សូមចុចនៅលើអធិការខណ្ឌ ដើម្បីទទួលបានលេខទូរស័ព្ទទំនាក់ទំនង

សមត្ថកិច្ចនគរបាល ខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិអង់គ្លេស ករណីលួច និងប្រព្រឹត្តអំពើហិង្សា

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨ ម៉១០នាទី មុនពេលកើតហេតុ ជនរងគ្រោះទី១ ឈ្មោះឃុន សុផល ភេទប្រុស អាយុ ៥២ ឆ្នាំ កំពុងតែអង្គុយនៅលើម៉ូតូនិយាយទូរស័ព្ទ នៅចំណុចផ្លូវព្រះសីហនុកែងផ្លូវ៥១ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្រាប់តែជនសង្ស័យជា ជនជាតិអង់គ្លេសស្បែកខ្មៅ ដើរសំដៅមករក ដោយមានការភ័យក្លាចជនរង បានយកទូរស័ព្ទកំពុងនិយាយដាក់ចូលខោប៉ៅវិញ។

ហើយពេលនោះជនសង្ស័យឃើញ ក៏បានវាយទៅលើជនរងគ្រោះមួយដៃ ចំដើមទ្រូងខាងធ្វេងដួលទៅលើដី រួចមកជនសង្ស័យ បានដើរសំដៅមករកជនរងគ្រោះទី២ ឈ្មោះ ឆឹង យ៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ ដែលកំពុងអង្គុយលើកៅអី ចុចទូរស័ព្ទទលេងនៅមុខហាង លក់គ្រឿងសំអាង ក៏លូកដៃយកទូរស័ព្ទពីដៃជនរងគ្រោះ តែជនរងគ្រោះមិនព្រមអោយ ជនសង្ស័យក៏បានប្រើអំពើហឹង្សាសង្កត់នឹងច្របាច់កជនរងគ្រោះ រួចកន្ត្រាក់យកទូរស័ព្ទពីដៃ ហើយដើរចេញទៅឃើញដូចនេះ ជនរងគ្រោះបានយកកៅអីដែកបំរុង និងវាយទៅលើជនសង្ស័យ តែត្រូវបានជនសង្ស័យធាក់ និងចាប់កៅអីនោះបាន រួចយកកៅអីមកវាយទៅលើជនរងគ្រោះវិញ បណ្ដាលឲ្យបាក់ដៃខាងឆ្វេងហើយជនសង្ស័យបានរត់គេចខ្លួន ។

ក្រោយទទួលបានព័ត៌មាន សភាពការនេះភ្លាម កម្លាំងដែលកំពុងល្បាត​នៅជិតគោលដៅកើតហេតុខាងលើ ក៏បានធ្វើការអន្តរាគមន៍ ឈានដល់ការឃាត់ខ្លួនជនសង្ស័យរួម និងវត្ថុតាងទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO ព៌ណខៀវ បានតែម្តង។

បច្ចុប្បន្ន​ជនសង្ស័យខាងលើ ​រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានប៉ុស្តិ៍ កំពុងធ្វើការសាកសួរនឹងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ក្រុមហ៊ុនឧបត្ថម្ភ

អត្ថបទប្រចាំថ្ងៃ