សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំង បង្ក្រាបករណីបង្ខាំងមនុស្ស និងជំរិតទាប្រាក់ខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ០២នាក់

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០១ និង០០នាទី ប៉ុស្តិ៍នគរបាលអូរបែកក្អមឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ ជំរិតទាប្រាក់ នៅចំណុចក្នុងផ្ទះវីឡា លេខ១០០៧ បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

បង្កដោយជនសង្ស័យ០២នាក់៖

១-ឈ្មោះ  JIANG LIANG   ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅក្នុងផ្ទះវីឡាលេខ១០០៧បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កានើលិខិតឆ្លងដែនលេខ EB4811177 (គ្មានសារធាតុញៀន)

២-ឈ្មោះ  DENG ZHONGHENG    ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅក្នុងផ្ទះវីឡាលេខ ១០០៧ បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កានើលិខិតឆ្លងដែនលេខ EE3692595 (គ្មានសារធាតុញៀន) 

បានធ្វើសកម្មភាពចាប់បង្ខាំងមនុស្សជំរិតទាប្រាក់ ពីជនរងគ្រោះ០៣នាក់ ៖

១-ឈ្មោះ HE LANG  ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារណានហៃ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុងព្រះស៊ីហនុ (បាត់លិខិតឆ្លងដែន)

២-ឈ្មោះ YANG XUELIN   ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារណានហៃ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុងព្រះស៊ីហនុ (បាត់លិខិតឆ្លងដែន)

៣-ឈ្មោះ LISHIJIE  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារណានហៃ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុងព្រះស៊ីហនុ (បាត់លិខិតឆ្លងដែន)   ។

សម្ភារៈបាត់បង លុយដុល្លា២០០០០០យ័ន  ,សម្ភារៈបន្សល់ទុក ខ្នោះដៃ០៥គូ , ម៉ាសបិទមុខ២ , ដំបងឆក់២ , កាំ បិតចុងស្រួច១ , ដំបងរលាស់១ , ស្កុត១ដុំ , លិខិតឆ្លងដែន៤ក្បាល , ទូរស្ទ័ដៃ១០គ្រឿង , ប្រដាប់កោពុកម៉ាត់២គ្រឿង ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ