- សន្តិសុខសង្គម ២៦ មិថុនា ២០២០
សកម្មភាពសមត្ថកិច្ចកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេញបង្ក្រាបក្រុមក្មេងស្ទាវដែលជិះគេចពីការត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ (វីដេអូ)
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការដេញបង្ក្រាបក្រុមក្មេងស្ទាវ ដែលព្យាយាមជិះម៉ូតូរត់ប្រដាប់ដោយដាវក្នុងដៃ(ដាវសាំម៉ូរ៉ៃ) គេចពីការត្រួតពិនិត្យរឹតបង្តឹងអនុវត្តច្បាប់ចរាចណ៍ និងធ្វើការឃាត់ខ្លួនបាន២នាក់ ក្នុងចំណោម៣នាក់។ យោងតាមការរាយការណ៍របស់មន្ត្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២១ម៉០០នាទី សមត្ថកិច្ចចម្រុះបាន ដាក់គោលដៅត្រួតពិនិត្យ និងរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ផ្លូវជាតិ លេខ២ លុះមួយសន្ទុះក្រោយមក ស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូឌុបគ្នា មកដល់គោលសមត្ថកិច្ចត្រួតពិនិត្យក៏បានរត់គេចពីគោលដៅ។ ភ្លាមៗនោះ ដោយមានការសង្ស័យ សមត្ថកិច្ចអន្តរាគមន៍ពិសេសខណ្ឌមានជ័យក៏បានធ្វើការប្រដេញតាមពីក្រោយ ហើយក៏ត្រូវក្រុមយុវជនទាំងនោះ ដកដាវសាម៉ូរៃបម្រុងកាប់ទៅលើសមត្ថកិច្ចវិញថែមទៀត។ លុះប្រដេញតាមដល់ម្ដុំព្រែកឯង ខណ្ឌច្បារអំពៅ ដោយភ័យស្លន់ស្លោពេកក្រុមយុវជននោះក៏បានជិះទៅបុកតូបលក់បង្អែម នៅតាមផ្លូវ ហើយត្រូវប្រជាពលរដ្ឋជួយចាប់បាន និងស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង រួចប្រគល់អោយសមត្ថកិច្ចចាប់បាន២នាក់ ចំណែកឯយុវជនម្នាក់ដែលកាន់ដាវ បានរត់ចូលព្រៃគេចខ្លួន បាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចបាននាំយុវជន២នាក់ ដែលជាអ្នកបើកម៉ូតូ និងអ្នករួមដំណើរទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសាកសួរ និងបានបញ្ជូនទៅមន្ទីពេទ្យ ដោយជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់ត្រូវរងរបួសធ្ងន់៕
- ព័ត៌មានជាតិ ២៦ មិថុនា ២០២០
សមត្ថកិច្ចចុះបង្ក្រាបទីតាំងហ្គេមអនឡានមួយកន្លែង នៅទួលសង្កែ១ ឃាត់ខ្លួនជនសង្ស័យ៨នាក់
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ច នៃអធិការដ្ឋានគរបាលណ្ឌឫស្សីកែវ បានចុះបង្ក្រាបជាក់ស្តែងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមអនឡាន) ១កន្លែង ដែលមានទីតាំងស្ថិតនៅ ចំណុចផ្ទះលេខ១៤៨C ផ្លូវ១០៥ ក្រុមទី ២ ភូមិបាក់ទូក សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ឃ្លួនជនសង្ស័យបានចំនួន៨នាក់។ បើយោងតាមការរាយការរបស់មន្ត្រីនគរបាលនៃអធិការរដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ការបង្ក្រាបទីតាំងលេងល្បែងខុសច្បាប់នេះ ឃាត់ខ្លួនបានជនសង្ស័យចំនួន ៨នាក់៖ ១/ឈ្មោះ យ៉ា មី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ នៅផ្ទះមានទីលំនៅ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា រាជធានីភ្នំពេញ (អ្នកលេង) , ២/ឈ្មោះ សុខ សូរិយា ភេទស្រី អាយុ២១ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅ សង្កាត់អូរឫស្សីកែវ៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ (អ្នកលេង) ៣/ឈ្មោះ ប៉ែក កមរា ភេទប្រុស អាយុ២៤ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅ […]
- ព័ត៌មានជាតិ ២៦ មិថុនា ២០២០
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ក្រុមប្រតិកម្មរហ័ស និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធទាំងស្រុងចំពោះសារព័ត៌មាន និងផេកមួយចំនួនដែលចុះផ្សាយព័ត៌មានមិនពិត ដោយយករូបភាពចាស់មកផុស ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ក៏ដូចជាក្នុងគោលបំណងបង្ខូចកិត្តិយសរបស់សមត្ថកិច្ច។ ដែលនាពេលកន្លងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា បានអនុវត្តតាមគោលការណែនាំរបស់រដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែចុះដឹកនាំកម្លាំងជាប្រចាំក្នុងការចុះណែនាំអប់រំ និងធ្វើកិច្ចសន្យាតាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ ឲ្យបិទ និងគោរពតាមបទបញ្ជា ៕
- ព័ត៌មានជាតិ ២៦ មិថុនា ២០២០
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះសារព័ត៌មានមួយចំនួនដែលយកព័ត៌មានចាស់មកផុស ក្នុងន័យបង្ខូចកិត្តិយសរបស់សមត្ថកិច្ច ស្របពេលពេលគោលដៅទាំងនេះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ ខណ្ឌបានចុះបង្ក្រាប ណែនាំអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់រាល់សកម្មភាពទាំងនេះជាច្រើនខែមកហើយ៕
- សន្តិសុខសង្គម ២៤ មិថុនា ២០២០
បុរសម្នាក់ឈ្មោះ យ៉ុន វិបុល ដែលបានសរសេរផុសលើហ្វេសបុកជេរប្រមាថអាយុជីវិតសមត្ថកិច្ច បានចូលខ្លួនទទួលកំហុស និងធ្វើការសុំទោសជាសាធារណ: (មានវីដេអូ)
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅករណីបុរសម្នាក់ឈ្មោះ យ៉ុន វិបុល ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Vibol Napat បានផុសបានជេរប្រមាថនិងមើលងាយដល់អាយុជីវិតសមត្ថកិច្ច ដែលបានធ្វេីការផាកពិន័យគាត់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លើករណីបើកបរមិនពាក់មួកសុវត្ថិភាព នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ បានធ្វេីការកោះហៅបុរសម្នាក់ដែលមានឈ្មោះ យ៉ុន វិបុល ដែលបានបង្ហោះលេីហ្វេសបុករបស់ខ្លួន ដោយប្រមាទមេីលងាយមកលេីអាយុជីវិតរបស់សមត្ថកិច្ច ស្របពេលដែលសមត្ថកិច្ចបានចាត់វិធានការណ៍តាមច្បាប់ដោយធ្វើការផាកពិន័យគាត់លើករណីបើកបរដោយមិនពាក់មួកសុវត្ថិភាព ។ ឈ្មោះ យ៉ុន វិបុល បានទទួលកំហុស ធ្វើកិច្ចសន្យា និងបានថតជាវីដេអូដេីម្បីសុំទោសជាសារណ:នៅទង្វើដែលគាត់បានជេរប្រមាថមកលើអាយុជីវិតរបស់សមត្ថកិច្ច ៕
- ព័ត៌មានជាតិ ២១ មិថុនា ២០២០
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទជួញដូរដោយខុសច្បាប់នៅសារធាតុញៀន
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៣ម៉០០នាទី កំលាំងអន្តរាគមន៍ខណ្ឌ សហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ បានចេញល្បាតត្រួតពិនិត្យក្នុងមូលដ្ឋាន មកដល់ចំណុចផ្លូវលំ ក្រុម១៤ ភូមិឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទជួញដូរដោយខុសច្បាប់នៅសារធាតុញៀន។ ១.ឈ្មោះ យឹម វណ្ណេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរតំបាញហូលផាមួង ស្នាក់នៅភូមិដូង ឃុំកណ្តាល ស្រុកបាទី ខេត្តកណ្តាល ។ វត្ថុតាងដកហូតមានក្រាមសថ្លាចំនួន១០កញ្ចប់(ចំនួន០៩កញ្ចប់ធំ,ចំនួន ០១កញ្ចប់តូច)សង្ស័យជាគ្រឿងញៀន ម៉ូតូចំនួន០១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ តាកែវ 1S 2473 ទូរសព្ទដៃចំនួន០១គ្រឿង(ចាស់) ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ យឹម វណ្ណេត ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
- ព័ត៌មានជាតិ ២១ មិថុនា ២០២០
នៅរសៀលថ្ងៃនេះ ជនបង្ក ដែលបើករថយន្ត RX400h បុកសមត្ថកិច្ច ត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បញ្ជូនទៅតុលាការ (មានវីដេអូ)
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីបុរសម្នាក់ឈ្មោះ ពុធ មនោរម្យ ដែលមិនបានស្តាប់ការណែនាំរបស់ប៉ូលិសចរាចរណ៍នៅម្តុំការដ្ឋានកំពុងសាងសង់ផ្លូវនៅរង្វង់មូលចោមចៅ និងបានបើករថយន្តក្នុងល្បឿនលឿនដែលបង្កឲ្យមន្ត្រីចរាចរណ៍ម្នាក់ដួល ជាពិសេសក្រោយធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យ បានបង្ហាញឲ្យឃើញថា ជនបង្កនេះ បានប្រើប្រាស់ផ្លាកលេខមិនត្រឹមត្រូវ ដោយយកផ្លាកលេខរថយន្តផ្សេងមកពាក់ ។ ជនបង្កនេះត្រូវបានចោទប្រកាន់លើចំណុច៣ផ្សេងគ្នា ទី១គឺ ការរារាំងសមត្ថកិច្ច ពេលកំពុងតែអនុវត្តការងារ និងទី២ គឺការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ (យកផ្លាកលេខរថយន្តផ្សេងមកពាក់ ) ទី៣ បើករត់គេចពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេស ពីការទទួលខុសត្រូវ។ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២:០០ រសៀល ជនបង្ក ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រៀបចំសំណុំឯកសារ និងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
- ព័ត៌មានជាតិ ១៩ មិថុនា ២០២០
បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះដល់ទីតាំងដែលផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខាន ដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់សកម្មភាពនេះភ្លាមៗ
ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តែងតែតាមដានខំមិនរបស់ប្រជាពលរដ្ឋជាប្រចាំមិនថាថ្ងៃឬយប់ឡើយ ទោះជាម៉ោង ១១:០០ យប់ក្តី ក៏ក្រុមការងារនៅតែតាមដាន ឆ្លើយតប ដោះស្រាយ និងមានវិធានការណ៍ភ្លាមៗជូនប្រជាពលរដ្ឋ ដែលបានខំមិន ឬផ្ញើរសារចូលមកកាន់ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ដូចក្នុងយប់ថ្ងៃទី១៨ មិថុនា ២០២០ បន្ទាប់ពីទទួលបានខំមិនភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមផ្តល់ព័ត៌មានទៅតាមបណ្តាខណ្ឌ ប៉ុស្តិ៍ ភ្លាមៗនោះសមត្ថកិច្ចបានចុះដល់ទីតាំងដែលផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខាន ដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់សកម្មភាពនេះភ្លាមៗផងដែរ ៕
- ព័ត៌មានជាតិ ១៨ មិថុនា ២០២០
ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីរក្សាទុក និងចាត់ចែង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ដោយអនុវត្តន៍តាមការណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កំលាំងជំនាញខណ្ឌប៉ុសិ៍្ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៦ ម៉៣០នាទី កំលាំងសមត្ថកិច្ចយើងបានធ្វើការល្បាតនៅក្នុងមូលដ្ឋានទៅដល់ចំណុចផ្ទះបាក់បែក ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រួមមាន៖ ១-ឈ្មោះ រស់ សាមុត ហៅកង្កែប ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិត ប្រាដក ។ ២-ឈ្មោះ ស្រេង ធារ៉ា ហៅជាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាដក ។ ៣-ឈ្មោះ កឹម សុវណ្ណវីរៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក ស្នាក់នៅផ្ទះជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ […]
- ព័ត៌មានជាតិ ១៨ មិថុនា ២០២០
សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ករណី លួចកាច់សោរកម៉ូតូ
ស្តីពីករណី លួច ( ឆ្កឹះសោរចាក់ច្រវ៉ាក់ និងកាច់សោរកម៉ូតូ ) កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០២និង២៩នាទី ត្រង់ចំណុច ខាងមុខក្លីនិកឯកជនខ្មែរឃីត ផ្លូវ២១៧ ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សុខ ជា ហៅ ម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅលើគំនរសម្រាមស្ទឹងមានជ័យ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចម៉ូតូហុងដាឃ្លីកពណ៌ស របស់ជនរងគ្រោះតែម្នាក់ឯង រួចយកទៅលក់ឱ្យអ្នកទិញឈ្មោះ តាចិញ្ចើមក្រាស់ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ តម្លៃ៥០០ដុល្លារអាមេរិក នៅម្តុំផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ប្រាកដមែន ៕