- សន្តិសុខសង្គម ១៤ សីហា ២០២០
សមត្ថកិច្ចប៉ុស្តិ៍ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះរ៉ៃ ភក្តី ភេទប្រុស អាយុ២២ឆ្នាំ ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិចុង ព្រែក សង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ។ ២-ឈ្មោះរ៉ៃ បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិចុង ព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ៣-ឈ្មោះកែវ រតនៈ ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ របោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
- សន្តិសុខសង្គម ១៤ សីហា ២០២០
សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទលួចដោយប្រើដំបងឈើគាស់ចំរឹងដែកបង្អួច យកគ្រឿងសង្ហារឹម
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះហេ សុខហេង ភេទ ស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ នៅផ្ទះលេខ២៩៧ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានចាក់សោទ្វារផ្ទះទុកចោល រួចទៅមើលចំការនៅខេត្តកំពង់ធំ ស្រាប់តែជនសង្ស័យ២នាក់ ផ្លោះរបងចូលបរិវេណផ្ទះ រួចនាំគ្នាយកដំបងឈើគាស់ចំរឹងដែកបង្អួច ចូលក្នុងផ្ទះជនរងគ្រោះលួច បន្ទះក្តារឈើបេង១សន្លឹក និងរូបចម្លាក់ត្រី ធ្វើពីឈើបេង១គូ យកទៅលាក់ទុកនៅក្នុងព្រៃដីឡូត៍ក្បែរនោះ រួចនាំគ្នាគេចខ្លួន។ លុះដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ម៉ោង១២និង០០នាទី ជនរងគ្រោះត្រលប់មកផ្ទះវិញ ឃើញមានស្នាមគាស់ចំរឹងដែកបង្អួច និងឃើញបាត់គ្រឿងសង្ហារឹមខាងលើ ក៏មករាយការណ៍ប្តឹងសមត្ថកិច្ច។ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ម៉ោង១៤និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ០២នាក់ នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រួចនាំទៅដកហូតវត្ថុតាងខាងលើ ដែលជនសង្ស័យយកលាក់ទុកក្នុងព្រៃដីឡូត៍ខាងលើ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។ ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះហេង មករា ភេទប្រុស អាយុ ២៧ឆ្នាំ […]
- សន្តិសុខសង្គម ១៣ សីហា ២០២០
កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី ថ្ងៃត្រង់ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការរង នគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ត្រី ម៉ាក់ គន្ធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោមាន ៖ ១-ឈ្មោះ គីម ចំណាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ២-ឈ្មោះ វិបុល កក្កដា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ទីលំនៅភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ […]
- សន្តិសុខសង្គម ១២ សីហា ២០២០
សមត្ថកិច្ចប៉ុស្តិ៍នគរបាល ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាស់ នូវសារធាតុញៀន
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០វេលា ម៉ោង១៣:០០នាទី នគរបាលប៉ុស្តិ៍ ចាក់អង្រែលើ បានល្បាតក្នុងមូលដ្នានដល់ចំណុចផ្លូវលំ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ខ មានជ័យ រាជធានីភ្នំពេញ ក៍បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាស់នូវសារធាតុញៀន ។ ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ លឹម សូនីសា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុនទី២ ខណ្ខមានជ័យ ភ្នំពេញ (ផ្ទុកសារធាតុញៀន) ។ ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា៖ - ក្រាមពណ៍សថ្លាចំនួន០២កញ្ចាប់ថង់ធំល្មម -ម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៍ស គ្មានស្លាកលេខ លេខតួលេខម៉ាក់ស៊ីនTH ៦០៨៩៨៩ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ខមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
- ព័ត៌មានជាតិ ១២ សីហា ២០២០
បុរសដែលយកព័ត៌មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ តាំងពីខែមិថុនា ឆ្នាំ២០១៩ មក Live បំពុលសង្គម បានចូលខ្លួនមកទទួលកំហុស និងធ្វើការសុំទោសជាសារធារណៈ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅបុរសម្នាក់ឈ្មោះ សំ កុម្ភ: ដែលបានយកព័ត៌មានចាស់មកឡាយធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសបង្កឲ្យមានចលាចលក្នុងសង្គម។ បុរសម្នាក់ឈ្មោះ សំ កុម្ភៈ ជាម្ចាស់គណនីហ្វេសប៊ុកផេក TCB អលចនទ្រព្យកម្ពុជា ដែលបានយករូបភាពករណីឆេះផ្ទះប្រជាពលរដ្ឋដែលបានកើតឡើងតាំងពីខែមិថុនា ឆ្នាំ២០១៩ នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន យកមកធ្វើការបង្ហោះឡាយជាវីដេអូ(Live Steam) កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០នាទី នៅរាជធានីភ្នំពេញ ក្នុងគោលបំណងចង់ឲ្យមានភាពទាក់ទាញខ្លាំងមកលើផេករបស់គាត់ ដែលធ្វើអោយសាធារណជនមានការភ័ណ្ឌច្រឡំ ជាពិសេសអាចបង្កឲ្យមានភាពចលាចលក្នុងសង្គមផងដែរ ។ បុរសម្នាក់នេះត្រូវបានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ កោះហៅឲ្យចូលខ្លួនមកធ្វើការបំភ្លឺ លើករណីនេះ បុរសម្នាក់នេះបានសារភាពកំហុស ធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសាធារណ:ចំពោះទង្វេីដែលខ្លួនបានធ្វើដោយយកព័ត៌មានចាស់ករណីអគ្គិភ័យតាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មកឡាយដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ។ សូមចូលរួមសហការណ៍ផ្សព្វផ្សាយតែព័ត៌មានពិត និងជួយទប់ស្កាត់ឲ្យបានរាល់ព័ត៌មានមិនពិតដែលមានធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កភាពវឹកវរ ចលាចលក្នុងសង្គម ។ ល។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការណ៍ល្អរបស់សាធារណជន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម រិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អ ហើយក៏សូមអំពាវនាវដល់សាធារណជន […]
- ព័ត៌មានជាតិ ១០ សីហា ២០២០
កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស រំលោភលើទំនុកចិត្ត យករថយន្តចំនួន ១០ គ្រឿង ស្មើនឹងប្រាក់ចំនួន ១៩៩,៣០០ដុល្លារអាមេរិក
កាលពីថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ០៨ និង ០០ នាទី កម្លាំងការិយាល័យฺព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស រំលោភលើទំនុកចិត្ត យករថយន្តចំនួន ១០ គ្រឿង ស្មើនឹងប្រាក់ចំនួន ១៩៩,៣០០ដុល្លារអាមេរិក(ដប់ប្រាំបួនម៉ឺនប្រាំបួនពាន់បីរយដុល្លារអាមេរិក) ប្រព្រឹត្តនៅចំណុចឃ្លាំងលក់រថយន្តលេខ១១០ ផ្លូវលេខ១៩២៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមានឈ្មោះ ស៊ុ វិជ្ជា ហៅ ឆាយ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបូរីពីភពថ្មី២តាខ្មៅផ្ទះលេខ១១៧ ផ្លូវលេខ៧ សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់រថយន្ត ។ ភស្តុតាងចាប់យក៖ ១-រថយន្តម៉ាកតូយ៉ូតាព្រូស សេរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ […]
- សន្តិសុខសង្គម ៩ សីហា ២០២០
សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចម៉ូតូ
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះចាន់ សុខបញ្ញា ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារអេស៊ីលីដា ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវ៦៤០ ភូមិដើមអំពិល សង្កាត់ ច្បារអំពៅ១ បានទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ ១G-៤៣៥៤ នៅផ្ទះគ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយពុំបានចាក់សោកម៉ូតូទេ រួចក៏ចូលក្នុងផ្ទះបងប្អូន ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ ធី អូន និងឈ្មោះសាន សុនី ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ផ្លាកលេខ ភ្នំពេញ ១ID-២៨៣៩ មកឈប់ជិត រួចធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ រួចក៏ជិះគេចខ្លួនបាត់។ ដោយជនសង្ស័យឈ្មោះសាន សុនី ជាអ្នកជិះយកទៅលក់ឲ្យឈ្មោះថា ប្រើទូរស័ព្ទលេខ ០១០ ៥២៤១៣៦ នៅតាមផ្លូវជាតិលេខ៣ បានលុយ៣០០ដុល្លារ រួចយកឲ្យជនសង្ស័យ ឈ្មោះធី អូន […]
- សន្តិសុខសង្គម ៩ សីហា ២០២០
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចក បានឃាត់ខ្លួនក្មេងទំនើង២ក្រុម ករណីប្រព្រឹត្តអំពើហិង្សា បង្កឲ្យមានរបួសស្នាម
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៤.៤០នាទី ទាបភ្លឺ មានក្រុមក្មេងទំនើង២ក្រុម មួយក្រុមមានគ្នា៤នាក់ និងមួយក្រុមទៀតមានគ្នា៦នាក់ បានចេញពីផឹកស៊ីនៅម្តុំត្រើយម្ខាងជិតសណ្ឋារគារសុខា ខណ្ឌជ្រោយចង្វារ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក្មេងទំនើងទាំងពីរក្រុម បានប្រព្រឹត្តតអំពើហិង្សា វាយគ្នាទៅវិញទៅមក បណ្តាលឲ្យមានរបួសស្នាម។ បច្ចុប្បន្នកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕
- សន្តិសុខសង្គម ៨ សីហា ២០២០
សមត្ថកិច្ចនគរបាល ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីអំពើលួចយកកុំព្យូទ័រយួរដៃ ចំនួន០១គ្រឿង
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១២ម៉៣០នាទី ជនរងគ្រោះឈ្មោះ រ៉ន រីណា ភេទ ស្រី អាយុ ៣២ ឆ្នាំ កំពុងលក់ដូរក្នុងផ្សារស្ទឹងមានជ័យថ្មី នៅតូបលេខ A៧,៣៣,៣៤ ភូមិ ទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានទុកកុំព្យូទ័រយួរដៃ ០១ គ្រឿងម៉ាក ឌែល ពណ៌ខ្មៅ នៅលើតុក្នុងតូបខាងលើ។ ពេលលក់ដូរហើយ ជនរងគ្រោះទៅរកមើលកុំព្យូទ័រដាក់នៅលើតុទើបដឹងថាបាត់ ភ្លាមៗនោះជនរងគ្រោះបានទៅប្រាប់សន្តិសុខ ផ្សារស្ទឹងមានជ័យថ្មី ឈ្មោះ ធឹង ដារ៉ូ ភេទ ប្រុស អាយុ ២៥ ឆ្នាំ រួចក៏នាំគ្នាទៅត្រួតពិនិត្យមើលកាមេរ៉ាសុវត្ថិភាពទាំងអស់គ្នា នៅក្នុងតូបរបស់ជនរងគ្រោះឃើញជនសង្ស័យឈ្មោះ អៀង លឹមឈន ហៅ រ៉ា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ដើរចូលមកធ្វើសកម្មភាពបន្លំទិញគ្រឿងក្មេងលេង ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង សុខា ហៅ […]
- សន្តិសុខសង្គម ៨ សីហា ២០២០
សមត្ថកិច្ចនគរបាល ខណ្ខមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥:០០នាទី កំលាំងជំនាញ នៃអធិការដ្ឋានរនគរបាល ខណ្ខមានជ័យ បានសហការជាមួយកម្លាំងប៉ុស្ដិ៏នគរបាល ចាក់អង្រែលើ បានល្បាតក្នុងមូលដ្ឋាន លុះមកដល់ច្រកចូលបុរីជីពម៉ុង ផ្លូវ២៧១ ភូមិព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អែម បញ្ញា ភេទ ប្រុស អាយុ២៨ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ សមត្ថកិច្ចដកហូតវត្ថុតាងចំនួន០៤កញ្ចប់ថង់តូច ហើយយកជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍នគរបាល ចាក់អង្រែលើ ក្រោយពីធ្វើការ ស្តាប់ចម្លើយជនសង្ស័យ ក៏បានសារភាពថាថ្នាំនេះរូបគេបាន យកមកពីបុរសម្នាក់ឈ្មោះ កែវ វុធធឿន ភេទ ប្រុស អាយុ ៣៥ ស្នាក់នៅ ផ្ទះលេខ ១០៧ ភូមិ០៨ សង្កាត់ បឹងត្របែក ខណ្ខ ចំកាមន។ លុះដល់វេលាម៉ោង១៧:៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបន្តឃាត់ជនសង្ស័យឈ្មោះ កែវ វុធធឿន នៅក្នុងផ្ទះលេខ ១០៧ ផ្លូវលំ ភូមិ០៨ សង្កាត់ […]