- សន្តិសុខសង្គម ២៩ កក្កដា ២០២០
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់
នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០២០ វេលាម៉ោង ២២:០០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចមុខក្លោងទ្វាវត្តថាន់ ផ្លូវសុធារស ក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។ ជនសង្ស័យដែលឃាត់បានមានឈ្មោះដូចខាងក្រោម៖ ១. ឈ្មោះ ស៊ូ ពុធធី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៧៩ស២ ផ្លូវសុធារស ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ២. ឈ្មោះ សុខ ដារ៉ារតនះ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះេលខ៨៥ZE0 ផ្លូវសុធារស ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ មុខរបរគ្មាន ។ វត្ថុតាងដកហូតរួមមាន៖ - ក្រាមសថ្លា (សង្ស័យសារធាតុញៀន) ០១កូនថង់តូច របស់ជនសង្ស័យឈ្មោះ […]
- សន្តិសុខសង្គម ២៩ កក្កដា ២០២០
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីលួចសំភារះ
នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០១:៣០នាទី រំលងអាធ្រាត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែងលួចសំភារះ នៅចំណុចផ្ទះលេខ២៦ ផ្លូវ២៩៤ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ។ ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ស៊ុំ វិចិត្រ ភេទប្រុស អាយុ៣៧ឆ្នាំ ជនាតិខ្មែរស្នាក់នៅមិនពិតប្រាកដ មុខរបរ រើសអេដចាយ, ឈ្មោះ ពេជ្យ ប៉ោង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវជាតិ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែល; ខណ្ឌមានជ័យ ភ្នំពេញ មុខរបរ រើសអេដចាយ និង ឈ្មោះ ធូ រ៉ុង ភេទប្រុស អាយុ32ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន ។ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឺង ព្រោះចំហរទ្វាផ្ទះទុកចោល មិនដឹងទៅរស់នៅទីណាទេ ។ […]
- សន្តិសុខសង្គម ២៩ កក្កដា ២០២០
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចម៉ូតូ
នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ កម្លាំងជំនាញរបស់ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ និងចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និងមួកសុវត្ថិភាពចំនួន ០១ ដែលពាក់ពន្ធ័បទល្មើសអំពើលួច ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ លេខតួ-លេខម៉ាស៊ីន ៥៧២១៩៣៣ ពាក់ស្លាកលេខ ភ្នំពេញ ១IF៥១៨៩ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៥៤ ផ្លូវលេខ១៨៤ ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ទៀង តុល ភេទប្រុស អាយុ ៤៨ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិប្រក់ភ្នំ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ឃាត់ខ្លួនថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១២ និង […]
- សន្តិសុខសង្គម ២៩ កក្កដា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីស្តីពីរំលោភលើទំនុកចិត្ត លុយចំនួន១៥៨១១,២៥ដុល្លារអាមេរិក
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៤និង០០នាទី ជនរងគ្រោះ ឈ្មោះ GUO ZHAOYU ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន និងជនសង្ស័យឈ្មោះ សាយ ស៊ីណា ភេទស្រី អាយុ២៥ឆ្នាំ រួមជាមួយអ្នកបើករថយន្តឈ្មោះ ខុម ដារ៉ា ហៅ ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ និងជនជាតិចិនម្នាក់ទៀតឈ្មោះ ម៉ា សាសា ភេទស្រី អាយុ២៧ឆ្នាំ បានយកមើមខ្ទឹមស ដែលនាំចូលពីប្រទេសចិនចំនួនជាង២០តោន យកទៅលក់ឱ្យម៉ូយនៅផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្រោយពីជនរងគ្រោះដាក់មើមខ្ទឹមស ចូលទៅក្នុងឃ្លាំងឱ្យម៉ូយរួចហើយ ជនរងគ្រោះក៏បាននាំគ្នាត្រឡប់មកដេកនៅ ផ្ទះភូមិ ព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញវិញ ប៉ុន្តែម៉ូយពុំទាន់បាន ធ្វើការទូរទាត់លុយថ្លៃមើមខ្ទឹមសឱ្យជនរងគ្រោះទេ ចាំទូទាត់ឱ្យថ្ងៃស្អែក (ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០) ដែលមានលុយសរុបចំនួន ១៥៨១១,២៥ ដុល្លារអាមេរិក (មួយម៉ឺនប្រាំពាន់ប្រាំបីរយដប់មួយដុល្លារនិង២៥សេន) ។ លុះដល់ថ្ងៃទី១៧ […]
- សន្តិសុខសង្គម ២៩ កក្កដា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប៉ុនប៉ងលួចម៉ូតូ
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២ និង១០នាទី ប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប៉ុនប៉ងលួចម៉ូតូ នៅចំណុចតាមផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យដែលឃាត់ខ្លួនមាន ១-ឈ្មោះ យ៉ៅ ហាក់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិបូរី១០០ខ្នង់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) , ២-ឈ្មោះ ធឿន ឆេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) , ៣-ឈ្មោះ សន ប៊ុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) រួមទាំងវត្ថុតាងដូចជា ប្រដាប់កាច់សោរម៉ូតូ០១សម្រាប់ និងម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ […]
- សន្តិសុខសង្គម ២៩ កក្កដា ២០២០
សមត្ថកិច្ចនគរបាលខណ្ខបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
នៅថៃ្ងទី២៨ ខែកក្កដា ឆាំ្ន២០២០ វេលាម៉ោង០៩:០០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏បានឃើញជនសង្ស័យចំនួន ០២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកសង់ កូរ៉េ ពណ៏ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FT-7134 ឆ្លងកាត់គោលដៅត្រួតពិនិត្យ នៅចំណុចផ្លូវមុនីវង្ស កែងផ្លូវ៣៦០ ភូមិ០៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពញ។ ដោយមើលទៅគួរអោយមានការសង្ស័យ និងមានការភ័យខ្លាច នៅពេលដែលបានឃើញកំលាំងសមត្ថកិច្ច នៅពេលនោះកំលាំងសមត្ថកិច្ច ក៏បានធ្វើឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ ដើម្បីត្រួតពិនិត្យ និងឆែកឆេរ ឃើញគ្រឿងញៀនចំនួនមួយកញ្ចប់តូច លាក់ទុកក្នុងដៃរបស់ជនសង្ស័យឈ្មោះ វ៉ាន់ រ៉ាវី ហៅ យ៉ាវ។ ជនសង្ស័យដែលឃាត់ខ្លួនមាន ឈោ្មះ វ៉ាន់ រ៉ាវី ហៅ យ៉ាវ ភេទប្រុស អាយុ២២ឆាំ្ន ជនជាតិវៀតណាម មុខរបរកម្មករអាងចិញ្ចឹមត្រី សា្នក់នៅជិតវត្តនិរោធ និង ឈោ្មះ ជាង បៅស៊ីង ភេទប្រុស អាយុ២២ឆាំ្ន ជនជាតិវៀតណាម មុខរបរជាងកាត់សក់ សា្នក់នៅកាស៊ីណូបុកបៃ ក្រុងបាវិត […]
- សន្តិសុខសង្គម ២៨ កក្កដា ២០២០
កម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានឃាត់ជនសង្ស័យម្នាក់ ករណីប្រព្រឹត្ដហឹង្សាដោយចេតនា បណ្ដាលឲ្យបែកក្បាលហូរឈាម
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១៦:០០នាទី កម្លាំងផ្នែកជំនាញ នឹងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានឃាត់ជនសង្ស័យចំនួន០១នាក់ ដែលបានប្រព្រឹត្ដហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយយកដំបងឈើជ្រុងវាយបណ្ដាលឲ្យបែកក្បាលចេញឈាម កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣:០០ នាទី នៅចំណុចមុខឃ្លាំងហ៊ុងស៊ីង គ្មានលេខ ផ្លូវ៤៧៥ ក្រុម៥ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពន ភឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅឃ្លាំងហ៊ុងស៊ីង គ្មានលេខ ផ្លូវ៤៧៥ ក្រុម ៥ ភូមិ ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរមេកាមើលឥវ៉ាន់ និងជនរងគ្រោះឈ្មោះ លាវ លីដែត ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅឃ្លាំងហ៊ុងស៊ីង គ្មានលេខ […]
- ព័ត៌មានជាតិ ២៨ កក្កដា ២០២០
សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនី Tik Tok ឈ្មោះ Ounlin888899 ដែលបានចោទប្រកាន់មកលើសមត្ថកិច្ចដោយគ្មានការពិត(វីដេអូ)
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនី Tik Tok ឈ្មោះ Ounlin888899 ដែលបានបង្ហោះវីដេអូ ដែលមានខ្លឹមសារប្រមាថមើលងាយ ដោយគ្មានភ័ស្តុតាង មកលើសមត្ថកិច្ច កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយការរិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរក និងកោះហៅបុគ្គលឈ្មោះ យុន សុខលីន ឲ្យចូលខ្លួនមកទទួលកំហុសចំពោះមុខច្បាប់ និងធ្វើការសុំទោសជាសារណៈ។ ដោយទទួលស្គាល់ព័ត៌មានវីដេអូដែលខ្លួនបានបង្ហោះនោះជាព័ត៌មានមិនពិត បុគ្គលរូបនេះបានយល់ព្រមទទួលកំហុស ហើយចូលខ្លួនមកសារភាពកំហុសតាមការកោះហៅរបស់សមត្ថកិច្ច ដោយបានធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសារធារណៈ ដើម្បីសុំទោសសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម រិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អ ហើយក៏សូមអំពាវនាវដល់សាធារណជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲយមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ ៕
- សន្តិសុខសង្គម ២៨ កក្កដា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីជួញដូរសារធាតុញៀន ដោយខុសច្បាប់
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី ប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ឱក សុ័ភ្រ្ត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា ក្រាមសថ្លា០៣កូនថង់ធំ ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខក្រចេះ1A-8522។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
- សន្តិសុខសង្គម ២៣ កក្កដា ២០២០
កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការណ៍ ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន បើកប្រតិបត្តិការណ៍ បង្ក្រាប ជនសង្ស័យ ៤នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ពីស្ត្រីជនបរទេស ម្នាក់បានសម្រេច
កាលពីថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទី មានជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពឆក់ កាបូបពីនារី ជាជនជាតិជប៉ុនម្នាក់ បានសម្រេចនៅចំណុចផ្ទះលេខ២៤ ផ្លូវលេខ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយជនសង្ស័យបាន រត់គេចខ្លួនបាត់អស់ទៅ លុះដល់ថ្ងៃនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ ដែលមានរយះពេល៩ថ្ងៃ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានបើកប្រតិបត្តការស្រាវជ្រាវ ឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យ០៤នាក់ នៅទីតាំងផ្សេងគ្នា និង បានធ្វើការដកហូតម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរី ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IC-1459 ជាម៉ូតូធ្វើសកម្មភាព។ ប្រតិបត្តិការនេះ មានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និង ដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ […]