- សន្តិសុខសង្គម ៣ កក្កដា ២០២០
មានករណីអគ្គិភ័យកើតឡើងនៅមូលដ្ឋានសង្កាត់បឹងកេងកង ២
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤:១៥នាទី មានករណីអគ្កិភ័យមួយកើតឡើងនៅផ្ទះលេខ៤៤ ផ្លូវ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ដោយឆេះពិដាននៅជាន់ទី១ផ្ទះសងថ្មី ។ មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីការពន្លត់នេះប្រើប្រាស់អស់ទឹក៤រថយន្ត ។
- សន្តិសុខសង្គម ៣ កក្កដា ២០២០
ជាប់គុក4ដងមិនរៀងចាល ចេញមកវិញឆក់ទូរស័ព្ទ នឹង លួចគេទៀត សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបញ្ជូនចូលគុកម្តងទៀត ជាលើកទី5
ជនសង្ស័យមុខសញ្ញាចាស់ម្នាក់ ជំនាញខាងធ្វើសកម្មភាពជិះឆក់ លួចទ្រព្យសម្បត្តបងប្អូនប្រជាពលរដ្ឋនិងធ្លាប់ជាប់ពន្ធនាគារចំនួន4ដង ហើយមិនរៀងចាល ចេញមកវិញមិនបានប៉ុន្មានខែផង ក៏ធ្វើសកម្មភាពឆក់ទៀត ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ធបាលទន្លេបាសាក់ ស្រាវជ្រាវឃាត់ខ្លួន ម្តងទៀតនាំមកកាន់ប៉ុស្តិ៍នគរបាល ដើម្បីសួរនាំ នឹងចាត់ការតាមនិតិវិធី។ ហេតុការណ៍ឃាត់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោង 12 នឹង00នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី3 ខែកក្កដា ឆ្នាំ2020 នៅចំនុចមុខផ្ទះលេខN101 ផ្លូវនរោត្តម ក្រុម31 ភូមិ6 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនសង្ស័យខាងលើដែលជាប់គុកមិនដែលរៀងចាលនោះ មានឈ្មោះ ប៊ុន ហួត ហៅ ប៊ុន ឆៃ ហៅ ជា ធី អាយុ 28ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខN76 ភូមិ6 ក្រុម31 ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គួររំលឹកដែរថា ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារចំនួន4ដងមកហើយ ឆ្នាំ2013 ជាប់ពីបទលួចមានស្ងានទម្ងន់ទោស(ឆក់ទូរស័ព្ទ) ជនសង្ស័យប្រើឈ្មោះ ប៊ុន ឆៃ លើកទី2 ឆ្នាំ2014 ជាប់ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ) ជនសង្ស័យដូរឈ្មោះខ្លួន ដាក់ថាប៊ុន ហួតវិញ […]
- សន្តិសុខសង្គម ២ កក្កដា ២០២០
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ ចំពោះករណីគណនីហ្វេសបុកមួយឈ្មោះ អ៊ឹម សុភាព ដែលបានចុះផ្សាយខុសពីការពិត “ថាប្អូនប្រុសគាត់គ្រោះថ្នាក់ចរាចរណ៍រដ្ឋ មិនចេញលុយ បែរជាគ្រួសាររ៉ាប់រងទៅវិញ តើគួរ ឬមិនគួរ”
សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្មីៗក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិនិត្យឃើញគណនីហ្វេសបុកមួយឈ្មោះ អ៊ឹម សុភាព ដែលបានចុះផ្សាយខុសពីការពិត “ថាប្អូនប្រុសគាត់គ្រោះថ្នាក់ចរាចរណ៍រដ្ឋមិនចេញលុយ បែរជាគ្រួសាររ៉ាប់រងទៅវិញ តើគួរ ឬមិនគួរ “។ យើងខ្ញុំសូមធ្វើការបដិសេធទាំងស្រុងចំពោះខ្លឹមសារអត្ថបទ ដែលបានផុសលើគណនីហ្វេសបុកឈ្មោះ អ៊ឹម សុភាព គឺជាការអត្ថាធិប្បាយមិនពិតប្រាកដ ផ្ទុយពីការពិតទាំងស្រុង ។ ធាតុពិតគឺលោកអនុសេនីយ៍ឯក អ៊ឹម ធាវី ជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ភ្លាមៗនោះ ត្រូវបានក្រុមការងារយកដាក់ខ្ពស់ដោយបានបញ្ជូនគាត់ទៅសង្គ្រោះ និងពិនិត្យព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ ថ្ងៃបន្ទាប់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខមន្ត្រីរងគ្រោះដល់មន្ទីរពេទ្យ និងក៏មានការចុះសួរសុខទុក្ខរបស់លោកនាយប៉ុស្តិ៍ និងមន្ត្រីរួមការងារផងដែរ ក្នុងរយ:២២ថ្ងៃ (០៨ ដល់ ៣០ មិថុនា ឆ្នាំ២០២០ ) នៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ថ្នាក់ដឹកនាំ លោកអធិការ លោកនាយប៉ុស្តិ៍ និងមន្ត្រីរួមការងារ បានសួរសុខទុក្ខផ្ទាល់ដល់មន្ទើពេទ្យ ចំនួន០៣លើក […]
- សន្តិសុខសង្គម ១ កក្កដា ២០២០
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ជាក់ស្ដែងពីបទ លួច (ទូរស័ព្ទដៃ)
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥:៥០នាទី កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានឃាត់ជនសង្ស័យចំនួន ០១នាក់ នៅចំណុចក្នុងផ្សារបឹងកេងកង ផ្លូវ៣៨០ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ចាន់ ធាវី ហៅ ចាន់ ស្រីមុំ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវថ្នល់រទេះភ្លើង សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមើលកូនឲ្យបុគ្គលិករោងចក្រ ។ ជនរងគ្រោះឈ្មោះ ចក ច័ន្ទម៉ល្លីកា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៧៦ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនជីបម៉ុង ។ វត្ថុតាងចាប់យកទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាក iPhone Xmas ពណ៌ទឹកមាស សមត្ថកិច្ចបានធ្វើការប្រគល់ឲ្យជនរងគ្រោះ តាមការស្នើសុំ […]
- សន្តិសុខសង្គម ១ កក្កដា ២០២០
សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងហាងម៉ាស្សាលួចលាក់រកស៊ីផ្លូវភេទ
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤ម៉៣០នាទី កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ១១១ អ.យ.ឍ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ របស់លោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ៖ ឈ្មោះ ប៉ែន គីមស្រ៊ាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា និងសង្គ្រោះជនរងគ្រោះបានចំនួន ០៣នាក់ ស្រី (អនីតិជន ០១នាក់) ករណី បើកកន្លែងប្រព្រឹត្តិអំពើសញ្ចារកម្ម យីហោ (កល្យាណម៉ាស្សា) នៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។ វត្ថុតាងដកហូត ៖ ស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន ។ បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕
- សន្តិសុខសង្គម ១ កក្កដា ២០២០
អនុវត្តដូចភ្លៀងរលឹម ឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតហើយ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
នៅថ្ងៃទី០១ ខែកកក្កដា ឆ្នាំ២០២០ វេលា ម៉ោង០៣:០០នាទីទៀបភ្លឺ កំលាំងអន្តរាគមន៍នៃអធិការខណ្ខមានជ័យ បានសហការជាមួយនគរបាលប៉ុស្ដិ៏ចាក់អង្រែលើ បានល្បាតក្នុងមូលដ្ឋាន មកដល់ត្រង់ចំនុចផ្លូវជាតិលេខ០២ មុខរោងចក្រអគ្គីសនីទី២ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ខមានជ័យ រាជធានី ភ្នំពេញ ក៍បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ:ជួញដូរដោយខុសច្បាស់នូវសារធាតុញៀន។ ១-ជនសង្ស័យឈ្មោះ សាន ម៉ារិទ្ធ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៩A ផ្លូវលំ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ខមានជ័យ រាជធីនីភ្នំពេញ។ ២-ជនសង្ស័ឈ្មោះ សំអែល រិយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរប មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ខមានជ័យ រាជធានីភ្នំពេញ។ ដោយមានកាសង្ស័យទើបហៅមកត្រួតពិនិត្យប្រទះឃើញក្រាមពណ៍សរថ្លាចំនួន១២កញ្ចាប់ថង់តូចនៅក្នុងហោប៉ៅរបស់ជនសង្ស័យ ឈ្មោះសាន ម៉ារិទ្ធ នឹងត្រួតពិនិត្យឃើញក្រាមពណ៍សថ្លា១៤កញ្ចាប់ថង់តូចនៅក្នុងហោប៉ៅខោវរបស់ជនសង្ស័យ ឈ្មោះ សំអែល […]
- សន្តិសុខសង្គម ១ កក្កដា ២០២០
សេចក្តីបំភ្លឺជូនសាធារណជន ករណីបង្ក្រាបគ្រឿងញៀននៅសង្កាត់ក្បាលកោះ ដែលជនសង្ស័យស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនខ្លាំង និងស្រវឹងស្រាជោគជាំ និងមានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សាលើមន្ត្រីអនុវត្តច្បាប់
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជ្រាបថា កាលពីយប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ យើងពិនិត្យឃើញមានការចែករំលែកបន្តគ្នាក្នុងបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធនិងករណីបង្ក្រាបគ្រឿងញៀន នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងពិនិត្យឃើញមានការបកស្រាយមួយចំនួនដែលធ្វើឲ្យមហាជនមានការយល់ច្រឡំមកលើការអនុវត្តច្បាប់របស់សមត្ថកិច្ច ។ ដើម្បីចៀសវាងការយល់ច្រឡំ យើងខ្ញុំសូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម÷ ១-កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលា ម៉ោង ១៧:៣០នាទី នគរបាលមូលដ្ឋានបានចេញល្បាត និងពួនស្ទាក់តាមគោលដៅធ្លាប់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានឃើញជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ ហៅ ខ្នាក់ ជិះម៉ូតូម៉ាក Suzuki Smash-V ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១GZ-៨៦១៧ បានឈប់ម៉ូតូទទួលយកគ្រឿងញៀនពីជនសង្ស័យម្នាក់ទៀតមិនស្គាល់ឈ្មោះ រួចជនសង្ស័យម្នាក់គេចចូលដីឡូត៍ក្បែរនោះបាត់ទៅ ចំណែកឯជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ បានជិះម៉ូតូចេញដេីម្បីគេចខ្លួនពីសមត្ថកិច្ច។ ២-ឈ្មោះ វ៉េ ឡូងរាជ្យ ហៅ ខ្នាក់ គឺជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀននៅទីតាំងខាងលើដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពុងស៊ើបអង្កេតតាមរកចាប់ខ្លួន រួមជាមួយនិងបក្ខពួកមួយចំនួនទៀត ៣-អំឡុងពេលប្រតិបត្តិការឃាត់ខ្លួនសមត្ថកិច្ចពិនិត្យឃើញជនសង្ស័យស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនខ្លាំង និងស្រវឹងស្រាជោគជាំ និងមានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សាលើមន្ត្រីអនុវត្តច្បាប់ ទើបសមត្ថកិច្ចឈានដល់ការប្រើសិទ្ធិការពារខ្លួនឈានការចាប់ខ្លួនជនសង្ស័យ វាយខ្នោះ […]
- សន្តិសុខសង្គម ៣០ មិថុនា ២០២០
លោកឧត្តមសេនីយ៍ត្រី សរ សំណាង ដឹកនាំកងកម្លាំងប្រជុំជួរ ដើម្បីត្រៀមចេញល្បាត ថែរក្សាសុវត្ថិភាពសង្គម
ភ្នំពេញ៖ នៅយប់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០ ក្រុមប្រចាំបញ្ចាវេនទី៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការ បានដឹកនាំកងកម្លាំងចូលរួមប្រជុំជួរ មានចំនួនសរុប ៣៥នាក់ ដើម្បីត្រៀមចេញល្បាត ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ចាប់ពីវេលាម៉ោង ១៩:១៥នាទីយប់ រហូតមកដល់ ២២:១៥យប់។ ដោយឡែកក្រៅពីពង្រឹងវិន័យកងកម្លាំង លោកឧត្តមសេនីយ៍ត្រី សរ សំណាង ក៏បានណែនាំឲ្យកងកម្លាំងរបស់ខ្លួនត្រូវមានការប្រុងប្រយ័ត្ន ត្រូវពាក់ម៉ាស លាងសម្អាងដៃជាមួយទឹកអាល់កុល ជាប្រចាំដើម្បីទប់ស្កាត់កុំមានការឆ្លងនូវជម្ងឺកូវីដ-១៩៕
- សន្តិសុខសង្គម ៣០ មិថុនា ២០២០
កិច្ចប្រជុំស្តីពីការវិធានការណ៍ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅតំបន់ផ្លូវរថភ្លើង
នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២:៣០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ លោកឧត្តមសេនីយ៍ទោ ហ៊ួត ចាន់យ៉ារ៉ាន់ លោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលរួមកិច្ចប្រជុំ ស្តីពី វិធានការទប់ស្កាត់ការ ប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវរថភ្លើង ភូមិ២ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ៕
- សន្តិសុខសង្គម ៣០ មិថុនា ២០២០
ក្រុមចោរមួយក្រុម ធ្វើសកម្មភាពឆក់ពេលល្ងាច ព្រឹកឡើងត្រូវបានសមត្ដកិច្ច ស្រាវជ្រាវឃាត់ខ្លួនបានទាំងអស់
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីឆក់កាបូបជនជាតិជប៉ុន នៅចំណុចមុខស្ថានីយ៍ប្រេងPTT តាមផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២:៤៦នាទី បង្កឡើងដោយជនសង្ស័យ០៣នាក់ រួមមាន ៖ ១-ឈ្មោះ ថោង សុវណ្ណ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ ២-ឈ្មោះ សុខ ចាន់ទ្រី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ ៣-ឈ្មោះ ឌួង ចិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន […]