សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណី​ប្រើប្រាស់សារធាតុញៀន​​ ដោយ​ខុសច្បាប់​

កាលពីថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល ខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការរង និងលោកវរសេនីយ៍ត្រី ចាប វិណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស បានធ្វើការស្រាវជ្រាវចុះបង្ក្រាបមុខសញ្ញាប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្នុងវត្តព្រះធាតុ ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រតិបត្តិការបង្រ្កាបសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ យកមកធ្វើតេស្តិ៍ ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀន)។

១-ឈ្មោះ វឿន ពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

២-ឈ្មោះ សល់ ពិសី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភូមិក្រពើទោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

-វត្ថុតាងចាប់យក៖ ទូរស័ព្ទ ចំនួន០១គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់ ដោយមានការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

សូមជៀសអោយឆ្ងាយពីគ្រឿងញៀន​ ។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ