សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

ពិធីសូត្រមន្ត​ឡើង​អគារ​ថ្មី​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ

នៅ​ថ្ងៃ​សុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ វេលា​ម៉ោង ១៤:០០នាទី អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បានរៀបចំ​ពិធីសូត្រមន្ត​ឡើង​អគារ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ទើប​សាងសង់​រួច​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​ក្រឡាហោម ស  ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ ក្រោម​អធិបតីភាព​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ឹម ផា​ណុំ​ស្នងការរង តំណាង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ និង​លោកស្រី រួមទាំង​លោក លោកស្រី​អភិបាលរង គណៈ​អធិការ លោកនាយ​ប៉ុស្តិ៍ នាយផ្នែក នាយរង​ប៉ុស្តិ៍ នាយរង​ផ្នែក និង​មន្ត្រី​ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ សរុប​ចំនួន ១៥០នាក់ ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ