សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំងជំនាញនគរបាល ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ករណីឆក់ទូរសព្ទ័ដៃ និងប្រព្រឹត្តអំពើហិង្សា

កាលពីថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០ និង ០០ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ឆក់ទូរសព្ទ័ដៃម៉ាក OPPO ពណ៌ខៀវ មិនបានសម្រេច នៅចំណុចក្បែរសាលាបឋមសិក្សាជាស៊ីមសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម កែងផ្លូវ ម៉ៅសេទុង ក្រុម១ ភូមិ១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក
-ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៨១០៨៦១១ ពាក់ស្លាកលេខ ភ្នំពេញ១HL៣០១៣
-មួកសុវត្ថិភាពម៉ាកTBD ពណ៌ស ផ្កាឈូក ចំនួន ០១
– អាវធំ សម្រាប់ពាក់ខាងក្រៅ ពណ៌ កាហ្វេក្រឡាការ៉ូ ចំនួន ០១

បច្ចុប្បន្នជនសង្ស័យឈ្មោះ ត្រាណេ សុចិន្តា ហៅ បារាំង ភេទ ប្រុស ឆ្នាំកំណើត២០០២ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៣២៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយ ឈ្មោះ ម៉ុច សុវណ្ណរដ្ឋា ភេទ ប្រុស ឆ្នាំកំណើត២០០២ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សមត្ថកិច្ចការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ