ្រប់ជំនាញសហការណ៍គ្នាដើម្បីបង្រ្កាបគ្រឿងញៀន ឱ្យមានប្រសិទ្ធភាពទាំងការប្រើប្រាស់ ចែកចាយ និងមុខសញ្ញាជួញដូរគ្រឿងញៀន សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តមស្នងការ ក៏ធ្លាប់បានព្រមានចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះមន្រ្តីនគរបាលក្រោមឱវាទបើរកឃើញជាប់ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន ។ លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យដឹងថា ការបង្ក្រាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនទាំង០២នាក់ ដឹកនាំកម្លាំងចុះស្រាជ្រាវស៊ើបអង្កេតផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ […]
- សន្តិសុខសង្គម ១៦ កក្កដា ២០២០
កម្លាំងជំនាញ ប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទជួញដូរដោយខុសច្បាស់នូវសារធាតុញៀន
នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥ម៉៣០នាទី កំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ បានចេញល្បាតត្រួតពិនិត្យក្នុងមូលដ្ឋាន មកដល់ចំណុចមុខសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុម៨ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះ ផេន ម៉េងអាន ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ +ក្រាមសថ្លាចំនួន០១កញ្ចប់ធំល្មម(សង្ស័យជាគ្រឿងញៀន)។ +សំបកថង់មួយចំនួន +ជ័រទុយយោចុងស្រួច០១ +ប្រអប់ដែកព៌ណក្រហម០១។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕
- សន្តិសុខសង្គម ១៥ កក្កដា ២០២០
នគរបាលខណ្ឌដង្កោចាប់ខ្លួនក្រុមឆបោក តាមទូរស័ព្ទយ៉ាងសកម្មចំនួន៣នាក់ ពាក់ព័ន្ធករណីឆបោកលុយជាង១ម៉ឺនដុល្លារ និងដកហូតបានស៊ីមជាច្រើន
កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៤៥នាទី មានគណនីហ្វេសប៊ុក ឈ្មោះ Favour Grace Williams ដែលដាក់ រូបមនុស្សស្រីនៅលើ Profile បានផ្ញើសារចូលមកគណនីហ្វេសប៊ុក របស់ជនរងគ្រោះ ឈ្មោះ គុយ សាវឿន ភេទប្រុស អាយុ៤៦ឆ្នាំ ដែលមានហ្វេសប៊ុក ឈ្មោះ Kuy Savoeurn សុំធ្វើការទំនាក់ទំនងជាមួយជនរងគ្រោះ រួចជនរងគ្រោះក៏បានផ្ញើសារតបទៅវិញព្រោះគិតថា គ្រាន់តែសុំរាប់អានគ្នា ។ បន្ទាប់មកឈ្មោះ Favour Grace Williams បានផ្ញើសារអំពីព័ត៌មានផ្ទាល់ខ្លួនរបស់គេ ប្រាប់ជនរងគ្រោះ ថែមទាំងបានផ្ញើលិខិតឆ្លងដែន មានឈ្មោះ HELEN GRACE WILLIAMS ជាជនជាតិអាមេរិក ធ្វើការជាគិលានុបដ្ឋាយិការយោធា បម្រើការងារនៅជំរុំយោធា ក្នុងក្រុងដាម៉ាស ប្រទេសស៊ីរី ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើសារមកជនរងគ្រោះថា រូបគេចង់ពិភាក្សាអ្វីមួយ ដែលសំខាន់ជាមួយជនរងគ្រោះ គឺថារូបគេ រើសបានប្រអប់មួយនៅក្រោមដើមឈើ ដែលនៅក្នុងប្រអប់នោះ មានទឹកប្រាក់យ៉ាងច្រើនទៅដល់ ៣.៥ លាន ដុល្លារអាមេរិក […]