សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃ្មួញ សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ករណី​រក្សាទុក​សារធាតុ​ញៀន​ខុសច្បាប់​

​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​និង​៣០​នាទី កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃ្មួញ សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រង់ចំណុច ផ្លូវលំ ស្ថិតនៅ​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ចំនួន​០២​នាក់​៖ ១-​ឈ្មោះ ម៉ឹ​ល រស្មី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

២-​ឈ្មោះ សុខ រ៉ានី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បោក​ខោអាវ ស្នាក់នៅ​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​វត្ថុតាង​ចាប់យក​៖ ១-​ក្រាម​ព​ណ៍ស​ថ្លា​ចំនួន​១២​កញ្ចប់​ថង់ (០១​កញ្ចប់​ថង់​ធំ​ល្មម និង​១១​កញ្ចប់​ថង់​តូច​) ,២-​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​០១​។​

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី ៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ