- សន្តិសុខសង្គម ២ សីហា ២០២០
សមត្ថកិច្ចនគរបាល ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិអង់គ្លេស ករណីលួច និងប្រព្រឹត្តអំពើហិង្សា
នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨ ម៉១០នាទី មុនពេលកើតហេតុ ជនរងគ្រោះទី១ ឈ្មោះឃុន សុផល ភេទប្រុស អាយុ ៥២ ឆ្នាំ កំពុងតែអង្គុយនៅលើម៉ូតូនិយាយទូរស័ព្ទ នៅចំណុចផ្លូវព្រះសីហនុកែងផ្លូវ៥១ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្រាប់តែជនសង្ស័យជា ជនជាតិអង់គ្លេសស្បែកខ្មៅ ដើរសំដៅមករក ដោយមានការភ័យក្លាចជនរង បានយកទូរស័ព្ទកំពុងនិយាយដាក់ចូលខោប៉ៅវិញ។ ហើយពេលនោះជនសង្ស័យឃើញ ក៏បានវាយទៅលើជនរងគ្រោះមួយដៃ ចំដើមទ្រូងខាងធ្វេងដួលទៅលើដី រួចមកជនសង្ស័យ បានដើរសំដៅមករកជនរងគ្រោះទី២ ឈ្មោះ ឆឹង យ៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ ដែលកំពុងអង្គុយលើកៅអី ចុចទូរស័ព្ទទលេងនៅមុខហាង លក់គ្រឿងសំអាង ក៏លូកដៃយកទូរស័ព្ទពីដៃជនរងគ្រោះ តែជនរងគ្រោះមិនព្រមអោយ ជនសង្ស័យក៏បានប្រើអំពើហឹង្សាសង្កត់នឹងច្របាច់កជនរងគ្រោះ រួចកន្ត្រាក់យកទូរស័ព្ទពីដៃ ហើយដើរចេញទៅឃើញដូចនេះ ជនរងគ្រោះបានយកកៅអីដែកបំរុង និងវាយទៅលើជនសង្ស័យ តែត្រូវបានជនសង្ស័យធាក់ និងចាប់កៅអីនោះបាន រួចយកកៅអីមកវាយទៅលើជនរងគ្រោះវិញ បណ្ដាលឲ្យបាក់ដៃខាងឆ្វេងហើយជនសង្ស័យបានរត់គេចខ្លួន ។ ក្រោយទទួលបានព័ត៌មាន សភាពការនេះភ្លាម កម្លាំងដែលកំពុងល្បាតនៅជិតគោលដៅកើតហេតុខាងលើ ក៏បានធ្វើការអន្តរាគមន៍ ឈានដល់ការឃាត់ខ្លួនជនសង្ស័យរួម និងវត្ថុតាងទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO […]
- ព័ត៌មានជាតិ ២ សីហា ២០២០
សមត្ថកិច្ចចម្រុះបានចុះពិនិត្យ និងធ្វើការណែនាំ ទីតាំងក្លឹបកម្សាន្តចំនួន៤ទីតាំង នៅតំបន់ផ្សារសូរិយាមល ខណ្ឌដូនពេញ
នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២ និង ៣០ នាទី គណៈបញ្ជាការឯកភាពខណ្ឌដូនពេញញ ដឹកនាំដោយលោក សុខ ពេញ វុធ អភិបាលនៃគណអភិបាលខណ្ឌដូនពេញ អមដោយសមាសភាពចូលរួម មាន៖ ១.លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ ២.លោក យស វុទ្ធី អភិបាល រងខណ្ឌដូនពេញ ៣.លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ៤.លោក ម៉ៅ ចាន់ថុន អធិការរង នគរបាលខណ្ឌដូនពេញ ៥,លោក ង៉ែត ងួន មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌដូនពេញ ៦.លោក សុក ពិសី នាយករងរដ្ឋបាលខណ្ឌដូនពេញ ៧.លោក នី សាមិត្ត ប្រធានការិយាល័យដឹកជញ្ជូន អនាម័យនិងសណ្តាប់ធ្នាប់ ៧.លោក សឿន កុសល ចៅសង្កាត់ផ្សារថ្មីទី៣ បានចុះត្រួតពនិត្យចំនួន០៤ទីតាំង នៅតំបន់ជុំផ្សារសូរិយាមល រួមមាន ៖ ១.ក្លឹបសម្សាន្ត […]
- សន្តិសុខសង្គម ១ សីហា ២០២០
សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាល ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់
នាថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣ និង០០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាល ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ម៉ា វណ្ណា ភេទប្រុស ជនជាតិខ្មែរ មុខរបររត់ម៉ូតូ ស្នាក់នៅផ្ទះជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ដកហូតក្រាមសថ្លា ០៧កូនថង់) ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
- សន្តិសុខសង្គម ១ សីហា ២០២០
នគរបាលប៉ុស្តិ៍បឹងព្រលឹត ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចផ្លាកលេខរថយន្ត
នៅថ្ងៃទី២៦ ខែកក្កដា វេលាម៉ោង០៣ម៉១៥នាទី នៅត្រង់ចំណុចមុខផ្ទះលេខ៧Eo ផ្លូវ១២៥ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា មានករណីលួចផ្លាកលេខ រថយន្ត HiLANDER លេខភ្នំពេញ 2BA6507 ដែលបង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ផេងហេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០១E2 ផ្លូវ១៨២ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សរ លក្ខិណា ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៧Eo ផ្លូវ១២៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា មុខរបរ បុគ្គលិករោងចក្រ បានជិះរថយន្តចេញពីខេត្តកំពង់ស្ពឺ ហើយត្រឡប់មកដល់ផ្ទះ បានទុករថយន្តនៅមុខផ្ទះ ស្រាប់តែពេលនោះជនសង្ស័យមានគ្នាតែម្នាក់ឯង ដើរមកដល់កន្លែងកើតហេតុ ឃើញរថយន្តដាក់នៅមុខផ្ទះ ហើយស្ងាត់ជនសង្ស័យបានធ្វើសកម្មភាពយកទុលណឺវីស ឆ្គិះយកផ្លាកលេខរថយន្តបានសំរេច ហើយគេចខ្លួន។ លុះព្រឹកឡើង ជនរងគ្រោះ ចុះមកក្រោមហើយពិនិត្យរថយន្ត ស្រាប់តែបាត់ផ្លាកលេខមុខក្រោយ ក៏ទៅពិនិត្យកាមេរ៉ាសុវត្ថិភាព ឃើញរូបជនសង្ស័យក៏ផ្តិតរូប […]
- សន្តិសុខសង្គម ៣១ កក្កដា ២០២០
សមត្ថកិច្ចនគរបាលខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់
នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០ វេលាម៉ោង០៤ម៉ ៥០នាទីទាបភ្លឺ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដឹកនាំដោយលោកវរះសេនីយ៍ត្រី សាល សណ្តុះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ នៅចំនុចផ្ទះលេខ៤៦២B ផ្លូវព្រះមន្នីវង្ស ក្រុម៦៩ ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះមុំ សុបញ្ញា ភេទប្រុស អាយុ34ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ462B(ជួល) ផ្លូវព្រះមន្នីវង្ស ក្រុម69 ភូមិ12 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបគ្មាន ហើយជនសង្ស័យឈ្មោះយូ ភិរុន ហៅទូច ភេទប្រុស អាយុ32ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវព្រះមន្នីវង្ស ភូមិ12 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនមុខរបគ្មាន។ ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា៖ -ក្រាមសថ្លាចំនួន03កូនថង់តូច(សង្ស័យជាសារធាតុញៀន)។ -ជញ្ជីញសំរាប់ថ្លឹងចំនួន01គ្រឿងពណ៏ទឹកប្រាក់លាយប្រផេះ។ -បំពង់កែវសំរាប់ជក់គ្រឿងញៀនចំនួន11បំពង់។ -កូនដបសំរាប់ជក់01កំប្លេរនិងដែកកេះហ្គាសចំនួន02។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
- សន្តិសុខសង្គម ៣១ កក្កដា ២០២០
កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ សហការជាមួយកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកសារធាតុញៀនខុសច្បាប់
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ សហការជាមួយកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ផ្លូវលំ ស្ថិតនៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០២នាក់៖ ១-ឈ្មោះ ម៉ឹល រស្មី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២-ឈ្មោះ សុខ រ៉ានី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបោកខោអាវ ស្នាក់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ ១-ក្រាមពណ៍សថ្លាចំនួន១២កញ្ចប់ថង់ (០១កញ្ចប់ថង់ធំល្មម និង១១កញ្ចប់ថង់តូច) ,២-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
- ព័ត៌មានជាតិ ៣០ កក្កដា ២០២០
សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ចែទូច លក់ស្វាយ ដែលបានប្រមាថមើលងាយមកលើសមត្ថកិច្ចទាក់ទងទៅនឹងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក(វីដេអូ)
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនី Facebook ឈ្មោះ ចែទូច លក់ស្វាយ ដែលបាន Live វីដេអូ ដែលមានខ្លឹមសារប្រមាថមើលងាយ មកលើសមត្ថកិច្ច ក្រោយពេលខ្លួនបានជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយត្រូវសមត្ថកិច្ចផាកពិន័យ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយការរិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរក និងកោះហៅបុគ្គលឈ្មោះ ស្វាយ សារី ឲ្យចូលខ្លួនមកទទួលកំហុសចំពោះមុខច្បាប់ និងធ្វើការសុំទោសជាសារណៈ។ ដោយទទួលស្គាល់ព័ត៌មានវីដេអូដែលខ្លួនបានបង្ហោះនោះជាព័ត៌មានមិនពិត បុគ្គលរូបនេះបានយល់ព្រមទទួលកំហុស ហើយចូលខ្លួនមកសារភាពកំហុសតាមការកោះហៅរបស់សមត្ថកិច្ច ដោយបានធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសារធារណៈ ដើម្បីសុំទោសសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម រិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អ ហើយក៏សូមអំពាវនាវដល់សាធារណជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲយមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ ៕
- ព័ត៌មានជាតិ ៣០ កក្កដា ២០២០
លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំង បង្ក្រាបករណីបង្ខាំងមនុស្ស និងជំរិតទាប្រាក់ខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ០២នាក់
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០១ និង០០នាទី ប៉ុស្តិ៍នគរបាលអូរបែកក្អមឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ ជំរិតទាប្រាក់ នៅចំណុចក្នុងផ្ទះវីឡា លេខ១០០៧ បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ បង្កដោយជនសង្ស័យ០២នាក់៖ ១-ឈ្មោះ JIANG LIANG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅក្នុងផ្ទះវីឡាលេខ១០០៧បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កានើលិខិតឆ្លងដែនលេខ EB4811177 (គ្មានសារធាតុញៀន) ២-ឈ្មោះ DENG ZHONGHENG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅក្នុងផ្ទះវីឡាលេខ ១០០៧ បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កានើលិខិតឆ្លងដែនលេខ EE3692595 (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពចាប់បង្ខាំងមនុស្សជំរិតទាប្រាក់ ពីជនរងគ្រោះ០៣នាក់ ៖ ១-ឈ្មោះ HE […]
- សន្តិសុខសង្គម ៣០ កក្កដា ២០២០
កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីរក្សាទុកសារធាតុញៀនខុសច្បាប់
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៣០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី សហការជាមួយផ្នែកជំនាញ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យ០១នាក់ ឈ្មោះ ព្រំ វុធធឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះគ្មានលេខ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្រតិបត្តិការនេះ សមត្ថកិច្ចវបានដកហូតក្រាម០២កូនថង់តូច។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។
- សន្តិសុខសង្គម ៣០ កក្កដា ២០២០
ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយបំភ្លឺ និងបដិសេធចំពោះគណនីហ្វេសបុកមួយមានឈ្មោះថា San Prum ដែលបានចុះផ្សាយថា “ករណីហិង្សាទៅវិញទៅមកស្ទេីរតែមេីលមិនឃេីញរបួស….”
ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយបំភ្លឺ និងបដិសេធចំពោះគណនីហ្វេសបុកមួយមានឈ្មោះថា San Prum ដែលបានចុះផ្សាយថា “ករណីហិង្សាទៅវិញទៅមកស្ទេីរតែមេីលមិនឃេីញរបួស….” ជាក់ស្តែងតាមការរបាយការណ៍ រូបភាព និងការបញ្ជាក់របស់លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស យកដំបងឈើជ្រុងវាយ បណ្ដាលឲ្យបែកក្បាលចេញឈាមដេរ ” ១០ថ្នេរ ” មិនមែនរបួសស្រាលដូចហ្វេសបុក San Prum ចុះផ្សាយនោះទេ ។ ហើយចំណុចមួយទៀតដែលហ្វេសបុកឈ្មោះ San Prum ដែលបានសរសេរថា ” ភាគីទាំងពីរ បានបញ្ចប់ និងសុំដកពាក្យបណ្តឹង បែរជាអធិការថា តុលាការមិនព្រម ” អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សូមបញ្ជាក់លើករណីនេះថា សមត្ថកិច្ចនគរបាលយុត្តិធម៌មិនមានសិទ្ធិដោះស្រាយបញ្ចប់រឿង ឬដោះលែងជនបង្កឡើយ ព្រោះករណីនេះនៅជាប់បណ្តឹងអាជ្ញា ម្យ៉ាងវិញទៀត ករណីនេះត្រូវបានបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់ទៅសាលាដំបូងរាជធានីភ្នំពេញ ដូច្នេះការសម្រេចយ៉ាងណាគឺជាឆន្ទានុសិទ្ធិរបស់ព្រះរាជអាជ្ញារអមសាលាដំបូងរាជធានីភ្នំពេញ ។ ដំណើររឿង : កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង […]